ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរថយន្តដឹកសត្វតុកកែ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 08 ឆ្នាំ 2021 វេលាម៉ោង 04:57 នាទី ចំនួនអានៈ 1743

កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទីរសៀល ​ខាងផ្នែករដ្ឋបាល​ព្រៃឈើបន្ទាយស្រីដែល​ដឹក​នាំដោយលោក លី សុផា នាយរដ្ឋ​ផ្នែក បាន​ឃាត់រថយន្តរបស់ក្រុម​ហ៊ុន​វីរ:ប៊ុនថាំ​​មួយគ្រឿងនៅភូមិគោគឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ចំណុចក្បែរផ្លូវ​ហៃវ៉េចេញ​ពី​ត្រាវកុដដែល​បាន​ដឹក​សត្វតុកែចំនួន​៩៨៤ក្បាល​មក​ពីខេត្តព្រះវិហារ។

លោក លី សុផា នាយរងផ្នែករដ្ឋបាល​ព្រៃឈើបន្ទាយស្រី បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅ​រសៀលម៉ោង៣ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះថា ”រថយន្តដឹកតុកកែខាងលើនេះ ចេញដំណើរ​ពី​ខេត្ត​មណ្ឌលគីរី មក​ដាក់តុកកែនៅស្រុរវាង ខេត្តព្រះវិហា រួចចេញដំណើរមក​ខេត្តសៀមរាប​ដោយ​ឆ្លងកាត់ស្រុកស្វាយលើ ចូលមក​ក្រុងសៀមរាបតាមផ្លូវត្រាវកុដ លុះមកដល់ក្បែរចំណុច​ផ្លូវហៃវ៉េស្ថិតក្នុងឃុំបាលាំង ស្រុកប្រាសាទបាគង ក៏ត្រូវបានកម្លាំងរបស់លោកស្ទាក់ឃាត់ឆែកឆេ ទើបឃើញសត្វតុកកែនៅក្នុងធុងខ្លាសេជាច្រើនក្បាល។ លោកលីសុផាបានបន្តថា នៅពេលរាប់សត្វ​តុកកែ ខាងតំណាងក្រុមហ៊ុនវីរ:ប៊ុនថាំ ក៏នៅរាប់ជាមួយគ្នាដែរ។ ខណ:នោះអ្នក​តំណាងខាងក្រុមហ៊ុបានសួរ​ខ្ញុំថា ”តើតុកកែទាំងនេះត្រូវផាកពិន័យអស់ប៉ុន្មាន? ខ្ញុំឆ្លើយថា អត់ដឹងទេ ចាំខ្ញុំសួរទៅខាងអង្គការ​វៃអេដសិន“។ ខាងអង្គការវៃអេដបានប្រាប់ថា តុកកែ១ក្បាលពិន័យជាទឹកប្រាក់ចំនួន ៥ដុល្លារអាមេរិក ហើយយោងតាមច្បាប់ព្រៃឈើត្រូវគុណនឹង៣ថែមទៀត ដូច្នេះអស់ប្រហែល៣ម៉ឺនដុល្លារ។ លោកលីសុផា បន្ថែមថា ”ខ្ញុំមិនមែនជាអ្នកពិន័យទេ គ្រាន់តែប្រាប់តាមអ្វីដែលតំណាងក្រុម​ហ៊ុន​បានសួរ ហើយខ្ញុំក៏មិន​បាន​ទារប្រាក់៣ម៉ឺនដុល្លារដូចការចោទប្រកាន់របស់ក្រុមហ៊ុន​វីរ:ប៊ុនថាំបាន​ចោទប្រកាន់នោះដែរ“។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាល​ព្រៃឈើខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅរសៀល​ថ្ងៃទី១៨ដដែលនេះថា ”គ្មានអ្នក​ណាបានទារប្រាក់ពីក្រុមហ៊ុន​វីរ:ប៊ុនថាំ៣ម៉ឺនដុល្លារដូចការចោទ​ប្រកាន់នោះទេ វាជារឿងមិនពិតទាល់តែសោះ ខ្ញុំសូមបដិសេធន៍ការចោទប្រកាន់នេះទាំងស្រុង“។ លោក ម៉ុង ប៊ុនលីម បានអោយដឹងថា ការដឹកជញ្ជូនតុកកែខាងលើនេះ ត្រូវបានចោទក្នុងមាត្រា៤៤ និងមាត្រា ៩៦ ចំណុច១៩ នៃចបាប់ស្តីពីប្រៃឈើ។

