ពិតជាខ្មាស់គេជាងលិចពងទៅទៀត!

ដោយៈ Siem Reap Siem Reap ថ្ងៃទី 21 ខែ 02 ឆ្នាំ 2022 វេលាម៉ោង 03:07 នាទី ចំនួនអានៈ 1829

ដូចពាក្យចាស់មួយបានពោលថា "ភ្នំមួយពុំអាចមានខ្លាពីរបានឡើយ" គម្រោងជីកស្ដារបឹងពារាំងតែមួយ តែបែរជាបណ្ដោយឲ្យមានក្រុមហ៊ុន២ផ្សេងពីគ្នាចែកទឹកដីគ្នារកស៊ីយ៉ាងគគ្រឹគគគ្រេងទៅវិញ។

១.ក្រុមហ៊ុនជីកស្ដារបឹងពារាំងក្នុងសង្កាត់ជ្រាវត្រូវបានគេស្គាល់ថាជារបស់លោក "សាន្ត រដ្ឋស៊ីង"។
២.ឯក្រុមហ៊ុនមួយទៀតដែលជីកស្ដាបឹងពារាំងស្ថិតក្នុងសង្កាត់ចុងគ្នា កាសែតកម្ពុជាសុវណ្ណភូមិអត់ស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាក្រោមការគ្រប់គ្រងរបស់លោក ហាប់ ដា ប្រធានសហគមន៍នេសាទចុងឃ្នៀស ហើយមានអ្នកមានឥទ្ធិពលមានអំណាចម្នាក់ទៀតនៅពីក្រោយខ្នងលោកហាត់ដា(សុំមិនបញ្ចេញឈ្មោះ) ជាកូនប្រុសរបស់លោក សត ណាឌី អតីតស្នងការនគរបាលខេត្តសៀមរាប នេះបើយោងតាមប្រភពព័ត៌មានដែលលួចបង្ហើបប្រាប់។

សូមរំឭកផងដែរថាកាលពីដើមខែកុម្ភៈឆ្នាំ 2022 នេះ លោក សាន្ត រដ្ឋស៊ីង និងលោក ហាប់ ដា បានមានជម្លោះទាស់ទែងគ្នា រហូតដល់មានការចោទប្រកាន់ថាលោក សាន្តរដ្ឋ ស៊ីង បានចុះពីឡានវាយលោក ហាប់ ដា ពីរដៃ។ ចំណែកឯលោក សាន្ត រដ្ឋស៊ីង បានបដិសេធថាពុំបានវាយលោក ហាប់ ដា នោះទេ ហើយថែមទាំងចោទប្រកាន់ទៅលោក ហាប់ ដា វិញថា បានរំខានដល់ការរកស៊ីរបស់លោក ធ្វើឲ្យលោកខាតបង់ពេលវេលា ខាតបង់ថវិកា ដោយសារតែកូនចៅរបស់លោក ហាប់ ដា បានដាក់បារ៉ាស់បិទមិនឲ្យឡានដឹកដីរបស់លោក សាន្ត ស៊ីង មិនឲ្យដឹកចេញមកក្រុងសៀមរាប។

ពលរដ្ឋនៅក្នុងសង្កាត់ជ្រាវ និងពលរដ្ឋនៅក្នុងសង្កាត់ចុងឃ្នៀស ដែលតាមដានហេតុការណ៍ខាងលើនេះ បានខ្សឹបខ្សៀវគ្នារិះគន់ថា "បានច្រាសច្រំឆ្អែតហើយ មិនចេះឱបក្រសោបគ្នា ច្រាសឆ្អែតមានកម្លាំងរៀងខ្លួន ខាំគ្នាដូចសត្វតិរច្ឆាន"។

ពលរដ្ឋអ្នកតាមដានហេតុការណ៍ខាងលើនេះ កំពុងតែរង់ចាំមើលចំណាត់ការរបស់ថ្នាក់លើ តើថ្នាក់លើចាត់ការយ៉ាងបែបណាទៅវិញ រវាងខ្លាពីរនៅលើភ្នំតែមួយ ដូចដែលបានរៀបរាប់មកខាងលើនេះ ឬមួយទុកឲ្យនៅបន្តខាំគ្នាតទៅទៀត?៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន1573ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន2496ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន1541ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន3733ដង ការបែងចែកវ័យរបស់នារី   អាន4587ដង ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន1743ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1870ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន2155ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1684ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1738ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9185នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75263នាក់
ខែនេះ    823054នាក់
ឆ្នាំនេះ   3567358នាក់
សរុប   57166254នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:13