ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់

ដោយៈ សៀមរាប ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 06:42 នាទី ចំនួនអានៈ 1741

ទា​ហ៊ាន​២​នាក់ប្រើ​ឈុត​សម្លៀក​បំ​ពាក់​ប៉ារ៉ា បើក​​រថ​យន្ត​ម៉ាក​ឌុយ​មីកពណ៍​ត្រ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-1475 និង​មាន​កាំភ្លើង​ខ្លី​មួយ​ដើម រក​ស៊ី​ដឹក​ឈើ​ប្រ​ណិត​ យក​ឈ្មោះ​កង​ពល​លេខ​៦ របស់​លោក​ឈុំ-ខេង មក​ប្រើ​ ត្រូវ​បាន​លោក កើត-វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​តុ​លា​ការ​​ខេត្ត​សៀម​រាប បញ្ជា​អោយ​កម្លាំង​សមត្ថ​កិច្ច​ចុះ​ចាប់​បញ្ជូន​ទៅ​រដ្ឋ​បាល​ព្រៃ​ឈើ​​​នៅ​​វេលា​ម៉ោង​១០យប់​ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ២០១៤ នៅ​ចំណុច៣១៧មណ្ឌល​​ជន​ពិការ ឃុំ​បា​ឡាំង ស្រុក​ប្រា​សាទ​បា​គង។

យោ​ង​តាម​សម្តី​របស់​លោក សំ-រិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​តំ​ណាង​អយ្យ​ការ​​ សាលា​ដំ​បូង​ខេត្ត​សៀម​រាប​បាន​អោយ​ដឹក​ថា លោក​បាន​ទទួល​ទូរ​ស័ព្ទ​ពី​អ្នក​សារ​ព័ត៌មាន​ថា មាន​រថ​យន្ត​ភិន​ភាគ​ខាង​លើ​ដឹក​ឈើ​ខុស​ច្បាប់​ចេញ​ដំ​ណើរ​ពី​ស្រុក​ស្វាយ​លើ​ សំ​ដៅ​មក​ក្រុង​សៀម​រាប តាម​ដង​ផ្លូវ​គ្រួស​ក្រ​ហមមណ្ឌលជនពិការ លោក​ក៏បាន​សុំ​យោបល់​ពី​ព្រះ​រាជ​អាជ្ញាចុះបង្ក្រាប​រថ​យន្ត​ខាង​លើ​បាន​ជោគជ័យទៅ​តាម​ផ្លូវ​ច្បាប់​​ ដែល​មាន​កម្លាំ​ង​សហការ​ពី​កង​រាជ​អាវុធ​ហត្ថ និង​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត។

លោក​ វែង-លី​ មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ប្រ​ចាំ​ស្រុក​ប្រាសាទ​បាគង​បាន​អោយ​ដឹង​ថា រថ​យន្ត​ខាង​លើ​ប្រើ​រូបភាព​បន្លំ​ភ្នែក​សមត្ថ​កិច្ច​ដោយ​ ដាក់​ឈើ​ប្រ​ណិត​ប្រ​ភេទនាង​នួន​ជា​ច្រើន​ដុំ​នៅ​ខាង​ក្នុង​ ហើយ​យក​ឈើ​នីវ​សន្លឹក​ដាក់​ព័ទ​ជុំ​វិញ​ គ្រប​កៅ​ស៊ូបាតង់​ជិត​។ លោក​បាន​បន្តថា ចំ​ណែក​នៅ​ក្នុង​កាបីន ក្រោយ​ខ្នង​តៃកុង ម្ចាស់​ឈើ​បាន​ដាក់​ឈើ​នាង​នួន​មុខ​ធំៗ ប្រវែង​១ម៉ែត្រ រួច​យក​ភួយ​ ការ៉ុង​អង្ករ ខោអាវ គ្រប​ពី​លើយ៉ាង​ស្អាត​ បើ​មិន​រើ​មើល​គឺ​ច្បាស់​ជា​មិន​ដឹង​នោះទេ។ លោកលី​បន្ថែមថា វត្ថុតាង​ទាំង​ឈើ​ និង​រថ​យន្ត​បាន​បញ្ជូន​យក​ទៅ​ទុក​នៅ​ ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​បន្ទាយ​ស្រី​ទាំង​យប់​ ចំណែក​ឯទាហ៊ាន​២នាក់​ និង​ថៅ​កែស្រី​ម្នាក់អោយ​​ទៅ​ផ្ទះវិញរង​ចាំ​ការ​ដោះ​ស្រាយតាម​ផ្លូវ​ច្បាប់។

