គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ

ដោយៈ ខេត្តក្រចេះ ថ្ងៃទី 20 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 12:31 នាទី ចំនួនអានៈ 1576

គ្រួសារជនជាប់ចោទ ៣នាក់ ដែលអាជ្ញាធរចោទប្រកាន់ពីបទបង្កើតតំបន់អបគមន៍ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី១៩ ខែសីហា ស្នើសុំឲ្យមានការដោះលែងជនជាប់ចោទទាំងនោះវិញ ដើម្បីអាចរកស៊ីចិញ្ចឹមប្រពន្ធកូនខ្ចី និងកូនតូចៗដែលកំពុងតែមានជំងឺ។

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ កងកម្លាំងចម្រុះរាប់រយនាក់ បានចុះបង្ក្រាប និងបណ្ដេញប្រជាពលរដ្ឋប្រមាណ ១ពាន់គ្រួសារ ដែលកំពុងរស់នៅលើដីក្នុងតំបន់សម្បទាន នៅភូមិប្រម៉ា ដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមបង្កើតតំបន់អបគមន៍។ អាជ្ញាធរបាញ់ប្រហារទៅលើក្រុមប្រជាពលរដ្ឋបណ្ដាលឲ្យកុមារីអាយុ ១៤ឆ្នាំម្នាក់ ឈ្មោះ ហេង ចន្ថា បានស្លាប់។ ភ្លាមៗនោះសមត្ថកិច្ចចម្រុះក៏បានឃាត់ខ្លួនមនុស្ស ៨នាក់ទៅសាកសួរ ហើយក្រោយមកដោះលែង ៥នាក់ និង ៣នាក់ទៀត រួមមានឈ្មោះ ចាន់ សុវណ្ណ ឈ្មោះ ភ័ណ្ណ ស្រឿន និងឈ្មោះ ទូច រិន ត្រូវបញ្ជូនទៅឃុំក្នុងពន្ធនាគារខេត្តក្រចេះ ពីបទធ្វើកុបកម្មប្រឆាំងមន្ត្រីសាធារណៈ និងដឹកអាវុធខុសច្បាប់។

អ្នកស្រី សុខ គា ប្រពន្ធជនជាប់ចោទឈ្មោះ ទូច រិន ឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា ថា ប្តីអ្នកស្រីមិនមានជាប់ព័ន្ធនឹងក្រុម ប៊ុន រដ្ឋា ដែលចង់បំបែករដ្ឋដូចការចោទប្រកាន់របស់តុលាការនោះទេ។

អ្នកស្រីចង់ឲ្យតុលាការ និងរដ្ឋាភិបាល ជួយផ្ដល់យុត្តិធម៌ដល់ប្ដីអ្នកស្រី និងសង្ឃឹមថា ប្តីគាត់នឹងមានសេរីភាពវិញ អាចជួយរកស៊ីចិញ្ចឹមគាត់ និងកូន ត្បិតសព្វថ្ងៃអ្នកស្រីកំពុងជួបបញ្ហាជីវភាព ដោយសារតែគាត់កូនខ្ចីមិនអាចរកស៊ីចិញ្ចឹមខ្លួន និងកូន ២នាក់បាន៖ «ខ្ញុំសូមសំណូមពរឲ្យរាជរដ្ឋាភិបាល ឲ្យជួយដោះលែងប្ដីខ្ញុំមកវិញ បើមិនដោះលែងប្ដីខ្ញុំមកវិញទេ គឺខ្ញុំបីនាក់ម៉ែកូនរង់ចាំតែថ្ងៃស្លាប់ទេ»

អ្នកស្រី ប៉ាត ធន ប្រពន្ធជនជាប់ចោទ ភ័ណ្ឌ ស្រឿន ឲ្យដឹងដែរថា ប្តីរបស់គាត់កំពុងឈឺក្នុងពន្ធនាគារ ហើយគាត់គ្មានលទ្ធភាពទៅសួរសុខទុក្ខប្ដីក្នុងពន្ធនាគារនោះទេ។

អ្នកស្រីបន្តថា កូន ៥នាក់ ក្នុងបន្ទុកមានជំងឺគ្រប់គ្នា គាត់គ្មានលុយយកកូនទៅមន្ទីរពេទ្យ ដោយសារតែជីវភាពពិបាក រកមួយពេលសម្រាប់តែមួយពេលប៉ុណ្ណោះ។ អ្នកស្រីស្នើសុំឲ្យរដ្ឋាភិបាលជួយដោះលែងប្ដីគាត់មកវិញ ដើម្បីអាចឲ្យគាត់ និងកូនមានទីពំនាក់ដូចមុន។

