សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ

ដោយៈ សៀមរាប ថ្ងៃទី 12 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 01:53 នាទី ចំនួនអានៈ 1789

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ នេះ មានផ្ទុះការតវ៉ា មួយរវាង សិប្បករ ខាងផ្នែកសិប្បកម្ម ចម្លាក់ឈើ ជាមួយក្រុមហ៊ុនចំរុះ សិប្បករអង្គរ  នៅមន្ទីរអប់រំចាស់ ភូមិស្ទឹងថ្មី សង្កាត់ស្វាយ ដង្គុំ ក្រុងសៀមរាប ដែលបច្ចុប្បន្នក្រុមហ៊ុនចំរុះសិប្បករអង្គរ កំពុងដំណើរការ ។

ព្រឹកមិញនេះ មានអ្នកតវ៉ាប្រមាណ ១០០នាក់ ដែលតំណាងឲ្យសិប្បករប្រមាណ ៣០០នាក់ ដោយមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ  អាជ្ញាធរ រាប់សិបនាក់ ចុះអន្តរាគមន៍ និងសម្របសម្រួល។

អ្នកតំណាងនៃសិប្បករ ដែលបានផ្ទុះការតវ៉ា ជាមួយក្រុមហ៊ុនចំរុះសិប្បករអង្គរ បានឲ្យដឹងថា ពួកគាត់សុំទាមទារ ឲ្យខាងក្រុមហ៊ុនគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះគឺមាន ៤ចំណុច ទី១-សូមរៀបចំឲ្យមានប្រាក់ឈ្នួលគោលសម្រាប់សិប្បករទាំងអស់ (គិត តាមមធ្យមភាគ) ទី២-សុំឲ្យនិយោជកចចារ លើចំនួនម៉ោងផលិត រូបថ្មី សារជាថ្មី ទី៣-សូម ឲ្យក្រុមហ៊ុនឈប់បង្ខំសិប្បករធ្វើការផលិតដែលមានតម្លៃទាបជាងម៉ោងគោល និងទី៤- សូម ឲ្យក្រុមហ៊ុនត្រូវផ្ដល់ប្រាក់ឈ្នួល គោលដល់សិប្បករនៅពេលក្រុមហ៊ុនមិនអនុញ្ញាត ឲ្យកម្មករធ្វើការងារមានស្រាប់ ឬគ្មានការងារឲ្យធ្វើ ។

លោកវរសេនីយទោ ស៊ុន សាន  អធិការនគរក្រុងសៀមរាប បានបញ្ជាក់ថា សមត្ថកិច្ច អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ នឹងសម្របសម្រួលក្នុងការពិភាក្សា ស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ ដោយណាត់ពេលជួប ពិភាក្សា ដោះស្រាយគ្នា នៅឯសាលាក្រុងសៀមរាប ក្នុងពេលឆាប់ៗ។ខាង ក្រុមហ៊ុនបានសម្រេចចេញសេចក្ដីបង្គាប់ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ បដិសេធនូវការទាមទារ របស់ពួកគេ ទាំង៤ចំណុច ត្រលប់វិញ៕ ដោយ ជខ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1606ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1615ដង ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក   អាន2751ដង កម្មករដាក់សំណើរ៩ចំនុចឲក្រុមហ៊ុនក្តារបន្ទះលទ្ធផលទទួល៨សល់១ចំនុច    អាន1608ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2428ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1505ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន1824ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2276ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1709ដង វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត   អាន1734ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6366នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72444នាក់
ខែនេះ    820235នាក់
ឆ្នាំនេះ   3564539នាក់
សរុប   57163435នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:42