នៅ​រសៀល​ថ្ងៃទី​២០ ខែ​មិថុនានេះ លោក សំ-រិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​បាន​បញ្ជាក់​បន្ថែមថា តាម​ផ្លូវ​ច្បាប់​បើ​ប្រ​ភេទ​ឈើ​ក្រញូង​គឺ​ត្រូវ​ចាប់​ទាំង​មនុស្ស​បញ្ជូន​មក​តុលាការ តែ​ប្រ​ភេទ​ឈើ​លេ​ខ​២គឺ អនុវត្ត​ទៅ​តាម​ច្បាប់​របស់​​រដ្ឋ​បាល​ព្រៃ​ឈើ​ ត្រូវ​អោយ​ម្ចាស់​ចូល​ខ្លួន​បង់​ពិន័យ​អន្តរកាលតាម​ច្បាប់។​

លោក​ ឈុំ-ខេង ប្រ​ធាន​កង​ពល​លេខ​៦ ប្រ​ចាំ​ដី​ក្រ​ហម​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើងតាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២០​នេះ​ថា ទាហ៊ាន​២​នាក់​ខាង​លើ​ជា​ទាហ៊ាន​នៅ​កង​ពល​លេខ​៩ មិន​មែន​ទាហ៊ាន​កង​ពល​លេខ​៦​របស់​លោកទេ។ លោក​ឈុំ-ខេង​ បន្ថែមថា ទាហ៊ាន​ម្នាក់ក្នុង​ចំ​ណោម​២​នាក់​​ឈ្មោះ​ ចាក មាន​ឋានៈ រង​​វីរៈកង​ពល​លេខ​៩។

តាម​អង្កេត​ឃើញ​ថា រយៈពេល​ប្រហែល​៣​ខែ​នេះ មាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើខុស​ច្បាប់​​ដោយ​ប្រើ​រថ​យន្ត​ប្រ​ភេទ​ ឌុយមីក ពណ៍​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ ខេមរៈភូមិន្ទ រាប់​សិប​គ្រឿង​ ដឹក​ឈើ​ពី​ខេត្ត​ព្រះ​វិហារ ខេត្ត​ឧត្តរមាន​ជ័យ យក​មក​លក់​ចែក​ចាយ​ក្នុង​ខេត្ត​សៀម​រាប ឆ្លង​កាត់​តាម​ដង​ផ្លូវ​ស្រុក​ស្វាយ​លើទាំង​យប់​ទាំង​ថ្ងៃ​ ដោយ​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ទាល់​តែ​សោះ។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​មេ​កង​ពល​លេខ​៩​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​ទំ​នាក់​ទំ​នង ពាក់​ព័ន្ទ​សម្តី​បដិសេធ​របស់​លោក​ ឈុំ​-ខេង មេកង​ពល​លេខ​៦ ហើយ​លោក​បាន​អះអាង​ថា ជា​ទាហ៊ាន២នាក់​ខាងលើ​ជា​ទាហ៊ាន​ ​របស់​កង​ពល​លេខ​៩ មិន​មែន​ជា​ទាហ៊ាន​របស់លោកនោះទេ។

ពល​រដ្ឋ​អ្នក​តាម​ដាន​ហេតុការ​សូម​សំ​នូម​ពរ​ទៅ​ស្ថាប័ណ​កង​ទ័ព​ដែល​មាន​លោក​ ជា-ម៉ន មេភូមិ​ភាគ៤ លោក នួន-នៅ រង​ភូមិ​ភាគ​៤ មេត្តា​បើក​នេត្រា​មើ​ល​ក្រុម​ឈ្មួញ​ទុចរិតយក​រថ​យន្ត​កង​ទ័ព​ទៅ​ដឹក​ឈើ​ខុស​ច្បាប់​យ៉ាង​អាណា​ធិប្ប​តេយ្យទាំង​នេះផង ជាស​វៀង​ខូច​ឈ្មោះ​ដល់​សម្តេច​តេជោ​ ហ៊ុន​-សែន ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មិន​តែ​ប៉ុណ្ណោះ​ពល​រដ្ឋ​ក៏សូម​សំណូម​ពរ​ទៅ​លោក អ៊ុក-រ៉ាប៊ុន រដ្ឋ​មន្រ្តី​ក្រសូង​កសិកម្ម​មេត្តា​នែ​នាំ​លោក​ ទា-គឹមសុទ្ធ អោយ​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើសព្រៃ​ឈើ​ផងទាន៕ ដោយ៖ ផ្លុង-រ៉េត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2506ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1777ដង ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់   អាន1857ដង HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោ?...    អាន2073ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន1794ដង ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន1648ដង សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុ...    អាន2291ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2511ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2360ដង ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាប   អាន1557ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11189នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77267នាក់
ខែនេះ    825058នាក់
ឆ្នាំនេះ   3569362នាក់
សរុប   57168258នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:32