អ្នកស្រី សុវណ្ណ ថ្លង់ កូនស្រីជនជាប់ចោទម្នាក់ទៀត ឈ្មោះ ចាន់ សុវណ្ណ ឲ្យដឹងស្រដៀងគ្នាដែរ ដោយទទូចសុំឲ្យរដ្ឋាភិបាលស៊ើបអង្កេតពីករណីនេះឡើងវិញ ព្រោះថា ឪពុករបស់គាត់មិនដែលស្គាល់ឈ្មោះ ប៊ុន រដ្ឋា ដែលចង់បំបែករដ្ឋនោះឡើយ៖ «ជីវភាពខ្ញុំពិបាកណាស់ ខ្វះខាត ម្ដាយខ្ញុំក៏ឈឺ ពុកក៏ជាប់ពន្ធនាគារ ហើយលុយក៏គ្មាន»

មិនអាចសុំការបំភ្លឺពីលោក ចុក ងួន ចៅក្រមស៊ើបសួរខេត្តក្រចេះ បានទេ នៅថ្ងៃទី២០ ខែសីហា ដោយលោកមិនទទួលទូរស័ព្ទ។

តែបើតាមលោក ឡុង លន់ មេធាវីរបស់អង្គការអាដហុក ជួយការពារក្តីឲ្យជនជាប់ចោទទាំង ៣នាក់នោះ ប្រាប់ថា សំណុំរឿងនេះត្រូវបានតុលាការខេត្តក្រចេះ ផ្ទេរឲ្យតុលាការក្រុងភ្នំពេញ ហើយលោកមិនច្បាស់ថា ករណីនេះបញ្ចប់ការស៊ើបសួរហើយ ឬនៅនោះទេ។

ក្រៅពីឃុំខ្លួនជនជាប់ចោទ ៣នាក់នោះ តុលាការខេត្តក្រចេះ ក៏បានចេញដីកាចាប់ខ្លួនមនុស្ស ៥នាក់ទៀត ដែលគេចាត់ទុកថា ជាមេដឹកនាំចលនាបំបែករដ្ឋ។ តែរដ្ឋាភិបាលប្រកាសឲ្យពួកគេទាំងនោះចូលសារភាព ដោយសន្យាថា គ្មានការយកទោសពៃរ៍នោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី១ ខែសីហា ថា មនុស្ស ៤នាក់ ដែលមានដីកាចាប់ខ្លួននោះ បានសារភាពអស់ហើយ គឺនៅសល់តែឈ្មោះ ប៊ុន រដ្ឋា ប៉ុណ្ណោះ ដែលជាមេខ្លោង៖ «៧នាក់ដែល ចេញមកតាមបទបញ្ជា ចេញ ៦ ហើយរាប់ទាំងអ្នកមួយទៅដល់ថៃ ក្នុងនោះ ៥នាក់មានដីកាចាប់ខ្លួន ចេញមក ៤ហើយ អ្នកដែលមានដីកាចាប់ខ្លួននៅតែ ប៊ុន រដ្ឋា ទេ ឥឡូវអ្នកឯងយ៉ាងម៉េចពន្យល់ច្បាប់ទៅ»

ការចោទប្រកាន់ថា មានការបង្កើតតំបន់អបគមន៍របស់រដ្ឋាភិបាល ធ្វើឲ្យមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដោយថា លោក ម៉ម សូណង់ដូ ត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់កុមារី ហេង ចន្ថា និងចលនាចង់បំបែករដ្ឋនៅភូមិប្រម៉ា។

ករណីដដែលនេះក៏បានបន្លាយទាញយកមន្ត្រីអង្គការសង្គមស៊ីវិល ឲ្យជាប់ពាក់ព័ន្ធផងដែរ ដោយតុលាការក្រុងភ្នំពេញ បានកោះហៅលោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការអាដហុក ឲ្យចូលបំភ្លឺក្រោមបទចោទថា ផ្ដល់ជំនួយដល់ចារីជាអាទិ៍។ ការចោទប្រកាន់នេះត្រូវបានលោក ចាន់ សុរ៉េត ប្រកែក ហើយអង្គការសង្គមស៊ីវិលដែលឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ចាត់ទុកថា ជារឿងនយោបាយ៕ ដោយ ccknews.com

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1646ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3929ដង រឿងទុំទាវ (មានវីដេអូ)   អាន4190ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន2363ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន1955ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1557ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1766ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន2499ដង បុគ្គលិក៨ពាន់នាក់​ធ្វើកូដកម្មមុខ​ណាហ្កាវើល   អាន1626ដង វប្បធម៌~អរិយធម៌   អាន9574ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      25991នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    64794នាក់
ខែនេះ    812585នាក់
ឆ្នាំនេះ   3556889នាក់
សរុប   57155785នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 22:48