ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2018 វេលាម៉ោង 02:35 នាទី ចំនួនអានៈ 1631

រយៈពេ​លត្រឹម​តែមួយ​សប្តាហ៍តែប៉ុណ្ណោះ ព្រៃ​លិច​ទឹក​រាប់​សិប​ហិចតា​ក្នុង​តំបន់​ពីរ​លើ​ទ្រ​នប់​លេខ​៧៨ ត្រូវ​បាន​គ្រឿង​ចក្រ​រាប់​សិប​គ្រឿង​ឈូស​ឆាយ​កាយ​កំទិច ឡើង​ក្លាយ​ជា​វាល​​រហោរឋានជិតបាន​សម្រេច​ដូច​បំណង ហើយ​ក៏មាន​ការ​តវ៉ាពី​ប្រជាពលរដ្ឋ​រាប់​រយគ្រួសារ​ ថែម​ទាំង​​មាន​ការ​ឌឺដង​ផ្លែ​ផ្កាដាក់​គ្នា​ពី​ក្រោយ​ខ្នង ពី​សំណាក់លោក​​មេឃុំ​កណ្តែកចាស់ និងលោក​​ចៅ​សង្កាត់​​ជ្រាវ​ផងដែរ។

កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ថ្មីៗនេះ គេឃើញវត្តមាន​​លោក ខាំ-លឿ អតីត​មេឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ហែរហម​អម​ដោយ​តំណាង​ប្រជា​ពល​រដ្ឋ​រាប់​រយ​គ្រួសារ ចុះ​ទៅ​តវ៉ាកន្លែង​គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ខាងលើក្នុង​គោល​បំណង​ទប់​ស្កាត់​មិន​អោយ​ឈូស​ឆាយ​បន្ត ​ដោយ​លោក​​មេ​ឃុំ​រូប​នេះ​បាន​អះអាង​ថា ដី​ដែល​កំពុង​ឈូសឆាយ​នេះជាចំណែក​ដីអាង​ស្តុក​ទឹក ​របស់​ឃុំ​កណ្តែក មិន​មែន​ជា​កម្ម​សិទ្ធ​របស់​សង្កាត់​ជ្រាវ​នោះទេ។

លោក​ ខាំ-លឿ កើត​ទុក្ខ​មិន​សុខ​ចិត្ត​រហូត​ដល់​ថត​វី​ដេអូ​បង្ហោះ​តាម​ហ្វេស​ប៊ុគផង ផ្តល់​បទ​សម្ភាសន៍​​ដល់​អ្នក​កាសែតអោយ​ជួយ​ផ្សាយ​អោយ​​ផងថា ដី​ដែល​ខាង​អាជ្ញាធរ​សង្កាត់​ជ្រាវ និង​សហគមន៍​ជ្រាវ​កំពុង​ធ្វើ​ការ​ឈូស​ឆាយ​នេះជា​​​​ដី​ព្រៃ​អាង​ស្តុក​ទឹក​របស់​ឃុំ​កណ្តែក ហើយ​លោក​ខាំ-​លឿ បាន​សុំ​អំ​ពាវ​នាវ​ដល់​លោក ឃឹម-ប៊ុនសុង អភិបាល​ខេត្តសៀមរាប​សូម​ជួយ​រក​យុត្តិធម៌​អោយ​លោក​ និង​ប្រ​ជារាស្ត្រ​របស់​លោក​ផង ព្រោះ​ខាង​សង្កាត់​ជ្រាវ និង​សហគមន៍​ជ្រាវ​កំពុង​រំលោភបំពាន​មក​​លើ​ដែន​ដី​របស់​ពួក​គាត់​ហើយ។ លោក​ ខាំ-លឿ​ បានមាន​ប្រសាសន៍​​បន្ថែម​តាម​ទូរស័ព្ទ​ជា​ចុង​ក្រោយ​ថា ”អាក្អោបរ៉ន​ ចៅ​សង្កាត់​ជ្រាវ​នេះ​ខូច​ណាស់ ចង់​បាន​ដី​នេះ​យូរ​ឆ្នាំ​ហើយ ពី​មុន​មក​សុំ​ទិញ​អោយ ឯកឧត្តម​ ខូវ ផល្លាបុត្រ តែ​ខ្ញុំ​មិន​លក់ ខ្ញុំ​ទុក​អោយ​ប្រ​ជាពលរដ្ឋ​ស្តុក​ទឹក​ទុក​ធ្វើ​ស្រែ តែ​ឥឡូវ​វាមក​យក​ស្រស់ៗ​តែម្តង រ៉េ​ត​ឯង​ធ្វើ​អ្នក​កាសែត រស់​នៅ​សង្កាត់​ជ្រាវ​ដឹងហើយថា អាណាខូចអាណាល្អ មិន​ចាំបាច់​ខ្ញុំ​និយាយច្រើន​ទេ“។

