គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ

ដោយៈ សសឃក ភ្នំពេញ ថ្ងៃទី 23 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 12:11 នាទី ចំនួនអានៈ 1360

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប បាន​សម្រេច​ជា​ផ្លូវកា​រហើយ បន្ទាប់ពី​កិច្ចប្រជុំ​អស់​ពេល​ស្ទើរតែ​មួយ​ថ្ងៃ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣។ គឺគជប ​មិន​អនុញ្ញាត​ឲ្យ​លោក​សមរង្ស៊ី ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្ត​កណ្តាល បានទេ​។ នេះបើតាមលិខិតរបស់លោក អ៊ឹម សួស្តី ប្រធានគជប ផ្ញើជូនលោក សមរង្ស៊ី។

ចាប់ ​ពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៣ សមាជិក​គជប ទាំង ៩ រូប ដឹកនាំ​ដោយ​លោក អ៊ឹម សួស្តី បាន​បើក​កិច្ចប្រជុំ​ដោយ​បិទទ្វារ នៅ​ទីស្តីការ​គជប ដើម្បី​ពិភាក្សា​លើ​សំណើ​របស់​លោក​​សម​រង្ស៊ី។ លោកសមរង្ស៊ី ស្នើសុំ​ឲ្យ​គជប ចុះ​ឈ្មោះ​លោក ក្នុង​បញ្ជី​អ្នកបោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ នៅ​មណ្ឌល ខេត្ត​កណ្តាល របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លិខិត​របស់​លោក​សម​រង្ស៊ី ចុះ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៣​ ធ្វើឡើងដោយយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបាន​ព្រះរាជ​ប្រទាន​លើក​លែង​ទោស​ដល់​រូប​លោក កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣។

​ក៏​ប៉ុន្តែ​បន្ទាប់ពី​កិច្ចប្រជុំ ចាប់​តាំងពី​ព្រឹក រហូត​ដល់​ល្ងាច​នេះ លោក អ៊ឹម សួស្តី ប្រធាន​គជប  បាន​ចុះហត្ថលេខា​លើ​លិខិត ផ្ញើជូនលោកសមរង្ស៊ី ដោយបង្ហាញថា "​ករណី​ស្នើ​សុំ​ចុះ​ឈ្មោះ​របស់​ឯកឧត្តម ក្នុង​បញ្ជី​បោះឆ្នោត គជប មិន​អាច​ដាក់បញ្ចូល​បានទេ ដោយហេតុ​ថា តាម​ស្មារតី​នៃ​មាត្រា ៤៩​ថ្មី ( បី ) នៃ​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ ច​.​ប​.​ត​.​រ​. ចែងថា "... រយៈពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត និង​ការផ្តល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត ត្រូវធ្វើ​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ជា​រៀងរាល់ឆ្នាំ​។ នៅ​ឆ្នាំ ដែល​មាន​ការរៀបចំ​កា​រ​បោះឆ្នោត​ជា​សកល គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អាច​សម្រេច​កាលបរិច្ឆេទ និង​រយៈពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត និង​ការផ្តល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត​ផ្សេង​ពី​នេះ​..."​។ បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១២ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ត្រូវបាន​គជប ផ្តល់​សុពលភាព​ស្របតាម​មាត្រា ៤៩​ថ្មី ( បី ) នៃ​ច​.​ប​.​ត​.​រ​. រួចហើយ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២"​។​

​លោក អ៊ឹម សួស្តី បាន​បន្ថែមថា "​ដោយឡែក​ករណី​ស្នើ​សុំ​បញ្ចូល​ឈ្មោះ​ឯកឧត្តម ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​មណ្ឌល​ខេត្ត​កណ្តាល​នោះ គជប ក៏​មិន​អាច​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​បាន​ដែរ ដោយហេតុ​ថា ឯកឧត្តម​មិន​បាន​បំពេញ​លក្ខខណ្ឌ​ក្នុង​ការចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្របតាម ច​.​ប​.​ត​.​រ និង ប​.​ន​.​ត​.​រ នោះទេ​"​។​

​លោក អ៊ឹម សួស្តី ក៏​បាន​គូសបញ្ជាក់​ក្នុង​លិខិត​ដដែល​ថា "​ចំពោះ​ការស្នើសុំ​នេះ ឯកឧត្តម​អាចអនុវត្ត​បាន​តាម​ចំណុច គ និង ឃ នៃ​មាត្រា ១១៨ ថ្មី នៃ​ច​.​ប​.​ត​.​រ នៅក្រោយពេល ដែល​ឯកឧត្តម បាន​ចុះឈ្មោះ​បោះឆ្នោត និង​មាន​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០១៣"​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1583ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1524ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1611ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2275ដង មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន1779ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1665ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1622ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1487ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1508ដង រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម   អាន1552ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1268នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70859នាក់
ខែនេះ    177937នាក់
ឆ្នាំនេះ   2635840នាក់
សរុប   51995766នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:28