លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ

ដោយៈ cck ខេត្តបន្ទាយមានជ័យ ថ្ងៃទី 20 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 02:34 នាទី ចំនួនអានៈ 1474

ទំនិ​ញគេច​ពន្ធ​ជាច្រើន​ នៅតែ​ ត្រូវ​​បាន​គេ​នាំចូ​ល​ពីស្រុ​កថៃ ​តាមច្រ​​ក​របៀ​ង​ជា​​ច្រើ​ន​ក​ន្លែង​ ​ក្នុងអា​ណា​ចក្រ ​ខេត្តប​​ន្ទាយ​មា​នជ័​យ និង​​តា​មច្រ​ក​អន្ត​រជា​តិ​ប៉ោ​យ​​​ត​មាន​ចំនួ​នកើន​​ឡើង​ដែល​ធ្វើ​ឱ្យឈ្មួ ​ញរកស៊ី​ស្រប​ច្បាប់​ត្អូ​ញត្អែរ ​ដោយ​ក្តៅក្រ​ហាយកើ​តចេញ ពី​អំពើឃុប​ឃិត រវា​ងឈ្មួ​ញទុច្ចរិ​តខិ​ល​ខូ​ច​ជាមួ​យសម​ត្ថកិច្ច​។ ពិ​សេស​លោក​ ថោង ​សុខាំ​ភូ ប្រធា​នសា​ខាគ​យ និង​ រដ្ឋាក​រ ខេត្ត​បន្ទា​យមានជ័​យ គឺ​ជាម​ន្ត្រី​ជំនាញដែលទទួលរងនូវការរិះគន់ថា  តំណែងរបស់គាត់ពោរពេញ​ដោយ​អំពើពុករលួយ បក្ខពួក​គ្រួសារ និយម និងផ្តល់ការលើកទឹកចិត្ត សម្រាប់ឈ្មួញ​រកស៊ីខុសច្បាប់ ខណៈបានលាភសក្ការៈ​ផ្ទុយពីតួនាទីរបស់ខ្លួន ដែលជា អ្នកមាន​ភារកិច្ច​ទប់ស្កាត់បទល្មើសសេដ្ឋកិច្ច​ប្រមូលពន្ធជូនរដ្ឋ ។

ប្រភពពីមន្ត្រីគយ ដែលមិនសប្បាយចិត្ត នឹងរបៀបរបប ធ្វើការងាររបស់លោក ថោង សុខាំភូ បានឱ្យដឹងថាៈលោក ថោង សុខាំភូ បានទុកឱកាសឱ្យប្អូនស្រី របស់គាត់ ឈ្មោះថោង គឹមឡេងលូកដៃចូលយ៉ាង ជ្រៅចំពោះកិច្ចការផ្ទៃ ក្នុងរបស់សមត្ថ កិច្ចគយ ទាំងច្រកអន្តរជាតិប៉ោយប៉ែត និងក្នុងច្រករបៀងនានា ក្នុងខេត្តបន្ទាយ មានជ័យទាំងមូល ។

ឈ្មួញជាច្រើន ចង់រកស៊ីបានស្រួល ត្រូវមានទំនាក់ទំនង ពឹងពាក់អាស្រ័យ​អ្នកស្រី ថោង គឹម ឡេង សំរាប់រត់ការសេវា ទំនិញ នាំចូល គេចពន្ធ ហើយឈ្មួញ​ដែល​មិនមាន ទំនាក់ទំនងជាមួយប្អូនស្រី លោកថោង សុខាំភូ មន្ត្រីគយដែល​ពាក់ព័ន្ធមិនហ៊ាន​ទទួលយកសំណូកដាច់ខាត ។ មន្ត្រី​គយ ដែលមានភារកិច្ចប្រមូលពន្ធជូន រដ្ឋ និងបង្ក្រាបទំនិញគេចពន្ធមិនហ៊ាន ប៉ះពាល់ ឡើយ ប្រសិនបើទំនិញគេច ពន្ធនាំចូល ហើយមានឈ្មោះអ្នកស្រី ថោង គឹមឡេង ចេញមុខការពារ ។

