ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 12:26 នាទី ចំនួនអានៈ 5025

នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បាន​សរសេរបកស្រាយពីបទពិសោធន៍ការងារកន្លងទៅ និង​លិខិតបញ្ជាក់ សញ្ញាប័ត្រ ជាច្រើន​ដែល​លោកបាន​ទទួលកន្លងទៅ ពាក់​ព័ន្ធ​និង​ការ​ចោទប្រកាន់​តាម​បណ្តាញសង្គម​ថា លោក​គ្មាន​ចំណេះ​ដឹង​ពិត​ប្រាកដ និង​ជា​ចោរលួច​ឡាន​កាលពី​សម័យ​អ៊ុនតាក់។

ប្រវត្តិសង្ខេបរបស់ខ្ញុំ ឈាង វុន ហើយប្រវត្តិសង្ខេបនេះក៏ធ្លាប់បានផ្សព្វផ្សាយនៅក្នុងសារពត៌មានបរទេសជាភាសាខ្មែរនិងនៅក្នុងទស្សនាវដ្តីស្តីពីការងារការទូតនៅប្រទេសអូស្រ្តាលីផងដែរ ដោយខ្ញុំត្រូវបានជ្រើសរើសជាអ្នកការទូតសកម្មបំផុតប្រចាំឆ្នាំ១៩៩៥ នៅប្រទេសអូស្រ្តាលី។
----------------------------------------------------------------------------------------- 

ខ្ញុំ ឈាង វុន មិនដែលបានចូលជាសមាជិកគណបក្ស ហ្វុន ស៊ីន ប៉ិច ឡើយ។ សម្តេចក្រុមព្រះ នរោត្តម រណ្ណរិទ្ធ ព្រះប្រធានគណបក្ស ហ្វុន ស៊ីន ប៉ិច នៅពេលនោះ អាចធ្វើជាសាក្សីបាន។ ខ្ញុំទៅធ្វ់ើជាអគ្គរាជទូតនៅប្រទេសអូស្ត្រាលី និងណូអ្វែលស៊ីឡង់ នៅដើមឆ្នាំ ១៩៩៤ គឺជាកូតារបស់គណបក្សប្រជាជនកម្ពុជា ហើយដែលតែងតាំងដោយសម្តេចនាយករដ្ឋមន្រ្តីទី២ សម្តេច ហ៊ុន សែន នៅពេលនោះ។

នៅពេលនោះដែរ សម្តេច នរោត្តម សេរីវុឌ្ឍ ជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស។ នៅក្នុងវ័យកុមារ ខ្ញុំរស់នៅក្នុងគ្រួសារដ៏សែនក្រីក្រមួយ ក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឪពុករបស់ខ្ញុំ បានទទួលអនិច្ចកម្ម ចោលកូន៦នាក់ ហើយខ្លួនខ្ញុំជាកូនទី៤ ដែលមានអាយុទើបតែបាន៧ឆ្នាំប៉ុណ្ណោះ។ ដើម្បីបានរៀនសូត្រខ្ញុំបាននៅវត្តអារាម លក់នំកងនំក្រូច និងលក់នំប័ុង ព្រមទាំងទៅបង្រៀនគេទៀតផង រហូតបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។

ក្រោយពីផ្ទះខ្មែរ (Pavillon du Cambodge)ផ្ទះសម្រាប់និសិ្សតកម្ពុជាដែលរៀននៅប្រទេសបារាំងស្នាក់នៅ ត្រូវបានបិទទ្វារដោយរដ្ឋាភិបាលបារាំង ព្រោះមានការបាញ់សម្លាប់គ្នារវាងនិសិ្សតសាធារណៈរដ្ឋ និងនិស្សិតរាជានិយមនិងខ្មែរក្រហម និស្សិតជាច្រើនដូចរួបខ្ញុំត្រូវទទួលរងគ្រោះយ៉ាងខ្លាំងបំផុត ព្រោះគ្មានកន្លែងស្នាក់នៅ។

