ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម

ដោយៈ ភ្នំពេញ ថ្ងៃទី 05 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 08:48 នាទី ចំនួនអានៈ 1761

ចំណុះជើងវត្តក្រពុំឈូកចំនួនជាង១០០នាក់លើកគ្នាមកតវ៉ាមិន ទទួលស្គាល់គណៈគ្រប់គ្រងវត្តដោយពួកគាត់ចោទប្រកាន់ថាការជ្រើស តាំងនោះមានភាពប្រកតីព្រោះពួកគាត់មិនបានបោះឆ្នោតអោយក្រុម គណៈកម្មការអាចារ្យវត្តទាំងនោះ។

ទាក់ទងការកើតជម្លោះរវាងចំណុះជើងវត្តនិងព្រៈសង្ឃរហូតបែងចែក បក្សពួកជាពីក្រុមក្នុងវត្តតែមួយដោយប្រើរូបភាពការឆាន់អាហារ មិនរួមគ្នា ការសង់រោងបុណ្យផ្សេងគ្នា ការចម្រើនធម៏ផ្សេងគ្នា។ល។ រហូតបានមានគម្រោងថាហ្នឹងរៀបចំប្រារព្វពិធីបុណ្យភ្ជំបិណ្ឌ បែកចែកជាក្រុមនាថ្ងៃខាងមុខនេៈផងដែ។

ដោយសារតែមានសកម្មភាពបែបនេៈទើបដល់ថ្ងៃទី៥ខែកញ្ញានេះព្រះ គ្រូវិន័យគុណ ឃឹម សម្បត្តិជាព្រះចៅអធិការវត្តញ្ញាណរង្សី បាន បើការសម្របសម្រួលដែលមានការចួលរួមពីលោក ប៉ាក់ អែល ចៅសង្កាត់ កោះដាច់ លោក ម៉ាន់ នីស្សា ប្រធានការិយាល័យធម្មការនិងសាសនា ខ័ណ្ឌឬស្សីកែវ ព្រះសង្ឃនិងចំណុះជើងវត្ត គណកម្មការក្នុងវត្តក្រ ពុំឈូក រួមទាំងសមត្ថកិច្ចផងដែរ។ក្នុងឪកាសនោះព្រះគ្រូគុណ  ឃឹម សម្បត្តិ បានមានសង្ឃដឺការថាសូមអោយព្រះសង្ឃទាំងអស់ក្នុង វត្តខណ្ឌទ័យគ្នាសម្របសម្រួលគ្នា ធ្វើអ្វីរួមគ្នាដើម្បីផល ប្រយោជន៏ កុំមានការប្រកាន់បក្សពួក ដណ្តើមអំណាចគ្នាយោគយល់គ្នា កុំអោយសាសនាដ៏ទៃគេមើលងាយដោយយកធម៌ព្រះមកដាក់ក្នុងចិត្តនិង គោរពតាមការរៀបចំរបស់មន្រ្តីសង្ឃ កុំគប្បីធ្វើចិត្តជាពាលបើ ធ្វើជាចិត្តពាលហើយចេះតែពោលនៅសម្តីមិនល្អកើតជារឿងជារាវនោះ។ ហើយចាប់ពីពេលនេះតទៅ ប្រសិនបើព្រះសង្ឃរូបណានៅតែបន្តធ្វើដូចនោះ ទៀត និងត្រូវទទួលទោសតាមវិន័យសង្ឃដែលមានស្រាបជាធរមាន។ចុង បញ្ចប់នៃពិធីសម្របសម្រួលព្រះសង្ឃទាំងអស់ក៏បានសូត្រធម៌រំងាប់ អារមណ្ម៏រួមគ្នា។

ព្រះពិក្ខុ ឃឹម ម៉ៅ គង់នៅវត្តក្រពុំឈូកបានមានសង្ឃដឺការថា ក្នុងការប្រជុំនោះគឺមិនបានធ្វើទៅតាមការស្នើសុំចង់បានរបស់ ចំណុះជើងវត្តនោះទេ។ ដោយការសម្របសម្រួលនោះគេអនុញាត្តអោយតែគណកម្មការវត្តនិងព្រះ សង្ឃមានឋានៈធំៗដែលជាបក្សពួកគេចួលរួមតែប៉ុណ្ណោះដែលឮសម្លេងតែ ម្ខាង។ព្រះអង្គបានបន្តទៀតថាមូលហេតុដែលនាំអោយមានរឿងនោះកើត ឡើងគឺដោយសារមានភាពមិនប្រកតីទាក់ទងនិងលោកព្រះនាម ឡាក់ ឡូ  ជាលោកមកពីទីឆ្ងាយ(ក្រៅស្រុក)ត្រូវបានគេជ្រើសតាំងជាគណៈគ្រប់ គ្រងថ្មីដែលចំណុះជើងវត្តមិនបានបោះឆ្នោតអោយស្រាប់តែស្ងាត់ក៏ចេញ លិខិតប្រកាសតែងតាំងតែម្តង។

