ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 09:37 នាទី ចំនួនអានៈ 2183

ប្រជាពលរដ្ឋមួយចំនួនតែងយល់ថា ឧស្ម័នផ្ទះកញ្ចក់ តែងកើតឡើងពីផ្ទះ ធនាគារ សណ្ឋាគារ រឺអាគារផ្សេងៗដែលធ្វើអំពីកញ្ចក់ តែបើយោងតាមការបកស្រាយរបស់ វាគ្មិន មកពីអង្គការក្រៅរដ្ឋាភិបាល និងមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន នៅសណ្ឋាគារសាន់វេកាលពីថ្ងៃទី៣-៥ខែតុលា ឆ្នាំ២០១១ ក្នុងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន៣៥នាក់ ពីការបំរែបំរួលអាកាសធាតុគឺខុសស្រឡះពីមតិទាំងនោះ។

ពាក់ព័ន្ធនិងករណីឧស្ម័នផ្ទះកញ្ចក់ធ្វើអោយភពផែនដីកើនកំដៅខាងលើនេះ ឯកឧត្តម អ៊ាប-បុណ្ណាប្រធាន វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិតសភាកម្ពុជាបានអោយដឹងថាបរិយាកាសនៃ ផែនដីគឺជាស្រទាប់ឧស្ម័នព័ទ្ធជុំវិញភពផែនដី ដែលបានរក្សាទុកដោយកំលាំងទំនាញរបស់ផែនដី ហើយបរិយាកាសជួយការពារនិងទ្រទ្រង់ជីវិតនៅផែនដី ដោយសម្រូបកាំរស្មីព្រះអាទិត្យស្វាយអ៊ុលត្រាធ្វើអោយក្តៅផ្ទៃ ឆ្លងកាត់កំដៅឃាត់ទុក (ផលផ្ទះកញ្ចក់) និងបន្ថយសីតណ្ហភាពហួសប្រមាណរវៀងថ្ងៃនិងយប់។ ឯកឧត្តមបន្តថាបរិយាកាសចែកជា៥ស្រទាប់ដូចជាៈទី១-ស្រទាប់ បរិយាកាសរចល ជាស្រទាប់ទីមួយនៃឧស្ម័នដែលស្ថិតនៅជាប់ផែនដី មានរយៈកំពស់ប្រហែល ១៦គឺឡូមែត្រ ពីផែនដី ទី២-ស្រទាប់បរិយាកាសស្ងប់ មានកំពស់ពី១៥-៥០គម ពីផែនដី ទី៣-ស្រទាប់បរិយាកាសកណ្តាល មានកំពស់ពី ៥០-៩០គម ពីផែនដី ទី៤-ស្រទាប់បរិយាកាសក្តៅមានកំពស់ពី ៨០-៦៤០គម ពីផែនដី ទី៥-ស្រទាប់បរិយាកាសខ្ពស់បំផុត មានកំពស់ពី ៦៤០-៦៤០០០គម ពីផែនដី។ ឯកឧត្តមបន្តទៀតថា ឧស្ម័នផ្ទះកញ្ចក់គឺបកប្រែចេញមកពីពាក្យជាភាសាអង់គ្លេសថា ហ្រ្គីនហៅ(Green House) ហើយឧស្ម័ននេះកើតពីឧស្ម័ន១ចំនួនដូចជាៈទី១-ឧស្ម័នកាបូនិច (CO2) ដែកកើតឡើងពីចំហេះផ្សែងយានយន្ត ផ្សែងពីរោងចក្រឧស្សាហកម្ម ការដុតកាប់បំផ្លាញព្រៃឈើដែលជាអ្នកស្រូបយកឧកស្ម័ននេះ ទី២-ឧស្ម័ននីត្រូសែន (N2O) ដែលកើតពីការប្រើជីគីមី វត្ថុដែលមានក្លិនឆ្អេះដូចជាអាមូញាក់ទី៣-ឧស្ម័នមេតាន (CH4) ដែលកើតពីលាមកសត្វ ផោម សំរាមស្អុយរលួយ ទី៤-ឧស្ម័នក្លរ៉ូភ្លុយអកាបូន(CFC) ដែលកើតពីម៉ាស៊ីនត្រជាក់ ថ្នាំសំលាប់សត្វល្អិត ទូទឹកកកចាស់ៗ សំភារៈ ផលិតពីប្លាស្ទិច ឧបករណ៍អេឡិចត្រូនិច ចាស់ៗជាដើម ហើយឧស្ម័នខាងលើនេះបានភាយទៅកកលើស្រទាប់បរិយាកាសកាន់តែក្រាស ទៅៗ ដេលបណ្តាលអោយ កំដៅជះពីពន្លឺព្រះអាទិត្យ មកលើភពផែនដីពុំអាចត្រឡប់ទៅវិញបាន ជាហេតុដែលបណ្តាលអោយសីតណ្ហភាពនៅលើភពផែនដីកាន់តែក្តៅទៅៗពី មួយថ្ងៃទៅមួយថ្ងៃ នាំអោយទឹកកកនៅតំបន់អេក្វាទ័រ និងតំបន់ប៉ូល រលាយយ៉ាងឆាប់រហ័ស ធ្វើអោយកំណើនទឹកសមុទ្រឡើងខ្ពស់ មានព្យុះខ្យល់ខុសពីធម្មតាដែលជាសញ្ញានៃការប្រែប្រួលអាកាស ធាតុ។ ឯកឧត្តមបន្ថែមថា ដើម្បីប្រយុទ្ធប្រឆាំងនិងការបំរែបំរួលអាកាសធាតុ គឺត្រូវដាំដើមឈើឡើងវិញ ប្រើប្រាសថាមពលជីវម៉ាស ពន្លឺព្រះអាទិត្យទឹកនិងខ្យល់ ទុកដាក់សំរាមកាកសំណល់មិនអោយរលាយ ដូចជា ថ្មពិល គ្រឿងបរិក្ខាពេទ្យ អោយបានត្រឹមត្រូវ កាត់បន្ថយការប្រើជីគីមីកាត់បន្ថយការប្រើប្រាសមធ្យោបាយធ្វើ ដំណើរផ្ទាល់ខ្លួន ដោយរើសយកមធ្យោបាយធ្វើដំណើរជាសាធារណៈដូចជា ជិះរថយន្តក្រុងទៅកន្លែងធ្វើការតែមួយជាមួយគ្នា។ល។