ដើម្បីអាចបន្តការសិក្សា នៅរាល់ថ្ងៃ សៅរ៍ អាទិត្យ ថ្ងៃឈប់សម្រាកបុណ្យផ្សេងៗ និងថ្ងៃបវេសនកាលចំនួនជាង២ខែក្នុងឆ្នាំនីមួយៗ ខ្ញុំតែងតែលត់ដំខំប្រឹងប្រែងធ្វើការងារសន្សំប្រាក់ ដើម្បីបានបន្តការរៀនសូត្ររហូតចប់ចុងចប់ដើម។ ការងារដែលខ្ញុំធ្លាប់បានធ្វើនៅពេលសិក្សាមានជាអាទ៍៖ លក់បន្លែផ្លែឈើតាមផ្សារណាត់ លក់គ្រឿងអលង្ការកាឡៃតាមផ្លូវសាធារណៈ ចែកProspectus តាមផ្ទះនិងលីសែងសាច់ក្លាសសេក្នុងមណ្ឌលស្តុកសាច់ដើម្បីចែកចាយនៅក្នុង ទីក្រុងប៉ារីសជាដើម។ ខ្ញុំក៏ធ្លាប់ទៅស្ពាយក្លឹបកូនគោលអោយអ្នកមានដែលគេទៅវាយកូន គោលរហូតដល់តារាំងវាយកូនគោលទៀតផង។ ប្រាក់រកបានក្នុង១ថ្ងៃស្មើនឹងទីក្កេបាយ១អាទិត្យ ហើយក៏ជាមធ្យោបាយសម្រាប់ត្រៀមចំពោះថ្ងៃដែលគ្មានការងារធ្វើ។ នៅចន្លោះឆ្នាំ១៩៧៣ ទៅឆ្នាំ១៩៧៥ ខែមេសា និស្សិតកម្ពុជាទាំងអស់រស់យ៉ាងលំបាកបំផុតព្រោះបារាំងមិនអនុញ្ញាតអោយយើងធ្វើការទេ ហើយអ្នកដែលធ្វើការសុទ្ធតែធ្វើការដោយលួចលាក់។

តួនាទីនឹងការទទួលខុសត្រូវរបស់ខ្ញុំជាបន្តបន្ទាប់ដែលខ្ញុំបានធ្វើការជាង៩ឆ្នាំនៅក្នុងក្រុមហ៊ុន PSA-Gefco (ក្រុមហ៊ុនផលិតរថយន្ត PEUGEOT)។ 
ឯកសារនេះបានបញ្ជាក់ពីការងារដែលខ្ញុំបានបំពេញ ពីតួនាទី ពីប្រាក់បៀរវត្តន៍ និងពីចំនួនមនុស្សដែលខ្ញុំបានគ្រប់គ្រងក្នុង៤ដំណាក់កាល៖
១. ពីខែ មេសា ឆ្នាំ១៩៨៣ រហូតដល់ចប់ឆ្នាំ ១៩៨៥ 
២. ពីឆ្នាំ ១៩៨៦ រហូតដល់ចប់ឆ្នាំ ១៩៨៨
៣. ពីឆ្នាំ ១៩៨៩ រហូតដល់ចប់ឆ្នាំ ១៩៩០
៤. ពីឆ្នាំ ១៩៩១ រហូតដល់ ខែមីនា ១៩៩២។
គួរកត់សំគាល់ថា នៅពេលដែលខ្ញុំឈប់ធ្វើការងារ ក្នុងខែមីនា ឆ្នាំ១៩៩២នោះ ខ្ញុំទទួលខុសត្រូវលើនាយកដ្ឋាន សិក្សា អភិវឌ្ឍន៍ និងសវនកម្មលើប្រពន្ធពត៌មានវិទ្យារបស់ក្រុមហ៊ុន PSA-Gefco ដែលមានប្រាក់បៀរវត្តន៍ក្នុង១ឆ្នាំ ស្មើនឹង 719,840ហ្វ្រង់បារាំង ហើយខ្ញុំគ្រប់គ្រងវិស្វករជាន់ខ្ពស់ប្រព័ន្ធពត៌មានវិទ្យាចំនួន ១៧៦នាក់។
ឯកសារនេះត្រូវបានចេញដោយក្រុមហ៊ុន ដោយមានការចុះហត្ថលេខាពីប្រធានផ្ទាល់របស់ខ្ញុំ និងពីប្រធានក្រុមហ៊ុនទាំងមូល ផ្តល់ជូនចំពោះបុគ្គលិកដូចរូបខ្ញុំដែលបានចាកចេញពីក្រុមហ៊ុន ហើយគឺជាកាតព្វកិច្ចចាំបាច់របស់ក្រុមហ៊ុន ព្រោះច្បាប់តម្រូវ។(រូប001 និង002)

នេះជាឯកសារបញ្ជាក់ពីការងារមួយទៀតដែលធនាគារកសិកម្មនៃប្រទេសបារាំង បានបញ្ជាក់អោយខ្ញុំនៅពេលដែលខ្ញុំចាកចេញពីធនាគារនេះ។(003)

