លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 30 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 07:24 នាទី ចំនួនអានៈ 1879

លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ៍​ពិ​សេស​​របស់​​នាយកដ្ឋាន​​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហារ​ផ្ទៃ រាល់​ថ្ងៃនេះ​កំពុង កាក់​កប​​ជា​មួយ​ការប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ខុសច្បាប់ រថយន្ត​ដឹកឈើ ហើយ​គាបសង្កត់​ប្រជាពលរដ្ឋ ទន់ខ្សោយ​ដែលជា​អ្នករកស៊ី​ដឹក​ទំនិញ​បន្តិចបន្តួច​ពី​ជាយ​ដែន​ទៅ​លក់​តាម​ខេត្ត យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ដោយ​មិន​ខ្វល់​ពី​ភាព​ក្តៅក្រហាយ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​ក្រុម​ឈ្មួញ​រកស៊ី​ក្នុង​ទឹកដី​ខេត្ត​ឧត្តមានជ័យ និង​ខេត្ត​សៀមរាប បាន​បង្ហើយ​ឲ្យដឹងថា រាល់ថ្ងៃ​នេះ​ពួក​គាត់ ​ពិបាក​រក​ស៊ី​ណាស់ ព្រោះ​​មាន​​សមត្ថកិច្ច​មិន​តិច​​ជាង​១០​​ស្ថាប័ន​​ទេ​ដាក់​​ប៉ិស្តិ៍​ជជុះ​ឃាត់​​រថ​យន្ត​ពួក​គាត់​យក​លុយ​ ក្នុង​នោះ​គេ​​សង្គេត​ឃើញ​ស្ថាប័ន​​នគរបាល​​សេដ្ឋកិច្ច​​ក្រ​សួង ក្រោម​​ការគ្រប់​គ្រង​របស់​លោក សក្តិ​៤ ឡុង​សំអឿន ដាក់​ប៉ុស្តិ៍​ច្រើនជាងគេ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ប៉ុស្តិ៍​ដែល​លោក ឡុងសំអឿន ឈរជើង​នៅ​ខេត្តសៀមរាប ខេត្ត​ឧត្តរមានជ័យ គឺជា​ប៉ុស្តិ៍​លេខ​១ ដែល​មាន​បទល្មើស​ជំនួញ​ឈើប្រណិត​ខុសច្បាប់​ច្រើន​បំផុត ព្រោះតែ​ការ​ពូកែ​អេប​អប​យកចិត្តយកថ្លើម​មេ​កើយ បាន​ធ្វើឲ្យ ឡុងសំអឿន ល្បីឈ្មោះ​និង​លេចមុខ​ជាង​គេ​ល្បី​ពូកែ​ក្ដោប​សេដ្ឋកិច្ច​ខ្លាំងជាងគេ ប្រមូល​លុយ​ពី​ឈ្មួញ​បាន​ច្រើន​យកទៅ​ជូន​លោក យិន ប្រសិទ្ធ មួយខែៗ​រាប់ ម៉ឺន​ដុល្លា​។​ ដោយសារតែ​រឿង​នេះ​ហើយ​ធ្វើឲ្យ ឡុងសំអឿន ឡើង​សក្តិ​៤​ក្នុង​មួយ​ប៉ប្រិចភ្នែក និង​មាន សិទ្ធ​ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​ដល់​ទៅ​២​ខេត្ត​។​

​ដើម្បី​បញ្ចៀស​ពី​ការស្តីបន្ទោស និង​ដក​ទៅ​នៅ​ខេត្ត​ផ្សេង​ដែល​ជា​ខេត្ត​អត់​ខ្លាញ់ លោក ឡុងសំអឿន បានដើ​គោះ​លុយ​ពី​ក្រុម​ឈ្មួញ​និង​រឹតបណ្តឹង​ប៉ូលិស​នៅ​តាម​គោលដៅ​ឲ្យ​គៀប​ឈ្មួញ​តាមរបៀប​បង្ខំ​ដើម្បី​ប្រមូល​លុយ​ឲ្យ​ថ្នាក់លើប​ន្តតាម​ការគ្រោ​ង​ទុក​រៀងរាល់​ខែ​។ បើទោះបីជា​ដឹងថា ពិបាក​រក​ប្រាក់​ក៏ ដោយ ដើម្បី​បាន​មក​នៅ​តាម​ប៉ុស្តិ៍​ល្អ ដែល​មាន​ខ្លាញ់​ដូចជា​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ពួកគេ សុទ្ធតែ​ត្រូវបាន​ដេញថ្លៃ​។​

​គួរបញ្ជាក់​ថា បច្ចុប្បន្ន​នេះ ​ឡុង​សំអឿន​ បាន​ពុះពារ​​គ្រប់ឧ​ស័គ្គ​សព្វបែបយ៉ា​ង​ដើម្បី​ទិញ​តំណែង​ខ្លាញ់​មួយ​នេះ​ឲ្យបាន​គ្មា​ននណា​ហ៊ាន​ប៉ះពាល់​រូបគេ​បាន​ឡើយ បើ​ទោះបីជា​មន្ត្រី​តាម​ខេត្ត​ផ្សេងៗ ត្រូវ​ថ្នាក់លើ​ធ្លាប់​ដក​បញ្ឈ​ជើង​ជា​បន្តបន្ទាប់​ក៏​ដោយ សម្រាប់​លោក​សក្តិ​៤ ឡុងសំអឿន គឺជា​បុរស​ផ្កា​រីក​គ្រប់​រដូវ​។​

​ពាក់ព័ន្ធទៅនិង​ករណីខាង​លើ​​នេះ​អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​​​សុំ​ការអធិប្បាយ​ពី​លោក ឡុង សំអឿន នគរបាល​សេដ្ឋកិច្ច​ក្រ សួង​គ្រប់គ្រង​ពីរ​ខេត្ត​បានទេ ព្រោះ​ទូរ​សព្ទ័​មិន​ចូល​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1444ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1449ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន1860ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1436ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2001ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1564ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន607ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1704ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1614ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1487ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1741នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71332នាក់
ខែនេះ    178410នាក់
ឆ្នាំនេះ   2636313នាក់
សរុប   51996239នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:53