ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ហើយខិតខំលាក់បាំងកូនចៅទៀត ?

ដោយៈ Siem Reap Siem Reap ថ្ងៃទី 10 ខែ 03 ឆ្នាំ 2023 វេលាម៉ោង 02:21 នាទី ចំនួនអានៈ 8581

លោកនួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បើតាមសេចក្ដីរាយការពីខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០២១.ឆ្នាំ២០២២ កន្លងទៅនេះ និងបានទទួលផលចំណេញប្រាក់ខ្ទង់១០០០លានរៀលពីរដ្ឋ លើការចំណាយថវិកាជាតិ សម្រាប់អនុវត្តន៏ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែង ប៉ុន្តែលុយដែលចំណេញទាំងនោះ ត្រូវបានប្រធានមន្ទីររូបយកមកស៊ីចាយម្នាក់ឯង និងចែកមន្ត្រីជំនិតនៅការិយាល័យរដ្ឋបាលដែលខំរៀបឯកសារបានចំនួនតិចតួចបំផុត។ ហើយប្រាក់ចំណេញទាំងអស់នោះលោកប្រធានខិតខំលាក់កំបាំងមិនហ៊ានអោយមន្ត្រីថ្នាក់ក្រោមដឹងច្រើនគ្នាទេ។

តាមប្រភពបានបន្តថា នៅឆ្នាំ២០២២ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានទទួលថវិកាចំនួន ៧៩២ ២០០ ០០០រៀល(ប្រាំពីររយ កៅសិបពីរលានរៀលគត) សម្រាប់អនុវត្តន៏ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែងដែលមានឈ្មោះដូចខាងលើ។

ហើយឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានទទួលថវិកាចំនួន តម្លៃ៦៦៦ ៩០០ ០០០ (ប្រាំមួយរយ ហុបសិបប្រាំមួយលានរៀលគត់) សម្រាប់ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែងខាងលើនេះដដែល។ ក្រៅពីនោះមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ក៏បានចំណាយថវិកាជាតិ លើការងារជុសជុលប្រព័ន្ធធារាសាស្រ្ត និងអាគារមន្ទីរខ្លួន ក្នុងមួយឆ្នាំៗត្រូវបានគេដឹងថា ខ្ទងជាង៣០០លានរៀលបន្ថែម ដោយមិនបូកបញ្ចូលលើការចំណាយប្រេងឥន្ទនះ និងជុសជុសសម្ភារះផង។

 

ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែង ដែលក្រសួងធនធានផ្ដល់មកមន្ទីរថែទាំ រួមមានដូចខាង៖

ទី១៖ ប្រព័ន្ធធារាសាស្រ្តគោកធ្នង់ ឃុំចារឈូក ស្រុកអង្គរជុំ

ទី២៖ប្រព័ន្ធធារាសាស្រ្តតាសោម ឃុំតាសោម ស្រុកអង្គរជុំ

ទី៣៖ ប្រព័ន្ធធារាសាស្រ្តថ្នល់បុស្សគរ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង

