ព័ត៌មានក្ដៅ

រដ្ឋមន្រ្តីក្រសួងវប្បធម៌ថ្មី គ្រោងកោះហៅ តារាស្រីថតរូបសិចស៊ី ទៅដុសក្អែលចេញ

ដោយៈ Facebook ភ្នំពេញ ថ្ងៃទី 26 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 04:23 នាទី ចំនួនអានៈ 1648

ដោយសារតែ មួយរយៈចុងក្រោយនេះ មានតារាសម្តែង និងតារាចម្រៀងស្រីល្បីឈ្មោះរបស់ខ្មែរមួយចំនួនឧស្សាហ៍ សម្ញៃងថតបញ្ចេញភាពសិចស៊ី រួចយកទៅបង្ហោះ ជាសាធារណៈនៅ ក្នុងបណ្តាញទំនាក់ទំនង Facebook ដោយនៅក្នុង រូបនោះភាគច្រើន ថតបញ្ចេញល្វែងខាងលើ ស្ទើតែទាំងស្រុង ។ ទើបថ្មីៗនេះ លេចឮព័ត៌មានមកថា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទើបឡើង កាន់តំណែងថ្មី គ្រោងនឹងកោះ ហៅតារាៗនោះ យកទៅអប់រំណែនាំ ដុសក្អែលចេញម្ដង។

បើយោងតាមប្រភព ពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមួយរូប បានបង្ហើបឲ្យដឹងថា ជាថ្មី ម្តងទៀតក្រសួងវប្បធម៌ កំពុងតែមាន គម្រោងនឹងហៅតារាៗ ស្រីដែលនិយម ចូលចិត្តថតរូប បញ្ចេញភាពស៊ិចស៊ី បែបស្រើបស្រាល បញ្ចេញល្វែងខាងលើ ស្ទើរតែទាំងអស់ យកទៅអប់រំណែនាំ ដើម្បីកុំឲ្យពួកគេបន្តថត រូបបែបនេះតទៅទៀត ព្រោះអាចប៉ះពាល់ដល់ វប្បធម៌ដ៏ផូរផង់របស់ខ្មែរ ជាពិសេសតម្លៃស្រ្តីខ្មែរ។

ប្រភពពីមន្ត្រីនៅក្រសួងវប្បធម៌ ដែលនិយាយសុំមិនបញ្ចេញឈ្មោះ បានប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា ក្រោយពីក្រសួង បានពិនិត្យឃើញថា ក្នុងមួយរយៈពេល ចុងក្រោយនេះ គឺមានតារាប្រុស-ស្រី របស់ខ្មែរ បានបង្ហោះរូបថត ជាច្រើនសន្លឹក ជាសាធារណៈ នៅក្នុងបណ្តាញទំនាក់ទំនង Facebook ដោយនៅក្នុងរូបនោះ ភាគច្រើន គឺថតឱបរឹតគ្នា បែបស្រើបស្រាល និងមានខ្លះទៀតថត បញ្ចេញល្វែងខាងលើ អាចនិយាយ បានថា ជាជាគំរូមួយ ដែលមិនល្អសម្រាប់ យុវជនជំនាន់ក្រោយ។

ប្រភពដដែលបានបន្តថា បច្ចុប្បន្ននេះ ខាងក្រសួងកំពុងតែ ប្រមូលរូបថតតារាទាំងនោះ ដោយពិនិត្យ និងកត់សម្គាល់ មើលទៅលើតារា ដែលគួរតែហៅទៅអប់រំ ដោយហេតុថា បើសិននៅ តែបណ្តោយបែបនេះ តទៅទៀត វាអាចធ្វើឱ្យប៉ះពាល់ ទៅដល់វប្បធម៌ និង ប្រពៃណីរបស់ខ្មែរ ។

គួររឭកថា គេសង្កេតឃើញថា មានតារាប្រុស-ស្រីរបស់ខ្មែរជាច្រើន បានធ្វើការប្រកួតប្រជែងគ្នាក្នុងការថតរូបបញ្ចេញសាច់ភ្លៅ ដើមទ្រូង និងរូបឱបរឹតគ្នា បង្ហាញពីភាពស្រើបស្រាល ដែលមើលទៅ គួរឱ្យញាក់សាច់ ដើម្បីជាការទាក់ទាញ ប្រជាប្រិយភាព និង ធ្វើឲ្យកេរ្តិ៍ឈ្មោះ ឱ្យកាន់តែល្បី រហូតស្ទើរតែភ្លេចប្រពៃណីខ្លួន និងដើមកំណើតថា ខ្លួនមានប្រពៃណីបែបណា ហើយគួរតែស្លៀកពាក់ និងប្រកាន់ចរិកបែបណា។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ ក៏មានមហាជនអ្នកគាំទ្រជាច្រើន បានធ្វើការរិះគន់ចំៗ ទៅលើតារាប្រុស-ស្រីរបស់ខ្មែរមួយចំនួន ដែលតែងតែបញ្ចេញភាព សិចស៊ីបង្អួតនៅលើ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដើម្បីរកប្រជាប្រិយភាព ដោយភ្លេចគិតពីប្រពៃណីជាតិខ្លួន៕ដកស្រង់ចេញពីបណ្តាញសង្គមឈ្មោះ ខ្មែរបាយ័ន Khmer Bayon

 
ស្លាក:  ព័ត៌មានថ្មីៗ  ចម្រៀង 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
 លិខិតមិត្តអ្នកអាន
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3143នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    44507នាក់
ខែនេះ    359754នាក់
ឆ្នាំនេះ   2213033នាក់
សរុប   55811929នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 06:52