កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 07:29 នាទី ចំនួនអានៈ 1774

កូដកម្មមួយបានកើតឡើងតាំងពីព្រឹកថ្ងៃទី២៨ ខែមិថុនារហូតមកដល់ថ្ងៃទី២៩ឆ្នាំ២០១២ ស្ថិតនៅក្នុងឃុំមហាឬស្សីស្រុកកងពិសីខេត្តកំពង់ស្ពឺរវាងកម្មករ-ការិនី រោងចក្រវីងស្ដាប្រមាណជាង១០០០នាក់ បាននាំគ្នាធ្វើកូដកម្មមិនព្រមចូលធ្វើការដោយបានទាមទារឲ្យថៅកែ គោរពលក្ខ័ណការងាររបស់ពួកគេជាច្រើនចំណុច ទើបព្រមចូលធ្វើការវិញ។ 

ប្រភពព័ត៌មានបានអោយដឹងថាមូលហេតុដែលនាំអោយផ្ទុះកូដកម្មនេះគឺនៅពេល ដែលកម្មការិនីទាំងនោះទ្រាំពុំបាននៅទង្វើរបស់ក្រុមនិយោជកដែលមិន គោរពសិទ្ធិកម្មករនិងមានលក្ខ័ណការងារមិនល្អចំពោះពួកគាត់។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថាមូលហេតុដែលនាំអោយពួកគេចេញធ្វើកូដកម្មនេះ ដោយសារតែ ពួកគាត់មិនទទួលបានសិទ្ធិគ្រប់គ្រាន់      ក៏មិនទទួលបានប្រាក់គ្រប់គ្រាន់សម្រាប់ទ្រទ្រងជីវភាពរបស់ពួកគាត់ដែល ពី១ថ្ងៃទៅ១ថ្ងៃទំនិញកាន់តែឡើងថ្លៃឯប្រាក់បៀវត្តន៏នៅតែដដែល។

មុនដំបូងការទាមទារបស់កម្មករមានតែ៤ចំណុចដែលរួមមាន ទី១.សុំបន្ថែម ប្រាក់ថ្លៃបាយក្នុងមួយថ្ងៃ ៤០០០រៀល ទី២. សុំបន្ថែមប្រាក់ថ្លៃស្នាក់នៅសម្រាប់កម្មការិនីដែលមានផ្ទះឆ្ងាយក្នុង មួយខែ១៥ដុល្លារ ទី៣. មិនឲ្យម្ចាស់រោងចក្រឬមេការរើសអើងចំពោះកម្មករ-ការិនី ព្រមទាំងអនុញ្ញាត្តឲ្យមានការបង្កើតសហជីពផងដែរ ទី៤. ត្រូវបញ្ឈប់កិច្ចសន្យាដែលមានរយៈពេលខ្លី។ បច្ចុប្បន្ននេះការទាម ទារបស់កម្មករបានកើងឡើងរហូតជាង១០ចំណុចហើយដែលក្រុមកម្មករបានរក ឃើញចំណុចអវិជ្ជមានរបស់ក្រុមនិយោជកនៃរោងចក្រមួយនេះ។ក្រុមកម្មករ បានអោយដឹងទៀតថា ពួកគាត់ នៅតែបន្តការតវ៉ាទាមទារឲ្យ ក្រុមនិយោជកអនុវត្តន៏ការគោរពសិទ្ធិកម្មករនិងមានលក្ខ័ណការងារល្អដល់ពួក គាត់ជាពិសេសអនុវត្តន៏គោរពច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ដោយមានចុះជាលាយលក្ខអក្សរឲ្យបានត្រឹមត្រូវចំពោះមុខមន្ត្រីជំនាញនិង តំណាងកម្មករទើបពួកគាត់ព្រមចូលធ្វើការងារវិញ។

លោកស៊ិន ឈាងប្រធានមន្ទីការងារខេត្តកំពង់ស្ពឺមិនអាចសុំការបំភ្លឺបានទេ ដោយទូរស័្ទរបស់លោកមិនដំណើរការនៅវេលាម៉ោង២និង១៨នាទីថ្ងៃទី២៩ ខែមិថុនានេះ។តំណាងនយោជកនៃរោងចក្រវៃស្តាមិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺបានផងដែរទាក់ទងនិងបញ្ហាខាងលើ។

ក្រុមកម្មករសុំអំពាវនាវដល់មន្រ្តីមន្ទីការងារខេត្តកំពង់ស្ពឺនិង សមត្ថកិច្ចដែលពាក់ព័ន្ធមេត្តារុះរាន់ចុះអនុវត្តន៏កាតព្វកិច្ចរបស់ខ្លួន ឪ្យបានឆាប់រហ័សដើម្បីដោះស្រាយបញ្ហាជូនពួកគាត់ខណះពេលដែលពួកគាត់នៅមិន ទាន់បានទទួលលិទ្ធផលពីក្រុមនិយោជកនិងមិនមានការអើពើពីមន្ត្រីជំនាញណា មួយចូលខ្លួនមកដោះស្រាយនៅឡើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន461ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន2000ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន1658ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1740ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1540ដង ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌   អាន1897ដង សេចក្តីជូនដំណឹង   អាន1819ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1899ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1915ដង ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ   អាន1743ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10394នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76472នាក់
ខែនេះ    824263នាក់
ឆ្នាំនេះ   3568567នាក់
សរុប   57167463នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:03