ទី៤៖ ប្រព័ន្ធធារាសាស្រ្តតិល ឃុំពួក ស្រុកពួក

ទី៥៖ ប្រព័ន្ធធារាសាស្រ្តកណ្ដោល ឃុំពង្រលើ ស្រុកជីក្រែង

ទី៦៖ ប្រព័ន្ធធារាសាស្រ្តក្សាក ឃុំខ្វាវ ស្រុកជីក្រែង

ទី៧៖ ប្រព័ន្ធធារាសាស្រ្តដូនកាយថ្មី ឃុំស្នួល ស្រុកក្រឡាញ់

ប្រភពបានបញ្ចាក់ថា ការចំណាយថវិកានៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប សម្រាប់ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្ត និងជុសជុលអាគារមន្ទីរ​ ក្នុងមួយឆ្នាំៗ គឺ អស់ប្រាក់សរុបខ្ទង់១០០០លានរៀល ថវិកាខ្ទង់ចំណាយរបស់មន្ទីរផ្ទាល់ និងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ចំពោះថវិកាខ្ទង់ចំណាយរបស់មក្រសួងធនធានទឹក និងឧតុនិយម បានផ្ដល់មកមន្ទីរតាមរយះការចចារថ្លៃ ប៉ុន្តែខ្ទង់ថវិកាមួយផ្នែកធំលោកប្រធានមន្ទីរ នួន គ្រឹះស្នា បានក្ដោមយកស៊ីចាយតែម្នាក់ឯង ដោយគាត់បានចំណាយតិចតួចសម្រាប់អោយអ្នកបើកគ្រឿងចក្រជីកស្ដា និងទិញដែកស៊ីម៉ងត៏ជុសជុល។ ក្រៅពីនោះលោកប្រធានមន្ទីរគាត់យកសឹងទាំងអស់យ៉ាងច្រើនចែកមន្ត្រីជំនិតនៅការិយាល័យរដ្ឋបាលតិចតួច ឯកូនចៅថ្នាក់ក្រោមដ៏ទៃទៀត ទទេស្អាតតែម្ដង។

ចំណែកថវិកាខ្ទង់ចំណាយផ្ទាល់របស់មន្ទីរ ធ្វើលទ្ធកម្ម ដេញថ្លៃ និងពិគ្រោះថ្លៃ ដោយក្រុមលទ្ធកម្មដែលមានលោក នួន គ្រឹះស្នា ប្រធានមន្ទីរ និងជាប្រធានក្រុមលទ្ធកម្ម គឺការធ្វើឡើងបែបចង់ម៉ុង ដោយអ្នកដេញថ្លៃគេរៀបចំបក្ឋពួក ចុងក្រោយការងារទាំងអស់លោកប្រធានមន្ទីរ នួន គ្រឹះស្នា ជាអ្នកចាត់ចែងទាំងដដែលជាដដែល លទ្ធកម្មគេរៀបឡើងដើម្បីបង្រ្គប់និតិវិធីតែប៉ុណ្ណោះ ធាតុពិតរឿងកុហក់ ដើម្បីពុករលួយ។

ប្រភពព័ត៌មានពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប បានបង្ហើបថា លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ក្នុងរយៈពេលប្រមាណជាង១០ឆ្នាំមកនេះពិតត្រូវប៉ាន់ខ្លាំងចំពោះការកិបកេងថវិកាចំណាយរបស់មន្ទីរធនធានទឹកដែលជាហេតុធ្វើឲ្យរូបគាត់ក្លាយជាអ្នកមានធំនៅខេត្តនេះ។

ជុំវិញបញ្ហាខាងលើនេះមន្រ្តីមួយចំនួនបម្រើការងារនៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានសម្តែងការជឿជាក់លើឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងពាក់ព័ន្ធ ពិសេសឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប គប្បីសហការគ្នាស៊ើបអង្កេតពិនិត្យ និងស្រាវជ្រា វរឿងអាស្រូវខាងលើនេះផង។ ព្រោះបើបណ្តែត បណ្តោយ ទៀតអ្នកខាត បង់ គឺ រដ្ឋ និងប្រជាពលរដ្ឋ។

ទាក់ទងព័ត៌មានខាងលើគេហទំព័រ ផែនដីថ្មី មិនអាចរកការបំភ្លឺពីលោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បាននោះទេដោយទូរស័ព្ទចូលតែលោកមិនទទួល។ ចំណែកកាសែតកម្ពុជាសុវណ្ណភូមិ ក៏ពុំអាចសុំការបកស្រាយណីលោក នូន គ្រឹះស្នា បានដែរ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង៕ ប្រភព: PDT NEWS

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1468ដង ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន1424ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1269ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1532ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1290ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1495ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1540ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន1790ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1506ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1305ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      469នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    12045នាក់
ខែនេះ    41119នាក់
ឆ្នាំនេះ   3226147នាក់
សរុប   49189496នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 05:19