ជាទូទៅទំនិញគេចពន្ធភាគច្រើន ជា សម្លៀកបំពាក់ ដែលមានតម្លៃខ្ពស់ គ្រឿងក្រអូប ទឹកដោះគោ ហ្គាសត្រូវ បានឈ្មួញដឹក ជញ្ជូន យ៉ាងអនាធិប​តេយ្យ ក្នុងនោះសូម្បីតែក្រុមហ៊ុនដឹក​ជញ្ជូនអ្នកដំណើរ​អង្គរអ៊ិចប្រេស ដែល​មានចំណតរបស់ខ្លួន នៅក្រុង ប៉ោយ​ប៉ែត បានក្លាយទៅជាទីតាំងរក្សាទុក ទំនិញគេចពន្ធរបស់ឈ្មួញ ដែលត្រូវ ពឹងផ្អែកក្រុមហ៊ុននេះ ប៉ាវផ្តាច់លើការ​ដឹក ជញ្ជូន ។ ក្នុងមួយថ្ងៃយ៉ាងហោច ណាស់ក៏ក្រុមហ៊ុនអង្គរអ៊ិចប្រេស្ស ដឹក ទំនិញគេចពន្ធចេញ ពីក្រុងប៉ោយប៉ែត ឆ្ពោះមករាជ ធានីភ្នំពេញ ចំនួន៣លើក ផងដែរដែលក្រុមឈ្មួញអះអាងថា ៖ ទំនិញគេចពន្ធគ្រប់ប្រភេទ គឺក្រុមហ៊ុន អង្គរអ៊ិចប្រេស្ស ធានា សេវាដឹកជញ្ជូន​ដោយគិតតែតម្លៃ ១២០០រៀល ទៅ ១៥០០រៀល ក្នុង១គីឡូក្រាម ហើយ ម្ចាស់ទំនិញ ចាំតែមកទទួលយក ទំនិញ​របស់ខ្លួន នៅចំណតឡានក្រុមហ៊ុននេះ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រការដែលគួរឱ្យកត់សំគាល់​នៅត្រង់​ថា៖ បើមានករណីសមត្ថកិច្ចចាប់ ក្រុមហ៊ុននេះធានាសងវិញ ដោយគ្មាន​លក្ខខណ្ឌ ដែល ជាការធារារ៉ាប់រងដ៏ធំ សំរាប់អ្នករកស៊ីខុសច្បាប់។ សកម្មភាព​ចរាចរណ៍ទំនិញគេចពន្ធ​ដ៏គំហុកនៅ ខេត្តបន្ទាយមានជ័យ សុទ្ធ តែឋិតក្នុង ការទទួលខុសត្រូវរបស់លោក ថោង សុខាំភូ ប៉ុន្តែអាចជារឿងផលប្រយោជ ន៍ទើបប្រធានសាខាគយរូបនេះ គ្មាន វិធានការបង្ក្រាប និងផ្តល់ឱកាសឱ្យ ប្អូនស្រីរបស់ខ្លួន ចេញមុខការពារឈ្មួញ ដឹកទំនិញខុសច្បាប់ លក្ខណៈទ្រង់ទ្រាយ ធំទៀត ផង ។

ថ្មីៗនេះមានព័ត៌មានលេច ឮថាៈ សមត្ថកិច្ចចំរុះការពារផ្លូវថ្នល់ ពេលមានគ្រោះទឹកជំនន់ បានឃាត់ រថយន្តដឹកជញ្ចូនអ្នក ដំណើរ រកឃើញ មានទំនិញរបស់លោកស្រី ថោង គឹមឡេង បង់ពន្ធប្រមាណតែ ៥ភាគរយ​ប៉ុណ្ណោះ។ ករណី រកឃើញទំនិញ គេច ពន្ធរបស់អ្នកស្រី ថោង គឹមឡេង នេះ​សារព័ត៌មានយើង​មិនអាចសុំការ​ពន្យល់ពីមន្ត្រីគយ ខេត្តបន្ទាយមានជ័យ​បានទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1729ដង ក្រុមហ៊ុនស្រាបៀរ១ចំនួនដាក់ស្លាកយីហោផ្សាយពាណិកកម្មពេញចិញ្វើមផ្លូវ    អាន1573ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1762ដង តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?   អាន2929ដង កក្រើកសង្គមហ្វេសប៊ុគ សម្ដេចព្រះសង្ឃរាជមួយអង្គ យកអ្នកលក់ឡេធ្វើជាទីប្រឹក្សាផ្ទាល់   អាន1518ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1673ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1686ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1475ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន2025ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1648ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4685នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    33244នាក់
ខែនេះ    180872នាក់
ឆ្នាំនេះ   3763532នាក់
សរុប   53123458នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 18:14