បន្ទាប់ពីលោកផ្លុង-រ៉េតអ្នកយកព័ត៌មានអោយកាសែត ខ្មែរម្ចាស់ស្រុក និងជាចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ បានសរសេរហែកកកាយរឿងសម្ងាត់របស់លោកប៊ុល-បានមេការរតការរថយន្ត យីឌុបដឹកឈើរបស់ក្រុមហ៊ុនហួតម៉េងរីតាកាលពីថ្ងៃទី២៦ខែ កក្កដានេះបណ្តាលអោយលោក ប៊ុល-បាន មានការខឹងសម្បារហើយទូរស័ព្ទទៅគំរាមលោកផ្លុង-រ៉េតទាំងកណ្តាល ថ្ងៃត្រង់។
លោកផ្លុង-រ៉េតបានប្រាប់អ្នកយកព័ត៌មានយើងថា កាលពីវេលាម៉ោង១និង៥០នាទីថ្ងៃត្រង់នេះលោកប៊ុល-បានទូរស័ព្ទទៅ គំរាមរកប្តឹងគាត់ ដោយសារតែគាត់បានសរសេរអត្ថបទ១ដែលមានចំណងជើងថា ” លោកប៊ុល-បានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតា កំពុងយកដៃបាំងមេឃបន្លំភ្នែករដ្ឋ និងបំផ្លាញផ្លូវថ្នល់ “។លោកផ្លុង-រ៉េតបានបន្តថា លោកសរសេរព័ត៌មានតាមវិជ្ជាជីរៈ លោកគ្មានការព្រួយបារម្ភណ៍ចំពោះសម្តីរបស់លោកប៊ុល-បានដែលថារក ប្តឹងលោកនោះទេ ម្យ៉ាងវិញទៀតនៅក្នុងអត្ថបទនោះលោកបានដកស្រង់សម្តីលោកប៊ុល-បាន ដែលលោកបានធ្វើបទសំភាសន៍តាមទូរស័ព្ទយកមកចុះផ្សាយផងដែរ។ លោករ៉េតបន្ថែមថា មានឈ្មួញរកស៊ីដឹកឈើច្រើនណាស់ដែលគំរាមរកប្តឹង និងធ្លាប់ប្រើអំពើហឹង្សាមកលើរូបលោក ដោយសារតែលោកបានចុះផ្សាយពីការរកស៊ីខុសច្បាប់របស់ឈ្មួញទាំងនោះ ហើយលោកធ្លាប់បានឡើងតុលាការ២-៣ឆ្នាំជាមួយឈ្មួញដឹកឈើខុសច្បាប់ទៀត ផង ដូច្នេះលោកថានេះមិនមែនជាលើកទី១សំរាប់រូបលោកនោះទេ លោកធ្លាប់លឺឡើងសាំច្រចៀកទៅហើយ។
លោក ប៊ុល-បាន បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះថា លោកពិតជាបានទូរស័ព្ទទៅគំរាមលោកផ្លុង-រ៉េតមែន។ លោកបានបន្ថែមថា លោកនឹងប្តឹងលោករ៉េតបើលោករ៉េតគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការ សរសេរពីលោក តែបើលោករ៉េតមានភស្តុតាងគ្រប់គ្រាន់ នោះលោកនឹងទទួលខុសត្រូវ ហើយមិនប្តឹងទេ៕
មជ្ឈដា្ឋនប្រជាពលរដ្ឋសង្ឃឹមថា ថៅកែក្រុមហ៊ុនហួតម៉េងរីតា ច្បាស់ជាមិនព្រមអោយលោក ប៊ុល-បាន យកដៃបាំងមេឃ លួចកេងក្រោមភ្នែករបស់គាត់បន្តទៀតនោះទេ ហើយក៏សង្ឃឹមថា មន្រ្តីជំនាញតាមដងផ្លូវធ្វើការតាមផ្លូវច្បាប់ ហើយសាធារណការ និងដឹកជញ្ជួនសូមមេត្តាថ្លឹងរថយន្តដឹកឈើទាំងនោះអោយបានត្រឹម ត្រូវកុំអោយលើសទម្ងន់ដែលនាំអោយខូចផ្លូវថ្នល់របស់រដ្ឋបន្ត ទៅទៀត៕
ថ្ងៃនេះ | 4768 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33327 | នាក់ |
ខែនេះ | 180955 | នាក់ |
ឆ្នាំនេះ | 3763615 | នាក់ |
សរុប | 53123541 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 18:23 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net