សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 28 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 12:16 នាទី ចំនួនអានៈ 1790

មន្រ្តីជំនាញរកឃើញថា នៅប្រទេសកម្ពុជាបច្ចុប្បន្នកំពុងប្រឈមនឹងការជួញដូរមនុស្ស និងការកេងប្រវ័ញផ្លូវភេទយ៉ាងធ្ងន់ធ្ងរនៅតាមតំបន់អភិ វឌ្ឍន៏ទេសចរណ៏មួយចំនួននិងតាមច្រកព្រំដែនក្នុងខេត្ដនានា ដោយសារវិទ្យាសាស្រ្ដជឿនលឿន។

អំពើឧក្រិដ្ឋជួញដូរមនុស្សនេះត្រូវបានមន្រ្តីសង្គមស៊ីវិលរក ឃើញថា ដោយសារជនល្មើសយល់ថា ជាមុខរបរងាយរកប្រាក់បានស្រួល ជាការពុំមានជំរើសការងារ ខ្វះការអប់រំនិងខ្វះការយល់ដឹង ចំណាកស្រុកខុសច្បាប់ ខ្សែស្រឡាយសមាជិកគ្រួសារច្រើន ភាពក្រីក្រ ជំពាក់បំណុលគេ សង្គមសេដ្ឋកិច្ចមិនប្រក្រតី គំលាតអ្នកមាននិងអ្នកក្រ មហន្ដរាយធម្មជាតិ សង្គ្រាម អន្ដោប្រវេសទូលំទូលាយ ការអនុវត្ដន៍ច្បាប់នៅធូរលុង ខ្វះការគាំពារកុមារ តម្រូវការផ្លូវភេទ ពលកម្មតាមផ្ទះ សិប្បកម្ម ឬឧស្សាហកម្ម ភាពព្រងើយកន្ដើយរបស់រដ្ឋាភិបាល និងការអភិវឌ្ឍន៏តាមដងទន្លេមេគង្គ។

នាយកកម្មវិធីទប់ស្កាត់ នៃអង្គការសម្ព័ន្ធចាប់ដៃលោកផេង-ច័ន្ទតារាថ្លែងនៅសិក្ខាសាលាមួយ ក្នុងខេត្តសៀមរាបនៅថ្ងៃទី២៦ខែកក្កដាថាការជួញដូរផ្លូវ ភេទនិងការជួញដូរកំលាំងពលកម្មមានសន្ទុះកើនឡើងច្រើន មានចំនួន៥ទៅ៧ខេត្ដ ដូចជាខេត្ដព្រះសីហនុ សៀមរាប កោះកុង ព្រៃវែង កំពង់ធំ ខេត្ដរតនៈគីរី និងខេត្ដស្វាយរៀង។

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងអនុប្រធាននាយកដ្ឋានប្រឆាំងការ ជួញដូរមនុស្សនិងការពារអនីតិជន នៃក្រសួងមហាផ្ទៃ លោក ជីវ ផល្លី បាននៅឡើយទេ ដោយលោកប្រាប់ថា ជាប់រវល់។

យោងតាមរបាយការណ៏ស្ដីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេស សហរដ្ឋអាមេរិកបានប៉ាន់ស្មានថា មានបុរសស្ដ្រី និងកុមារ ប្រមាណពី ៦០០.០០០នាក់ទៅ៨០០.០០០នាក់ និងមានច្រើនលើសពីតួលេខនេះ ត្រូវបានគេជួញដូរឆ្លងកាត់ព្រំដែនអន្ដរជាតិហើយចំនួនពាក់ កណ្ដាលនៃជនរងគ្រោះទាំងនេះត្រូវបានគេជួញដូរ សំរាប់កេងប្រវ័ញផ្លូវភេទ។ រីឯរបាយការណ៏ផ្នែកប្រយុទ្ធប្រឆាំងនិងជំងឺអេដស៏ ក្នុងឆ្នាំ២០១០ បង្ហាញថាមានស្ដ្រីរកស៊ីផ្លូវភេទនៅឆ្នាំ២០១០បានកើនឡើងជាង ឆ្នាំ២០០៩ដោយសារបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ។

អ្នកសម្របសម្រួលយុទ្ធនាការដង្ហែតាមដងផ្លូវស្ដីពីការទប់ ស្កាត់ការជួញដូរមនុស្សនៃអង្គការបញ្ចប់ការកេងប្រវ័ញផ្លូវភេទ និងការជួញដូរមនុស្ស ហៅកាត់ជាភាសាអង់គ្លេសថា (MTV exit) ដែលមានមូលដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ និងប្រទេសអង់គ្លេស កញ្ញា ហឿន-សុភ័ក្ដ្រ មានប្រសាសន៏ថា ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទនិងការកេងប្រវ័ញកំលាំងពលកម្មនៅទូទាំងពិភ ពលោកមានកំរិតខ្ពស់ ព្រោះមនុស្សភាគច្រើនៅតែគិតថា ការណីនេះនៅតែងាយស្រូលរកប្រាក់ចំណូល។

កញ្ញាបន្ដថា បើប្រៀបធៀបជាមួយឆ្នាំមុនៗ ការជួញដូរកំលាំងពលកម្ម មានការកើនឡើង ព្រោះពលករភាគច្រើនពួកគេបានទៅរកការងារធ្វើនៅប្រទេសជិតខាង និងដោយសារកំរិតនៃការហូរចេញតាមច្រកព្រំដែន មានភាពងាយស្រួលជាងមុន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1770ដង តុលាការ​ខេត្ត​​កោះកុង​ដាក់​គុក​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ៦​ខែ   អាន1748ដង អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន815ដង លិខិតឆ្លើយតប: ជូនចំពោះលោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ   អាន1962ដង តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?   អាន1611ដង ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម   អាន2383ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2461ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន2113ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1802ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1630ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      26898នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    65701នាក់
ខែនេះ    813492នាក់
ឆ្នាំនេះ   3557796នាក់
សរុប   57156692នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 23:35