ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្ក្រាប មានតែអ

ដោយៈ សហការី សៀមរាប ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 07:51 នាទី ចំនួនអានៈ 1683

បើទោះបីជា រាជរដ្ឋាភិបាល​កម្ពុជា ​បានចេញសារចរណ៍ណែនាំ អោយ​មន្រ្ទី​ជំនាញ និង​ស្ថាប័នមាន​សមត្ថ​កិច្ច​ គ្រប់​លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់​ ទប់ស្កាត់សង្កាត់ បទល្មើសឈ្មួញលួចនាំចូលទំនិញ​គេចពន្ធ ពិសេស​គឺ​​​ការ​នាំ​ចូល​ជ្រូក​ក្រហម សាច់ឆ្កែ បក្សី ផលិតផល​ធ្វើពីបក្សី ព្រោះ​របស់​ទាំង​នេះ​វា​អាច​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​ទទួល​​ផល​ប៉ះ​​ពាល់​​ យ៉ាង​ធ្ងន់ធ្ងរផ្នែកសុកមាភាព បើឈ្មួញ និងសមត្ថកិច្ចត្រូវរ៉ូវគ្នា បើកអោយឈ្មួញ នាំចូលពីថៃ តាមព្រំដែន ​យ៉ាងគគ្រឹកគគ្រែងបែបនេះ។

ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ គេបានឃើញបទល្មើសនាំចូលជ្រូក ក្រហម មាន់ ប្រហិត សាច់ឆ្កែ តាមច្រករបៀង ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យ៉ាងភ្លូកទឹក​ភ្លូកដី តែគ្មានសមត្ថកិច្ចជំនាញណាម្នាក់ហ៊ានអើតក្បាលចាប់ ឬទប់ស្កាត់ ឬមួយឈ្មួញបានដាក់ថ្នាំសណ្តំអោយ​ងងុយដេកអស់?

ច្រករបៀងដែលមានប្រជាប្រិយនាំចូលបទល្មើស ជ្រូកក្រហម មាន់ ប្រហិត និងសាច់ឆ្កែ ហ្គាស់ គឺ ច្រករបៀង ​ទំនប់ដាច់ គ្រប់គ្រងដោយលោក កែវ ណារិន មេបញ្ជាការរង វរះការពារព្រំដែនគោក លេខ៥១៥ ចំណុះកងពលតូចថ្មើរជើងលេខ៥១។មួយទៀតគឺច្រករបៀង ​ចំការ​គោ គ្រប់គ្រងដោយទាហាន ការពារព្រំដែន គោក លេខ៥១៥ កូនចៅលោក ឃួន ជឿន មេបញ្ជាការវរៈខាងលើ។

អាជីវកររកស៊ីនាំជ្រូកចូលពីថៃមកកម្ពុជាស្របច្បាប់ម្នាក់បានបង្ហើបអោយអង្គរថែមស៍ដឹង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះថា ពេលនេះពួកគាត់ ជួបការលំបាកខ្លាំងនៅពេលគាត់បង់ពន្ធ ១០០%​ នាំជ្រូកទៅលក់​តាម​ខេត្ត និងរាជធានី​ បានចំណេញតិចតួច។

ប្រភពដដែល​ បានបន្តថាចំពោះឈ្មួញដែលគេឃុបឃិតជាមួយសមត្ថកិច្ច នៃច្រករបៀងទំនប់ដាច់ ច្រក​របៀង​អូរបីជាន់​ ច្រករបៀងចំការគោ បាននាំចូលទំនិញគេចពន្ធគ្រប់ប្រភេទមាន ជ្រូក មាន់ ទា សាច់ឆ្កែ ប្រហិត និង​ហ្គាស យ៉ាងភ្លូកទឹកភ្លូកដី គ្មានសមត្ថកិច្ចណាចេញមុខទប់ស្កាត់ និងបង្ក្រាបឡើយ មានតែអ្នកដាក់កុងត្រូល​យក​ប្រាក់​ និង​ដើររាប់ក្បាលឡានឈ្មួញយកលុយតែប៉ុណ្ណោះ។

ឈ្មួញទាំងនោះបាននិយាយចំៗថា ឈ្មួញដែលនាំជ្រូកក្រហម តាមច្រករបៀង ឃុំអូរបីជាន់ដែលលិចធ្លោ ជាងគេ មាន​ឈ្មោះធា ឈ្មោះម៉ៅ ឈ្មោះប្រុស ឈ្មោះសឿន ទាំង៤នាក់នេះជាឈ្មួញរកស៊ីនាំជ្រូកអត់ច្បាប់ និងគេចពន្ធ​ចូលពីថៃ។ ឈ្មោះធី និងឈ្មោះអ៊ិត ជាឈ្មួញនាំមាន់ចូលថៃ។

