លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

ដោយៈ cck ក្រុងប៉ោយប៉ែត ថ្ងៃទី 20 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 02:24 នាទី ចំនួនអានៈ 1787

លោក ឈួន ហៃ ក្នុង​អំណាច​ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​អន្តរជាតិ ប៉ោយប៉ែត ​ចាត់តាំង​មន្ត្រី​ជំនិតៗ​របស់គាត់​ឲ្យ​ចេញ​ប្រមូល​លុយ​គ្រប់ ច្រកល្ហក​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន មិនទាន់​ព្រឺរោម​ជើង​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ សូម្បីតែ​បន្តិច​។ មកដល់ពេលនេះ​គេ​មិនដែល​ឃើញ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ចាត់វិធានការ ស៊ើបអង្កេត​ភាពមិនប្រក្រតី​របស់​ម​ន្ត្រី​គយ​នៅ​ច្រក​ប៉ោយប៉ែត​ម្តងណា​ឡើយ ទើប​មន្ត្រី​គយ​អស់ទាំងនោះ​ចេះតែ​មានឱកាស​ប្រព្រឹត្ត​ខុសឆ្គង​ម្តង​ហើយ ម្តងទៀត​។

លោក ឈួន ហៃ បាន​ចាត់តាំង​មន្ត្រី​ជំនិត​របស់គាត់​២​នាក់ ឲ្យ​ចេញ​ធ្វើ​សកម្មភាព​ប្រមូល​លុយ​តាម​គ្រប់​មធ្យោបាយ គឺមាន​លោក មុយ បញ្ញា​រិ​ទ្ធ ជា​មេ​គយ​ចល័ត​ឈរជើង​នៅ​ចំណុច​កូនដំរី និង​លោក លី ប៊ុន​សុង ជា​អនុប្រធាន​ការិយាល័យ​គ​យ​និង​រដ្ឋាករ​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ​មន្ត្រី​២​នាក់​នេះ មាន​ជំនាញ​ប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ តាម​ផែនការ​មិនដែល​ទើសចិត្ត​ម្តងណា​ឡើយ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​យក​ខេត្តបន្ទាយមានជ័យ​ធ្វើជា​គោលដៅ​ដែល ត្រូវ​លុបបំបាត់​អំពើពុករលួយ​ជា​គំរូ​មុនគេ ប៉ុន្តែ​លោក ឈួន ហៃ មិនដែល​ព្រឺ​រោមជើង​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ម្តងណា​ឡើយ ក៏​ព្រោះតែ​មកដល់​ម៉ោង​នេះ លោក ឱម យ៉ិនទៀង មិនទាន់បាន​ចាប់​ឃាត់ខ្លួន​មន្ត្រី​គយ​ណា​ម្នាក់​យកទៅ​ផ្តន្ទាទោស ឲ្យ​ដូច​ការព្រមាន​នៅឡើយ​ទេ​។

សកម្មភាព​របស់លោក មុយ បញ្ញា​រិ​ទ្ធ បច្ចុប្បន្ននេះ​កំពុង​បង្ក​ព្យុះភ្លៀង​គ្រប់​ទីកន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត តាម​ច្រករបៀង សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អជា​មួយ​លោក មុយ បញ្ញា​រិ​ទ្ធ នាំ​ឲ្យ​គាត់​អាច​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត ឲ្យ​ឈ្មួញ​រាប់រយ​នាក់​ដែល​រកស៊ី​នាំចូល​ទំនិញ​មិន​ប្រក្រតី ក្នុងពេល​បច្ចុប្បន្ននេះ សុទ្ធតែ​មានការ​ត្រូវរ៉ូវ​និង​បង់លុយ​ប្រចាំខែ​ជូន​លោក មុយ បញ្ញា​រិ​ទ្ធ ទើប​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ពួកគេ​មិនត្រូវ​បាន​រំខាន​។ លោក មុយ បញ្ញា​រិ​ទ្ធ ក៏មាន​ជំនាញ​ប្រមូល​ឈ្មួញ​ធំៗ​រកស៊ី​នៅ​ក្រុង​ប៉ោយប៉ែត​ឲ្យ​ចូលខ្លួន​ទៅ បង់លុយ​ជូន​លោក ឈួន ហៃ ជាប់​ជាប្រចាំ​ហើយ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នេះ​មានការ​បង់លុយ ក្រៅផ្លូវការ​ច្រើនសន្ធឹក​សន្ធាប់ គឺជា​អំពើពុករលួយ​ដែល​កើតមាន​ជា​លក្ខណៈ​ប្រព័ន្ធ​យូរយារ​មកហើយ។