ឯកសារ (BULLETIN ឫ FICHE DE PAIE) បញ្ជាក់ពីប្រាក់បៀរវត្តន៍ជាមូលដ្ឋាន ប្រាក់បង់ធានារ៉ាប់រងសង្គម ប្រាក់បង់សោធននិវត្តន៍ និងប្រាក់ផ្សេងៗទៀត ដែលត្រូវបានកាត់សម្រាប់ធានាសុវត្ថិភាពរបស់បុគ្គលិកមានជាអាទ៍ ថ្លៃពេទ្យ ថ្លៃថ្នាំពេទ្យ ប្រាក់បុគ្គលិកត្រូវទទួលនៅពេលដែលមិនអាចធ្វើការបាន។ល។ ក្នុងនេះក៏មានផងដែលនូវប្រាក់បុព្វលាភ (PRIME) និងប្រាក់រង្វាន់លើកទឹកចិត្តលើស្នាដៃការងារប្រចាំឆ្នាំមុនដែលត្រូវចែករំលែកជាចំណូលប្រចាំខែសម្រាប់ឆ្នាំបន្ទាប់របស់បុគ្គលិក។ សូមបញ្ជាក់ថាប្រាក់បៀរវត្តន៍មូលដ្ឋានទាបបំផុតនៅពេលនោះគឺស្មើនឹង 1725 ហ្វ្រង់ ក្នុង១ខែៗ។ គេអាចប្រៀបធៀបប្រាក់បៀរវត្តន៍ទាបបំផុតនេះ ជាមួយនឹងប្រាក់បៀរវត្តន៍របស់ខ្ញុំក្នុង FICHE DE PAIE ខាងក្រោមនេះ។(រូប004-006)

ឯកសារនេះបញ្ជាក់ប្រាក់សោធននិវត្តន៍ដែលខ្ញុំទទួលពីបេឡាចំនួនពីរ៖
- បេឡា Agirc ចំនួន 5810,79 Euros ក្នុង១ឆ្នាំ។
- បេឡា Arrco ចំនួន 2669,74 Euros ក្នុង១ឆ្នាំ។
សរុបបេឡាទាំងពីរ 8480,53 Euros ក្នុង១ឆ្នាំ ស្មើនឹង 
10.176,636 $US។ 
គួរត្រូវដឹងថា សោធននិវត្តន៍ពេញលេញគឺត្រូវចាំបាច់បម្រើការងារក្នុងរយៈពេល៤១ឆ្នាំកន្លះ។ ដោយខ្ញុំធ្វើការមិនគ្រប់ការកំណត់នៃច្បាប់សោធននិវត្តន៍នោះ ប្រាក់សោធននិវត្តន៍របស់ខ្ញុំត្រូវបានកាត់អស់ច្រើនណាស់(ពិន័យ) ព្រោះខ្ញុំមកធ្វើការនៅកម្ពុជាវិញ ចាប់ពីដើមឆ្នាំ ១៩៩២មក។ ប្រាក់សោធននិវត្តន៍ដែលខ្ញុំទទួលបាននេះ គឺប្រហែល ១/៤ នៃប្រាក់សោធននិវត្តន៍ពេញលេញគិតតាមប្រាក់បៀរវត្តន៍របស់ខ្ញុំ។(រូប007-010)

 

សញ្ញាបត្រជាន់ខ្ពស់ផ្នែកប្រព័ន្ធពត៌មានវិទ្យារបស់ខ្ញុំ ដែលទទួលបានពីសាលាជាន់ខ្ពស់ E.S.I នៃទីក្រុងប៉ារីស ដោយមានការបញ្ជាក់ច្បាស់លាស់ពីស្ថានទូតបារាំងនៅប្រទេសអូស្ត្រាលី។(រូប011)

ឯកសារបញ្ជាក់ពីUNTAC (មន្រ្តី និងថ្នាក់ដឹកនាំ) និងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាបញ្ជាក់ថា UNTAC បានចូលផ្ទះខ្ញុំដើម្បីស្វែងរកឡាន Land Cruiser ហើយការស្វែងរកនេះគឺអវិជ្ជមាន។ UNTAC បានសុំអភ័យទោសខ្ញុំចំពោះអំពើផ្តេសផ្តាសនេះ។(012)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន2000ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1589ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1573ដង តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1727ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន1710ដង បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន1633ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2464ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន3006ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1596ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1619ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7238នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73316នាក់
ខែនេះ    821107នាក់
ឆ្នាំនេះ   3565411នាក់
សរុប   57164307នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:10