ព្រះពិក្ខុនិងចំណុះជើងវត្តផ្សេងៗគ្នាក្នុងទីអារាមនោះបាន មានសង្ឃដីការដូចៗគ្នាថាតាំងតែពីព្រះសង្ឃឡាក់ ឡូ មកគ្រប់គ្រង គឺមានការតឹងរឹងចំពោះពិក្ខុក្នុងវត្តដោយលោកតម្រូវអោយពិក្ខុទាំង អស់មុននឹងនិមន្តទៅប្រស់សត្វឬក៏ទៅណាក្នុងទីធ្លាវត្តអារាមក៏ ត្រូវមកថ្វាយបង្គំជម្រាបជាមុនសិន ជាពិសេសជាងនេះបើចង់ដឹងពី សកម្មភាពព្រះសង្ឃឡាក់ឡូនោះសូមអោយគណកម្មការសង្ឃប្រចាំខណ្ឌ័ឬមន្ត្រី សង្ឃចុះធ្វើការស្រាវជ្រាវផ្ទាល់ដល់ទីអារាមនោះ ចំណែការសម្របសម្រួល ពីព្រះគ្រូ ឃឹម សម្បត្តិពិក្ខុទាំងអស់និងអនុវត្តតាមក៏អាស្រ័យ ទៅលើភាពសមរម្យនិងទទួលបានផងដែរពីសកម្មភាពលោកឡាក់ឡូ។

ក្រុមចំណុះជើងវត្តបានមានប្រសាសន៍ថាចាប់តាំងពីមានគណកម្ម ការវត្តថ្មីទាំងបីអង្គនោះមកមានការកើតជម្លោះជាបក្សពួកមិនដូច កាលពីមុនពួកគាត់មិនទទួលស្គាល់ជាដាច់ខាតគណៈគ្រប់គ្រងវត្តទាំង បីអង្គនោះព្រោះលោកទាំងបីគ្មានសមត្ថភាពធ្វើជាអ្នកដឹកនាំ ហើយជា ព្រះសង្ឃជ្រើសតាំងដោយបក្សពួកនិយមមកពីក្រៅស្រុកមិនមែនជាលោក ក្នុងស្រុកភូមិដែលពួកគាត់មិនបានបោះឆ្នោតអោយ។ពួកគាត់បានបន្ត ទៀតថាលោកជាច្រើនក្នុងស្រុកភូមិមានសមត្ថភាពហេតុអ្វីមិនដាក់ ជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំង ទោះជាមានការសម្របសម្រួលបែប នេះក្តីក៏ពួកគាត់មិនបានបញ្ចេញមិតិព្រោះគេមិនអោយចូល ហើយពួកគាត់ នៅតែបដិសេធមិនទទួលស្គាល់លោកទាំងបីអង្គនោះជាគណគ្រប់គ្រងវត្ត ក្រពុំឈូកដដែល លុះត្រាតែមានដំណោះស្រាយអោយបានត្រឹមត្រូវនិងយុទ្ធធម៌។

ព្រះសង្ឃឡាក់ឡូជាគណគ្រប់គ្រងវត្តទើបនិងតែងតាំងនោះបានមានស ង្ឃឌឺការថាព្រះអង្គមិនមានពាក្យពេចអ្វីនិយាយផ្សេងនោះទេ គឺព្រះ អង្គស្តាប់តែការណែនាំនិងការសម្របសម្រួលរបស់ព្រះគ្រូវិន័យគុណ ឃឹម  សម្បត្តិ ដែលបានមានសង្ឃដីការតែប៉ុណ្ណោះ៕ដោយ៖ឪរ៉ាល់

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន1587ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន2207ដង មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋស្វាយដង្គុំនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយមន្ត្រី?...    អាន1805ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1736ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1758ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន2075ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1644ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1839ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1660ដង ក្រុមហ៊ុនស្រាបៀរ១ចំនួនដាក់ស្លាកយីហោផ្សាយពាណិកកម្មពេញចិញ្វើមផ្លូវ    អាន1683ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4985នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71063នាក់
ខែនេះ    818854នាក់
ឆ្នាំនេះ   3563158នាក់
សរុប   57162054នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:26