មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំងអស់នៅប្រទេសកម្ពុជា

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 15 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 09:33 នាទី ចំនួនអានៈ 1664

មេឈ្មួញ​រក​ស៊ីដឹក​ឈើ​ក្រញូង​ក្បត់ជាតិឈ្មោះ ម៉ៃ (យាយម៉ាយ ឬ ចែម៉ៃ)​ជា​ជន​ជាតិ​យួន​អាង​​ស្បែក​​ប្តីឈ្មោះ ថោន​ ជួន ជានាយទាហ៊ាន​ស័ក្តិ៤នៅកងពល​លេខ០៦ដីក្រហម ស្រុកត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងត្រូវ​បាន​ពលរដ្ឋ​រាយការណ៍មកថាឈ្មោះ ម៉ៃ កំពុង​តែយក​អំណាច​របស់​ប្តីរក​ស៊ី​បទល្មើស​ទិញ​ ដឹកជញ្ជូន​​ឈើ​ក្រញូង​នៅ​ក្នុង​ស្រុក​អន្លង់វែងដោយ​មិន​មាន​សមត្ថកិច្ចណាហ៊ាន​ចេញ​មុខ​បង្ក្រាប​នោះទេ នេះ​ជាមូល​ហេតុធ្វើ​អោយ​ពល​រដ្ឋ​មាន​ការ​សង្ស័យជាខ្លាំង។

ចែម៉ាយ ឬយាយម៉ៃ គឺជាមេឈ្មួញដុះស្លែម្នាក់​នៅ​ប៉ែកឧត្តរនៃប្រទេស​កម្ពុជា ហើយ​មេ​ឈ្មួញ​រូប​នេះពីមុន​​ធ្លាប់​រក​ស៊ី​​ក្រញូងនៅ​ខេត្តសៀមរាប តែត្រូវបរាជ័យ បន្ទាប់​មក​បានប្រកាសថា ឈប់​រក​ស៊ី​រត់​ទៅ​ស្រុក​យួន​វិញហើយ តែដោយ​សម្តីអ្នក​រក​ស៊ី​ក្បត់ជាតិ​គ្មានការពិត ទើប​ចែម៉ាយ ទៅ​សម្ងំរកស៊ី​ទិញ​ឈើ ដឹក​ ឈើ​ក្រ​ញូង​​នៅ​ខេត្តឧត្តរមានជ័យ ពិសេសគឺ​ស្រុក​អន្លង់វែងនេះតែម្តង។

ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមាសា ឆ្នាំ២០១៧ វេលាម៉ោង៥និង២០នាទី អ្នក​យក​ព័ត៌មាន​យើង​បាន​ទៅ​ថត​រថ​យន្ត​ហៃឡានឌឺ ពណ៍ទឹក​ប្រាក់​១គ្រឿង​ របស់​ចែម៉ាយ ដែល​កំពុងលើក​ឈើ​ក្រញូង​ដាក់​ឡាន​នៅ​ចំនុច​ផ្លូវ​ចូល​១៦៨ចាស់ ស្ថិត​ក្នុង​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ហើយ​ភ្លាមនោះ​អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការណ៍មក​អង្គភាព ហើយ​ចាង​ហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​បាន​ខលទូរស័ព្ទទៅ​លោក ឃុន ប៊ុន​ហេង នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​អន្លង់វែង តែ​ទូរស័ព្ទ​របស់លោ​​បាន​ដាក់​ជាប់រវល់រហូត មិន​អាច​សុំ​ការ​សហការ​បាន​ទេ។

 

នៅ​ព្រឹក​ថ្ងៃទី២១ ខែមេសា ដដែលនេះអង្គភាព​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​ក៏នៅ​តែមិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ឃុន ប៊ុនហេង​ នាយផ្នែក​រដ្ឋ​បាល​ព្រៃឈើ​អន្លង់វែង​បាន​ដដែល ព្រោះ​ទូរស័ព្ទ​របស់​លោក​បាន​បិទលេខ (block) ​អង្គភាព​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​មិន​អោយ​ខល​ចូល ដដែលគឺជាប់​រវល់​រហូត​គ្មាន​ថ្ងៃស្វាង ឯទូរស័ព្ទអ្នក​ផ្សេង​ខលចូល ប៉ុន្តែមិន​លើក​ទទួលផងដែរ។