ដោយឡែក​លោក លី ប៊ុន​សុង ដែលជា​អនុប្រធាន​ការិយាល័យ​គ​យ​ប្រចាំ​ច្រក​ប៉ោយប៉ែត ក៏​ជាម​នុស្ស​ជំនិត​បំផុត​របស់លោក ឈួន ហៃ ហើយក៏​ជាម​ន្ត្រី​គយ​ដែលមាន​រឿងអាស្រូវ​ច្រើនជាងគេ ដូចជា​ករណី​ប្រើ​អំពើហិង្សា​វាយ​ទាត់​ធាក់​លើ​កូនក្មេង និង​គំរាម​ប្រើ​អំពើហិង្សា​ទៅលើ​កម្មករ​អូស​រទេះដឹក​ទំនិញ​យ៉ាង​អសីលធម៌ ក៏​ជា​អ្នកប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ យ៉ាងសកម្ម​ផងដែរ​។ លោក  លី ប៊ុន​សុង ទទួលបន្ទុក​ការងារ​ត្រួតពិនិត្យ​និង​ទំនាក់ទំនង​ផលប្រយោជន៍​ជាមួយ​ក្រុម ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចេញចូល តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​កន្លងមក លោក លី ប៊ុន​សុង ធ្លាប់​ធ្វើជា​អ្នក​បង្ក្រាប​ទំនិញ​ផង និង​ជា​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ខ្លួនឯង​ផង គឺ​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន​របស់គាត់​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ។

លោក លី ប៊ុន​សុង គឺជា​ជើង​ខ្លាំង​ក្នុងការ​ជ្រែ​ទំនិញ​មានតម្លៃ​ឆ្លងកាត់​ច្រក​អន្តរជាតិ ប៉ោយប៉ែត ក៏​ព្រោះតែ​លោក លី ប៊ុន​សុង មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច​នៅ​ស្រុកថៃ ដែល​តែងតែ​ពឹង​អាស្រ័យ​គ្នា​ទៅវិញទៅមក ក្នុងការ​ជ្រែ​ទំនិញ​ឆ្លងកាត់​ច្រកព្រំដែន ហើយ​ឈ្មួញ​ជាច្រើន​សុទ្ធតែ​បាន​ស្គាល់​សារជាតិ​របស់​ជំនាញ​គយ ដែល​ស្រេកឃ្លាន​តែ​អំពើពុករលួយ ហើយ​ពួកគេ​មិនដែល​ខ្វល់ខ្វាយ​ពី​ការខាតបង់​ចំណូល​ថវិកាជាតិ​នោះទេ​។ កាលពី​សម័យ​ដែល​លោក ជួប អេ​ន ធ្វើជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ប៉ោយប៉ែត ហើយ​លោក ឈួន ហៃ គឺជា​អនុប្រធាន ទាំង​លោក លី ប៊ុន​សុង និង​លោក មុយ បញ្ញា​រិ​ទ្ធ មិនសូវ​ផ្តល់​តម្លៃ​ឲ្យ​លោក ឈួន ហៃ ប៉ុន្មាន​ទេ ប៉ុន្តែ​ចាប់តាំងពី​លោក ឈួន ហៃ មាន​យីអ៊ុន​ឡើង​ធ្វើជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ប៉ោយប៉ែត គឺ​លោក មុយ បញ្ញា​រិ​ទ្ធ និង​លោក លី ប៊ុន​សុង បាន​បន្ទន់ឥរិយាបថ ក្លាយខ្លួនជា​មនុស្ស​ជំនិត​បំផុត​ក្នុង​ការប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ រាល់ថ្ងៃ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទល្មើសឆក់ត្រីកើតពេញបន្ទុកនៅឃុំតាប៉ុន ស្រុកសង្កែ គ្មានអ្នកបង្ក្រាប មានតែអ្នកទៅដាក់ខែ   អាន1672ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1520ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1684ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន3628ដង ប៉ូលិស​ឃុំ​ខ្វាវ​ខេត្តសៀមរាប​បាញ់​យុវជន​ម្នាក់​​​ឱ្យ​រង​របួស​ដោយ​ស្មាន​ថា​ចោរ   អាន1705ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1565ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1789ដង ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រួម​គ្នា​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ SOS ​ដល់​អន្តរជាតិ   អាន1766ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1836ដង រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន1592ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11372នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77450នាក់
ខែនេះ    825241នាក់
ឆ្នាំនេះ   3569545នាក់
សរុប   57168441នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:51