តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ

ដោយៈ ខែ សុណង ភ្នំពេញ ថ្ងៃទី 04 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 1577

ព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បំពេញ​នីតិវិធី​ចាត់ការ​លើ​បណ្ដឹង​របស់​យុវជន​នៃ​គណបក្ស សម រង្ស៊ី ដែល​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ បាន​ឆាប់​រហ័ស។

ករណី​នេះ​គឺ​ខុស​ពី​ពាក្យ​បណ្ដឹង​ផ្សេងៗ​ដែល​សាធារណជន​តែង​តែ​ត្អូញត្អែរ​ថា តុលាការ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាត់​ការ​លើ​បណ្ដឹង​របស់​ពួកគេ។ តើ​ការ​ចាត់ការ​លើ​បណ្ដឹង​របស់​យុវជន​រូប​នេះ​គឺ​នឹង​មាន​តម្លាភាព​ដែរ​ឬ​ទេ?

ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សុខ រឿន បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​គណបក្ស សម រង្ស៊ី ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ នៅ​ម៉ោង ៨​កន្លះ​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ និង​បង្ហាញ​ភស្តុតាង​លើ​ពាក្យ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «បាទ! ចេញ​ដីកា​ហៅ​ហើយ។ ចូល​ថ្ងៃ​សុក្រ បំភ្លឺ​តុលាការ​ជុំវិញ​ពាក្យ​ប្ដឹង​របស់​គាត់​ហ្នឹង»

លោក សួង សុភ័ណ្ឌ ប្រធាន​យុវជន​គណបក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ​ប្តឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន លើ​ករណី​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះពេជ្រ នៅ​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

ប្រធាន​សម្ព័ន្ធ​កុលបុត្រ​ខ្មែរ និង​ជា​ប្រធាន​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បាន​ថ្លែង​ថា លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​អញ្ជើញ និង​មាន​ភស្តុតាង​មួយ​ចំនួន​ដែល​នឹង​ត្រៀម​យក​ទៅ​បង្ហាញ​តុលាការ៖ «សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​បញ្ជាក់​ថា ខ្ញុំ​ត្រូវ​តែ​មាន​ភស្តុតាង ខ្ញុំ​បង្ហាញ​ហើយ​ខ្ញុំ​រក្សា​ទុក​នៅ​ខ្ញុំ។ ភស្តុតាង​ខ្លះ​ដែល​សំខាន់​មែនទែន ខ្ញុំ​សូម​ការ​អនុញ្ញាត​រក្សា​ទុក ដើម្បី​បង្ហាញ​នៅ​លើ​សវនាការ។ អ្វី​ដែល​ខ្ញុំ​សង្ឃឹម​និង​រំពឹង​ទុក មាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ស្នើ​គ្នា​ចំពោះ​មុខ​ច្បាប់។ ដូច្នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ខ្លួន​ឯង​ហើយ​ថា លោក​នឹង​ប្ដឹង​បក​មក​វិញ​ក្នុង​នាម​ជា​ពលរដ្ឋ។ ដូច្នេះ​រាប់​ទៅ​តាម​មាត្រា ៣១ ខ្ញុំ​សង្ឃឹម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​សវនាការ​ទាំង​អស់​គ្នា​ដើម្បី​ដោះស្រាយ​រឿង​ទាំងអស់​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ សកម្មជន​គណបក្ស សម រង្ស៊ី រូប​នេះ បាន​ដាក់​ពាក្យ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ពាក់ព័ន្ធ​ករណី​ជាន់​គ្នា​ស្លាប់ និង​របួស​នៅ​លើ​ស្ពាន​កោះពេជ្រ។

កាល​ពី​រាត្រី​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ បន្ទាប់​ពី​ពិធី​បណ្ដែត​ប្រទីប ពិធី​បាញ់​កាំជ្រួច​នៅ​ម៉ោង​ប្រហែល ៩​យប់ សោកនាដកម្ម​លើ​ស្ពាន​កោះ​ពេជ្រ​បាន​កើត​ឡើង​ដោយសារ​មនុស្ស​ផ្អើល​ជាន់​គ្នា​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​របួស ៣៩៣​នាក់។

ព្រឹត្តិការណ៍​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​មួយ ដោយ​បង្ហាញ​ថា ការ​ស្លាប់​គរ​លើ​គ្នា​ជា​ពំនូក​ស្អិត​ទាញ​មិន​ចង់​ចេញ បណ្ដាល​មក​ពី​ការ​ថប់​ដង្ហើម​ដោយសារ​តែ​ហ្វូង​មនុស្ស​ដ៏​ច្រើន​ផ្អើល​ជាន់​គ្នា ហើយ​រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជាង ១​ម៉ឺន​ដុល្លារ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ម្នាក់ៗ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ​នោះ។