ជាក់ស្តែងបើយោងតាមសម្តីរបស់ លោកគង់-គឹមស្រេង មន្រ្តីជាន់ខ្ពស់របស់អង្គការ IUCN បានអោយដឹងថា មានការប្រែប្រួលអាកាសធាតុធំមួយកាលពីឆ្នាំ២០០០ និងឆ្នាំ ២០០១-២០០២ ផងដែរនៅប្រទេសកម្ពុជា បើតាមការដកស្រង់ឯកសារពីក្រសួងបរិស្ថាន។

ការចុះទស្សនកិច្ចសិក្សាមួយរបស់អ្នកសារព័ត៌មាន ៣៥នាក់ នៅឃុំពាមក្រសោប និងឃុំកោះកាពិនៃខេត្តកោះកុងជាមួយប្រជាពលរដ្ឋ សហគម និងអាជ្ញាធរដែមដី កាលពីថ្ងៃទី ៦-៧ ខែតុលា ឆ្នាំ២០១១បានអោយដឹងថា រយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះ អាកាសធាតុប្រែប្រួលខុសពីធម្មតា មានខ្យល់ព្យុះ ភ្លៀងហើយទឹកសមុទ្រកើនឡើងលិចលំនៅដ្ឋានចាស់រស់នៅលែងកើត ខ្យល់បោកដាច់ឆ្នេរឃុំពាមក្រសោបដាច់ស្រែបង្គារជាដើម ដែលបណ្តាលអោយប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន2376ដង កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1660ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2319ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1613ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3933ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន1174ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន3567ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1723ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1751ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1683ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9939នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76017នាក់
ខែនេះ    823808នាក់
ឆ្នាំនេះ   3568112នាក់
សរុប   57167008នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:08