ក្នុងមួយរថយន្ត ត្រូវបានសមត្ថកិច្ចតម្រង់ជួរឈរយកលុយពីឈ្មួញ ប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត​ និង​ក្រសួងមួយរថយន្ត៤០,០០០រៀល  ប៉េអឹមយក៥០,០០០រៀល  កាំកុងត្រូល២០,០០០រៀល ទាហ៊ានភូមិ​ភាគ៥ និងទាហ៊ានការពារព្រំដែនគោកលេខ៥១៥រាប់ក្បាលជ្រូកយកលុយ១ក្បាល៥០បាត ពេទ្យសត្វជ្រូក១​ក្បាល១០០បាត (មានអ្នកខ្លះបង់ជាខែ មួយខែ៣០០$ ទៅ៥០០$ អោយលោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិត​កម្ម​ និងបក្សព្យាបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ។ ​ដោយសារតែមានការបើក​ភ្លើងខៀវពី​សំណាក់​​សមត្ថកិច្ចគ្រប់ស្ថាប័ននេះហើយ ទើបឈ្មួញនាំទំនិញគេច​ពន្ធ​ និងជ្រូកក្រហម មាន់ ចូលពីថៃបាន​យ៉ាង​រលូន និងគ្មានការបង្ក្រាបដូច្នេះ។

បើទោះបីដឹងថាបទល្មើស ទាំងនោះជាអំពើរខុសច្បាប់ គេចពន្ធ ម្ហូបអាហារទាំងនេះជារបស់ធ្វើអោយប៉ះ​ពាល់ដលសុខភាពប្រជាពលរដ្ឋក៏ដោយ សមត្ថកិច្ចគោលដៅខាងលើមិនខ្វល់ឡើយ អោយតែឈ្មួញអោយលុយ​ដល់​ ចង់នាំទំនិញគេចពន្ធ និងជ្រូក មាន់ចូលមកប៉ុន្មានតោនក៏បាន។ បទល្មើសនេះភាគច្រើនត្រូវបានឈ្មួញ និង​សមត្ថកិច្ចធ្វើសកម្មភាពនៅពេលយប់ជ្រៅ គឺម៉ោង១០យប់ឡើងទៅ។

ប្រជាពលរដ្ឋជាច្រើនសម្តែងការព្រួយបារម្មណ៍ពីសុខភាព ហើយក៏បានអំពាវនាវដល់ លោក អ៊ុក​ រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ពិនិត្យមើលពីភាពមិនប្រកតី​ ពិសេសភាពពុករលួយ របស់មន្ទីរ កសិកកម្ម ខេត្តបន្ទាយមានជ័យ។ហេតុអ្វីបានជាបណ្តោយ អោយឈ្មួញនាំចូល​មាន់រស់ សាច់ឆ្កែ និង ជ្រូកក្រហម គ្មានការត្រួតពិនិត្យ សុខភាពត្រឹមត្រូវ តាមក្បួនខ្នាតពេទ្យសត្វ? មានតែអ្នក ទៅ​រាប់​ក្បាល​ជ្រូកគិត លុយពីឈ្មួញ ប៉ុណ្ណោះ។ សូមលោករដ្ឋមន្ត្រី មេត្តាដុសក្អែលមន្ត្រីទាំងនោះម្តងចេញហើយ។

បច្ចុប្បន្នគ្រប់ឈ្មួញទាំងអស់គេខ្លាចរអាជាងគេ និងក្តៅក្រហាយបំផុតគឺ លោក ហ៊ុយ​ ទូច ​ប្រធាន​ការិយា​ល័យ​ផលិតកម្ម និងបក្សព្យាបាល និងលោក តោ មេសា អនុប្រធានត្រូវបានគេសរសើរថាជាបុរសសម្តីផ្អែម ចិត្ត​ជា​ផ្លែល្វាបើឈ្មួញណារកស៊ីនាំជ្រូក និងមាន់ចូលពីថៃមកកម្ពុជាត្រូវបង់លុយតាមអោយគ្រប់រួចខ្លួន បើបង់លុយ​មិន​គ្រប់​ គឺត្រូវគេនាំគ្នាដេញចាប់ ប្រផាប់ប្រភីង មិនខុសពីចោរប្លន់នោះទេ ក្រោមលេសចោទថាឈ្មួញ រកស៊ី គ្មានច្បាប់ ជ្រូក និងមានកើតរោគមិនខាន។

ជុំវិញការចោទប្រកាន់នេះ អង្គរថែមស៍ ពុំអាចសុំការបំភ្លឺពីលោក កែវ ណារិន មេបញ្ជាការរងវរះ ការពារ ព្រំដែនគោកលេខ៥១៥ និង លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្ម និង បក្សុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ បាននៅឡើយទេ ព្រោះទូរសព្ទ័មិនអាចទំនាក់ទំនងបាន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2636ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3751ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1664ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1599ដង ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន1801ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1571ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1726ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1571ដង ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ   អាន1667ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន2346ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11016នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77094នាក់
ខែនេះ    824885នាក់
ឆ្នាំនេះ   3569189នាក់
សរុប   57168085នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:18