យ៉ាង​ណា​ក៏​ដោយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ លោក ហ៊ុន សែន បាន​ព្រមាន​ជា​សាធារណៈ​ថា លោក​នឹង​ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ប្ដឹង​បក​ទៅ​សកម្មជន​គណបក្ស សម រង្ស៊ី នោះ​វិញ ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក​ផ្ទាល់​ផង និង​ការពារ​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​របស់​រដ្ឋាភិបាល​ផង។

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា ប្រសិន​បើ​តុលាការ​រក​មិន​ឃើញ​ពិរុទ្ធភាព​ណា​មួយ​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​ទេ​នោះ លោក​នឹង​ប្ដឹង​បក​ទៅ​ប្រធាន​ក្រុម​យុវជន​គណបក្ស​ប្រឆាំង ហើយ​ពេល​នោះ​កុំ​មាន​ពាក្យ​ថា លោក​គាប​សង្កត់​ខាង​ផ្នែក​នយោបាយ។

ឆ្លើយ​តប​បញ្ហា​នេះ នៅ​ក្នុង​សន្និសីទ​កាសែត​របស់​គណបក្ស សម រង្ស៊ី ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា បណ្ដឹង​របស់​យុវជន សួង សុភ័ណ្ឌ គឺ​ជា​រឿង​បុគ្គល​មិន​ពាក់ព័ន្ធ និង​ការ​ណែនាំ​របស់​គណបក្ស សម រង្ស៊ី នោះ​ទេ។

លោក សុន ឆ័យ៖ «មាន​ការ​ចោទប្រកាន់​ថា ប្រហែល​ជា​រឿង​នយោបាយ​របស់​គណបក្ស សម រង្ស៊ី ហើយ​ឲ្យ​តែ​ប្ដឹង​នាយករដ្ឋមន្ត្រី អា​ហ្នឹង​យើង​អត់​ទេ។ គណបក្ស សម រង្ស៊ី ដែល​មាន​រូប​ខ្ញុំ និង​សហការី​មួយ​ចំនួន យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​តាំង​ពី​មាន​ហេតុការណ៍​កើត​ឡើង។ យើង​យល់​ថា ត្រូវ​តែ​មាន​វិធានការ​វិន័យ​ដល់​អ្នក​ទទួល​ខុស​ត្រូវ។ តុលាការ​អាច​សិក្សា​មើល​ទៅ​ថា ការ​ប្ដឹង​ហ្នឹង​ហេតុផល​មិន​ត្រឹមត្រូវ​យ៉ាង​ណា គឺ​បដិសេធ​ទៅ បើ​ថា មិន​ត្រឹមត្រូវ​ដល់​តែ​ថា គាត់​ប្ដឹង​ត​វិញ​ហ្នឹង យើង​ដឹង​ស្រេច​បាត់​ទៅ​ហើយ បើ​គាត់​ប្ដឹង​ត​វិញ​នោះ សុភ័ណ្ឌ នោះ​វាសនា​ប្រហែល​ជា​ធ្ងន់ធ្ងរ​ជាង មូរ សុខហួរ ទៅ​ទៀត»

យុវជន សួង សុភ័ណ្ឌ បាន​អះអាង​ថា គាត់​មិន​ព្រួយ​បារម្ភ ឬ​ភ័យ​ខ្លាច​ចំពោះ​ការ​ប្ដឹង​បក​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​រូប​គាត់​វិញ​នោះ​ទេ។

ទាក់ទង​ទៅ​នឹង​បណ្ដឹង​នេះ យុវជន សួង សុភ័ណ្ឌ ដដែល​អះអាង​ថា ក្រៅ​ពី​លោក ហ៊ុន សែន លោក​នឹង​ប្ដឹង​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​ដែល​ទទួល​បន្ទុក​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ​២០១០ ចំនួន​៣​នាក់​ថែម​ទៀត ក្នុង​នោះ​រួម​មាន លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​អតីត​ស្នងការ​ក្រុង​ភ្នំពេញ លោក ទូច ណារ៉ុថ។

នៅ​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១២ យុវជន​ដដែល​នឹង​យក​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន នេះ​ទៅ​ដាក់​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុឡង់ដ៍ (Holland)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1472ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន1918ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1625ដង ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង   អាន1615ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1593ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1566ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន2390ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1518ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1755ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1370ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3408នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    30030នាក់
ខែនេះ    399439នាក់
ឆ្នាំនេះ   2409978នាក់
សរុប   51769904នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 10:34