បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 03:21 នាទី ចំនួនអានៈ 1776

នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ លោកវីរសេនីយ៍ទោ ឃឹម ផល្លា អធិការរងនៃអធិការនគរបាល​ក្រុងសៀមរាប បានចុះមកដល់ប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ ក្នុងការសម្របសម្រួលចេញលិខិតបញ្ជាក់កិរិយាមាយាទជូនលោក សៀ ឆៃណា ដែលជា​ពលរដ្ឋរស់នៅ​ក្នុង​សង្កាត់​ជ្រាវរួចរាល់ហើយ ដែលមានការចូលរួមពីលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ​លោក ស៊ុត ជារាម មេធាវីរបស់លោកសៀឆៃ និងលោក សៀ ឆៃណាផងដែរ។

លោកវីរសេនីយ៍ទោ ឃឹម ផល្លា បានប្រាប់តាមទូរស័ព្ទនៅព្រឹកនេះថា អ្វីៗគឺជាការយល់ច្រឡំ ដោយភាគី​សង​ខាង​ស្តាប់​គ្នាមិនបាន និយាយ​ម្ខាងម្នាក់។ លោកបន្តថា ខាងលោក​មេប៉ុស្តិ៍ជ្រាវ និយាយថា អ្នក​ជាប់​គុគឬចេញពីគុគ​មិន​អាចចេញ​លិខិត​បញ្ជាក់​កិរិយា​មាយាទឱ្យបានទេ ​ព្រោះ​លោក​បាន​ឃើញ​លិខិត​មួយរបស់​តុលាការដាក់​​ឱ្យលោក​ សៀ ឆៃណា នៅ​ក្រៅ​ឃុំស្ថិតក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ហើយ​គិត​ថា លោក សៀ ឆៃណា ត្រូវ​បាន​តុលាការកាត់ទោសហើយក្លាយ​ជាទណ្ឌិត ហើយធានាក្រៅ​ឃុំ ម្យ៉ាង​ទៀតលោក សៀ ឆៃណា និងលោក មេធាវី ស៊ុត ជារាម យល់ថាលិខិតនេះជាលិខិតថ្កោលទោស មនុស្ស​ពុំមានទោសហេតុអ្វីចេញលិខិតនេះមិនបាន។ លោកវីរសេនីយ៍ទោ ឃឹម ផល្លា បាន​បន្ថែមថា លិខិត​នេះជាលិខិតបញ្ជាក់កិរិយាមាយាទមិន​មែន​លិខិតថ្កោលទោស​ដូចធ្វើ​នៅ​ក្រសួង​យុត្តិធម៌នោះទេ ហើយលិខិតនេះប៉ុស្តិ៍អាចចេញឱ្យបាន តែត្រូវ​សរសេរបញ្ជាក់ទៅតាមសាច់រឿង​ដែល​កើត​មានកន្លង​មក។ លោកវីរសេនីយ៍ទោ ឃឹម ផល្លា បាន​បន្ថែមជាចុងក្រោយថា សុំខាងកាសែត កម្ពុជាសុវណ្ណភូមិជួយចុះផ្សាយបកស្រាយផងជៀសវាង​មាន​ការយល់ច្រឡំដាក់គ្នាទៅវិញ​ទៅមក ហើយជៀសវាង​មហាជនមានការយល់ច្រឡំផងដែរ។

លោកមេធាវី ស៊ុត ជារាម បានប្រាប់តាម​ទូរស័ព្ទនៅព្រឹក​ថ្ងៃ០៧ដដែល​នេះថា លោកក៏មានការ​ភាន់​ច្រឡំដែរ ស្មាន​ថាលោក សៀ ឆៃណា ទៅសុំឱ្យលោក​​មេប៉ុស្តិ៍សង្កាត់ជ្រាវ​ធ្វើ​លិខិតថ្កោលទោស ទើប​លោក ធ្លាប់​បាន​និយាយថា មនុស្ស​ពុំទាន់មានទោស ដោយ​ពុំទាន់មានការ​ប្រកាសសាលក្រម​សម្រេច​ឱ្យ​ជាប់ទោស ហេតុអ្វីធ្វើ​លិខិត​ថ្កោលទោសមិនបាន សូម្បីតែនៅក្រសួងយុត្តិធម៌ក៏គេចេញ​ឱ្យដែរ។ លោកមេធាវី ស៊ុត ជារាម បានបន្ថែមថា ទើបតែព្រឹកនេះលោក​បាន​មក​ស្តាប់ការពន្យល់​របស់លោក លោកវីរសេនីយ៍ទោ ឃឹម ផល្លា ទើបបានយល់សាច់រឿង កន្លងមក​ស្តាប់តែខាងកូនក្តីរបស់​លោក គឺលោក សៀ ឆៃណា។ លោកមេធាវី ស៊ុត ជារាម បាន​បន្ថែមទៀតថា អ្វីៗវាបាន​បញ្ចប់ទៅហើយ ឯខាងលោក ស៊ត់ សៃ ក៏បានចេញលិខិតបញ្ជាក់កិរិយាមាយាទ​ឱ្យលោក សៀ ឆៃណា ហើយដែរ ចុងក្រោយ​អ្វីៗត្រូវបានបញ្ចប់ដោយដាក់បញ្ហាលើតុរកផ្លូវដោះស្រាយរួមគ្នា។

លោក សៀ ឆៃណា ពលរដ្ឋរស់នៅក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាម បានថ្លែអំណរគុណ​ដល់លោកវីរសេនីយ៍ទោ ឃឹម ផល្លា អធិការរងនៃអធិការដ្ឋាននគរបាល​ក្រុងសៀមរាប លោក ស៊ត់ សៃ មេប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ និងលោក មេធាវី ស៊ុត ជារាម ដែល​បាន​សហការគ្នាជួយ​រក​នីតិវិធីក្នុងការធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទ​ឱ្យលោក​បាន​ដូច​សេចក្តីប្រាថ្នា។ លោក សៀ ឆៃណា​ ក៏សូមថ្លែងអំណរគុណផងដែរដល់​ថ្នាក់​ដឹក​នាំទាំង​អស់​នៅ​ក្នុងខេត្តសៀមរាបនេះ ជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលគណអភិបាលខេត្តសៀមរាប ឯឧត្តម​ ទិត្យ ណារ៉ុង ស្នងការនគរបាលល​ខេត្តសៀមរាប លោក នួន ពុទ្ធារ៉ា អភិបាលគណអភិបាលក្រុងសៀមរាប និងលោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប៕ ដោយ៖ ផ្លុងរ៉េត

ខាងក្រោមនេះ គឺជាអត្ថបទដែលបានចុះផ្សាយកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដែល​មានចំណងជើងថា ”មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយាមាយាទ​ឱ្យបានទេ“ ចុចលើតំណ(Link)ខាងក្រោម! 

https://ksnews.info/detail.php?m=10&id=3234
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន2510ដង ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន2149ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1435ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1656ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1460ដង សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2028ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1538ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1495ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2216ដង លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល   អាន771ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1412នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71003នាក់
ខែនេះ    178081នាក់
ឆ្នាំនេះ   2635984នាក់
សរុប   51995910នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:21