នៅព្រឹក​ថ្ងៃទី២១នេះផងដែរ កម្ពុជាសុវណ្ណភូមិ​ បាន​រាយការណ៍ជូនលោក កូយ កាន់យ៉ា ព្រះ​រាជ​អាជ្ញា​សា​លា​​ដំ​បូល​ខេត្ត​ឧត្តរមានជ័យ ហើយ​លោក​បាន​មាន​ប្រ​សាសន៍ថា ចាំលោក​ទំនាក់​ទំនង​ទៅ​ខាង​មេព្រៃ​អោយ​គេ​ត្រួតពិនិត្យ​ករណី​ ចែម៉ាយ ដែល​បាន​ចាប់​ផ្តើម​រក​ស៊ី​ក្រញូង​ឡើង​វិញខាង​លើនេះ។

សូម​រំលឹកផងដែរថា កាលពីថ្ងៃទី០៤ ខែ០២ ឆ្នាំ២០១៧ថ្មីនេះ សមត្ថកិច្ច​ខេត្តឧត្តរមានជ័យ​បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រញូង​របស់​ថែម៉ៃដែល​ស្តុកទុក​សម្រាប់​ដឹក​ចេញ​ ​នៅ​ស្រុក​អន្លង់វែង​ជិត​០៧តោនម្តងរួច​មក​ហើយ តែមិន​បាន​១សប្តាហ៍ផង ប្រភព​រាយ​ការណ៍មក​ថា ចែម៉ាយ ចាប់​ផ្តើ​ម​ប្រមូល​ទិញ​ឈើ​ក្រញូង​សារជាថ្មី​ទៀ​ត​ដោយ​លើក​នេះ​បើក​ចំហរគ្មាន​ខ្លាច​ក្រែង​រអែង​ចិត្ត​សមត្ថកិ​ច្ច​ណាទាំង​អស់​ ហើយ​ចែម៉ាយ​ថែម​ទាំង​អួត​អាង​ថា បាន​បង់​លុយ​អោយ​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​អស់​ហើយនៅ​ខេត្ត​ឧត្តរមានជ័យ និង​ជាពិសេស​មាន​ប្តី​ជានាយ​ទាហ៊ាន​ជួយ​កាង​ពី​ក្រោយ​ខ្នង​ទៀតផង។

អ្នក​យក​ព័ត៌មានយើង​មិន​សុំការ​ពន្យល់ពីចែម៉ៃបានទេព្រោះទូរចូល​មិន​លើក រីឯប្តីចែម៉ៃឈ្មោះ ថោន ជួន ក៏មិន​អាច​សុំ​ការ​បកស្រាយបាន​ដែរ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទសំរាប់​ធ្វើ​ការ​ទំ​នាន់​ទំនង។

អ្នក​តាម​ដាន​ហេតុការណ៍​បទល្មើស​ឈើ​ក្រញូង​ និង​ពល​រដ្ឋ​ខេត្ត​ឧត្តរមានជ័យ​ សូម​សំនូម​ពរទៅ​នាយខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ មន្ទីរ​កសិកម្ម​រុក្ខា​ប្រាមាញ់​និង​នេសាទ លោក សថាវី អភិបាល​ខេត្ត មេត្តា​ទប់​ស្កាត់​បទ​ល្មើស​ឈើ​ក្រញូង​នៅ​ខេត្តឧត្តរមាន​ជ័យ​អោយ​មាន​ប្រ​សិទ្ធិភាពផង ជាពិសេស ចែម៉ាយ ឬយាយម៉ាយ ឬម៉ៃ នេះតែម្តង ព្រោះ​ជៀស​វាង​ពល​រដ្ឋ​ឡើង​ទៅ​ស៊ី​ឈ្នួល​កាត់ ដឹក​ជញ្ជូន​ឈើ​ក្រញូង​លើ​ខ្នង​ភ្នំដង​វែង​មាន​គ្រោះ​ថ្នាក ដោយ​សាទាហ៊ាន​ថៃ​បាញ់​សម្លាប់​នៅ​ពេល​ឆ្លង​ចូល​ព្រំ​ប្រ​ទល់​ប្រទេស​ខ្មែរ​-ថៃ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​?...    អាន1573ដង កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2239ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1630ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន1173ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1755ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1706ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1583ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន1637ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1825ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2469ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4831នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70909នាក់
ខែនេះ    818700នាក់
ឆ្នាំនេះ   3563004នាក់
សរុប   57161900នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:06