ឆ្លើយ​តប​ទៅ​និង​ការ​ចោទ​ប្រកាន់​របស់​លោក ខាំ-លឿ អតីតមេឃុំ​កណ្តែដែល​ចោទ​ថា ខាង​សង្កាត់​ជ្រាវ​រំលោភ​យក​ដី​របស់​ឃុំកណ្តែកនោះ លោក ក្អោប-រ៉ន ចៅ​សង្កាត់​ជ្រាវ​បាន​ប្រាប់​កម្ពុជា​សុណ្ណភូមិ​នៅ​រសៀល​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះថា ដី​ដែល​ឈូស​ឆាយ​ខាង​លើ​នេះ​ជា​ដី​របស់​សង្កាត់​ជ្រាវទេ ហើយ​ការឈូស​ឆាយ​នេះ​ជាគំរោង​របស់​សម្តេច​សង្ឃ ទេព-វង្ស ឈូស​ដើម្បី​ធ្វើ​បារាយណ៍ ហើយ​ក៏​មាន​ច្បាប់​គ្រប់​គ្រាន់​ ដែល​បាន​សុំ​តាំង​តែ​ពី​ឆ្នាំ​២០១៣មក​ម្លេះ ប៉ុន្តែ​កាល​​មុន​មិន​ទាន់​បាន​ធ្វើ​ដោយ​សារ​មាន​បញ្ហា​ផ្នែក​ថវិការ ឥឡូវ​សម្តេច​សង្ឃ​រក​ដៃ​គូរ​វិនិយោគ​បាន​ហើយ។ លោក​ចៅ​សង្កាត់​បន្តថា ”បើ​គ្មាន​គំរោង​ច្បាស់​លាស់​ អ្នក​ណាថ្លើម​ធំទៅ​ហ៊ាន​រំលោភ​បំ​ពាន​យក​ដី​រដ្ឋនោះ ឥឡូវ​សូម​អោយ​រង​ចាំ​មើល​ទាំង​អស់​គ្នា​ទៅថា ដី​នេះ​ឈូសលក់​ ឬឈូស​ធ្វើ​បាន​រាយណ៍“។ លោក​ក្អោបរ៉នបាន​បន្ថែម​ចុង​ក្រោយថា ”ខ្ញុំ​មិន​ចេះ​និយាយ​ជាមួយពួក​មនុស្ស​ឆ្កួត​នោះ​ទេ (លោក​សំដៅ​ទៅលើ​លោក ខំា-លឿ) ឆ្កួត​ៗនិយាយយក​តែឈ្នះ អាង​អី​អាង កាំបិត ផ្គាក់ ពូថៅ តែ​ខាង​រាស្ត្រ​របស់​ខ្ញុំ​នៅ​ខាងភូមិ​​ខ្នារឯណេះវិញ​ មិន​ដែល​ហ៊ានក្អក​ជាមួយគេទេ ព្រោះ​គេ​អាង​កាប់អាង​​ចាក់“។​