យោងតាមច្បាប់ស្តីពីព្រៃឈើ ក្នុងមាត្រា៤៤ បានចែងថា ”ពពួកសត្វព្រៃគ្រប់ប្រភេទ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាសម្បត្តិ​របស់​រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើ​ដែលរួមមាន: ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ថលជិលកសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងទៀត ព្រមទាំអពងកូនរបស់វា“។ ឯសត្វតុកកែ​នេះវាចាត់ចូលជា ឧរង្គសត្វ។ មាត្រា៩៦ បានចែងថា ”ត្រូវពិន័យអន្តរការណ៍ពី​រដ្ឋបាល​ព្រៃឈើ​ជាប្រាក់ចំនួនពីពីរ(២) ទៅបី(៣)ដង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយ​ដូចខាងក្រោម:

មាត្រា៩៦ ចំណុចទី១៩ បានចែងផងដែរ​ថា ”ដឹកជញ្ជូន ធ្វើពាណិជ្ជកម្ម សន្និធិ កែឆ្នៃសំណាក ឬនាំចូលសត្វព្រៃរស់ និងសំណាកក្នុងក្រុមមានដោយបង្គួរ ដោយគ្មានលិខិតអនុញ្ញាត“។

លោក សុម៉េង តំណាងអោយក្រុមហ៊ុនវីរ:ប៊ុនថាំ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ដដែលនេះផងដែរថា ”ខ្ញុំអត់ដឹងអីផង អត់ដឹងថាខាងមេព្រៃគេគិតមេចដែរ ព្រោះ​ពេល​ខ្ញុំទៅ​ដល់​កន្លែងដោះស្រាយក្នុងរឿងចាប់តុកកែខាងលើ គេដោះស្រាយរួចបាត់ទៅហើយ រឿងថាទារប្រាក់៣ម៉ឺនដុល្លារខ្ញុំអត់ដឹងទេ“។

យោងតាមការសិក្សាស្រាវជ្រាវកន្លងទៅ គេសង្កេតឃើញថា ក្រុមហ៊ុដឹកជញ្ជូន និងក្រុមហ៊ុន​ដឹក​អ្នក​ដំណើរមួយចំនួន តែងតែបំពានច្បាប់ដោយលួចលាក់ លួចបង្កប់ ដឹករបស់ខុសច្បាប់ ដូចជា ផលអនុផលព្រៃឈើ ដឹកសត្វព្រៃ ដែលច្បាប់បានហាមឃាត់ជាដើម​។ ម្យ៉ាងវិញទៀតក៏មានក្រុម​អ្នក​ដឹក​ឈើខុសច្បាប់មួយចំនួន បាន​យក​រថយន្តឃ្លុបបិតជិតសម្រាប់ដឹកទំនិញមក​ដឹក​ឈើ​ដើម្បីបន្លំភ្នែកសមត្ថកិច្ចផងដែរទាំងនៅខេត្តផ្សេង និង ខេត្តសៀមរាបជាដើម៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1573ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន1568ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1728ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1935ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1919ដង សាលាខេត្ត​សៀមរាប​និង​ប្តូរទីតាំងនៅថ្ងៃសុក្រនេះ   អាន1902ដង ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1921ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន1958ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1922ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1838ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7752នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73830នាក់
ខែនេះ    821621នាក់
ឆ្នាំនេះ   3565925នាក់
សរុប   57164821នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:06