សូម​បញ្ជាក់​បន្ថែម​ថា នៅក្នុង​សង្កាត់​ជ្រាវ និង​ឃុំ​កណ្តែក​នេះ កន្លងទៅ​ និង​ក្នុង​ពេល​ថ្មីៗនេះ មាន​ការ​ឈូសឆាយ​ព្រៃ​លិច​ទឹក​យក​ធ្វើ​ជាកម្ម​សិទ្ធរបស់​ខ្លួន ពី​សំណាក់​អ្នក​មានលុយ​ មាន​អំណាច។ អ្នក​ខ្លះ​ឈូស​ទុក​សិន​រង​ចាំ​ដី​ឡើង​ថ្លៃនិងលក់បន្ត អ្នក​ខ្លះ​ឈូស​ជួលអោយ​គេ​ធ្វើ​ស្រែ អ្នក​ខ្លះ​ឈូស​ធ្វើ​ដី​ឡូតិ៍លក់ អ្នក​ខ្លះ​កាយ​យក​អាច​ម៍ដី​លក់ ឬកាយ​យក​អាចម៌ដី​ចាក់​ដីឡូតិ៍​ខ្លួនឯង សរុប​សេចក្តី​ទៅ​មាន​គ្រប់​បែបគ្រប់យ៉ាង​ ហើយ​ព្រៃ​លិច​ទឹកនៅ​ក្នុង​ខេត្តសៀមរាបនេះ ​បើ​ថ្នាក់​ដឹក​នាំ​ក្នុង​ខេត្ត​មិន​រឹត​បន្តឹង​ក្នុង​ការ​ការពារ​អោយ​បាន​ល្អទេនោះ វា​មិន​លើស​ពីពីរបី​ឆ្នាំ​ទៀតទេ វា​ច្បាស់ជា​​រលាយ​ហិន​ហោច​ខ្លោច​ផ្សាអស់​ជាក់​ជាមិន​ខាន់​ឡើយ។

ក្រុម​ពលរដ្ឋ​វេទិការតុកាហ្វេ បាន​រិះគន់​ខ្លាំងៗ និង​មាន​ការ​ចោទសួរដូច​ខាង​ក្រោម​ថា​ ”កុំ​បន្ទោស​អ្នក​ណា​ទំាងអស់​ក្នុង​រឿង​នេះ បើ​បន្ទោស​ ត្រូវ​បន្ទោស ប្រព័ន្ទ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​នេះ​វាអន់​ជាងអាចម៌​​គោ​ក​សិ​កម្មទៅ​ទៀត ព្រោះ​មុន​ទៅឈូស​ព្រៃ​ធ្វើ​បារាយណ៍ មេចមិន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ឬសេចក្តី​ជូន​ដំ​ណឹង​ ដល់មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ក្នុង​ខេត្តអោយ​បាន​ដឹងផង? ហើយ​មេច​មិន​ប្រកាស​អោយ​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ជ្រាវ និង​ឃុំ​កណ្តែក​នេះ អោយ​បាន​ដឹង​រឿង​ផង? តើ​វាមាន​អាថ៌​កំ​បាំង​​ឡប់​ឡែអី​នៅ​ពី​ក្រោយ​ខ្នង​ បាន​ជា​ទៅ​លួច​ឈូស​ព្រៃ​ស្ងាត់​ៗមិន​អោយ​គេ​ដឹង? ដល់​គេ​ដឹង​មាន​រឿង​ចំរូង​ចំរាស​ទើប​បាន​ចេញ​មុខ​បក​ស្រាយ តើ​នេះឬ​ជារបៀប​ធ្វើ​ការ​របស់​អស់​លោក​រាល់​គ្នា????៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1634ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1786ដង ជនពិការចុះដាំដើមឈើ៣ពាន់ដើម   អាន1601ដង ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំ?...    អាន2018ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1755ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន1659ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1744ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1516ដង លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1664ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4629នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70707នាក់
ខែនេះ    818498នាក់
ឆ្នាំនេះ   3562802នាក់
សរុប   57161698នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 04:55