បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន

ដោយៈ ផ្លុង-រ៉េត កម្ពុជា ថ្ងៃទី 13 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:00 នាទី ចំនួនអានៈ 1742

ជា​រៀង​រាល់​រដូវ​បុណ្យ​ទាន​​ធំ​​តូច​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា គេ​សង្កេត​ឃើញថា ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​ និង​​រថ​យន្ត​តាក់​ស៊ីទាំង​តូច​ ទាំង​ធំ​តែង​តែ​ធ្វើ​ការ​តំឡើង​ថ្លៃទ្វេរ​គុណ បើ​ទោះ​ជា​សាលា​​ក្រុង​រាជ​ធានី​ភ្នំ​ពេញ ខំ​ចេញ​សេចក្តី​ប្រ​កាស​ក្តែង​ៗ​មិន​អោយ​ឡើង​ថ្លៃ​ក៏ដោយ ក៏​ក្រុម​ហ៊ុន​អស់​ទាំង​នេះ​ហាក់​ធ្វើ​មិនដឹង​មិន​​លឺ ហើយ​ថែម​ទាំង​ផ្គើន​ឌឺ​ទៀត​ផង។

បើ​តាម​ការ​សាក​សួរ​ទៅ​អ្នក​ធ្វើ​ដំ​ណើរ​យៈ​ពេល​មុន​​ថ្ងៃ​បុណ្យ​ភ្ជុ​បិណ្ឌ​ធំ​នេះ បាន​អោយ​ដឹង​ថា ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​មួយ​ចំ​នួន​កំ​ពុង​តែ​តំ​ឡើង​ថ្លៃ​លើស​ពី​តំ​លៃ​ធម្មតា​ពីរ​ទៅបីដង ដែល​ជា​ហេតុ​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​ទៅ​លេង​ស្រុក​កំណើត​មាន​ការ​លំ​បាន ជួប​ប្រ​ទះការ​ខ្វះ​ខាត​ថវិការ​ក្នុង​ការ​ធ្វើ​ដំ​ណើរ។

នេះ​វា​ជា​ប្រ​ពៃណីយ៍ទំ​នៀម​ទំ​លាប់​ដ៏អាក្រក់​របស់​ក្រុម​ហ៊ុន​ទាំង​នេះ ដែល​តែង​តែ​​ឆ្លៀត​ឱកាស​កេង​ចំ​ណេញ​លើ​អតិថិ​ជន​របស់​ខ្លួន ពេល​មាន​រវល់​ ព្រោះ​គេ​ដឹង​ថា អ្នក​ធ្វើ​ដំ​ណើរ​ត្រូវ​តែ​ជិះ​រថ​យន្ត​របស់​គេ​ដោយ​ខាន​មិន​បាន។ បើ​អ្នក​ធ្វើ​ដំ​ណើរ​ណា​តវា​ចង់​បាន​តំ​លៃ​ថោក នោះ​ពិត​ជា​គ្មាន​សំ​ណាង​បាន​ជិះ​រថ​យន្ត​ទេ មាន​តែ​អង្កុយ​រង​ចាំ​ដល់​រួច​បុណ្យ​កន្លះ​ខែ​ក្រោយ​តែ​ប៉ុណ្ណោះ។​

អ្នក​ថាចេះ​តែ​ថា អ្នក​ធ្វើ​ចេះ​តែ​ធ្វើ អ្នក​កោ​កាប់​តំ​លៃកប់​ពពក នៅ​តែ​ទទួល​បាន​លុយ​ច្រើន​តែ​រហូត​ គ្មាន​ឃើញ ថ្នាក់​ដឹក​នាំ​ ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​ណាមួយ ចេញ​មុខ​ទប់​ស្កាត់ ឬបង្ក្រាប បញ្ឈប់​ ក្រុម​ហ៊ុន​ទាំង​នោះ​ដើ​ម្បី​​ជា​គំ​រូ​ដល់​អ្នក​ដទៃ​កុំ​អោយ​យក​តំ​រាប់​តាម​នោះ​ទេ។ ​

ករណី​ក្រុម​ហ៊ុន​រថ​យន្ត​តំ​ឡើង​ថ្លៃ​កប់​ពពក​ជា​រៀង​រាល់​ឆ្នាំ​នេះ បាន​ធ្វើ​អោយពលរដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​មាន​ការ​សង្ស័យ​ថា​ សមត្ថកិច្ច ស្ថាប័ន​ពាក់​ព័ន្ធ ឬ​ថ្នាក់​ដឹង​នាំ​មួយ​ចំ​នួន​ អាច​ទទួបាន​លាភ​សក្ការៈពី​ក្រោយ​ខ្នង​ ទើ​ប​បានជា​ការ​ប្រ​កាស​ផ្សព្វ​ផ្សាយ​របស់​សាលាក្រុង​រាជ​ធានី​ភ្នំ​ពេញ ហាក់​គ្មាន​ប្រសិទ្ធិ​ភាព​អី​បន្តិច​ទាល់​តែ​សោះ។​

បើ​ថ្នាក់​ដឹង​នាំ​ និង​ស្ថាប័ន​ពាក់​ព័ន្ធផ្សេងៗ មិន​បញ្ឈប់​ក្រុម​ហ៊ុន​ណា​មួយ​ជា​គំ​រូ​ដល់​ក្រុម​ហ៊ុន​ដទៃ​ដូច​ពាក្យ​ស្លោ​ក​មួយ​ពោល​ថា ”អា ក​មាន់​បំ​ភ័យស្វា“ ទេ​នោះ​ វប្បធម៌គាប​សង្កត់​​អ្នក​ធ្វើ​ដំ​ណើរ​ នូវ​រដូវ​បុណ្យ​ទាន​ច្បាស់​ជា​នៅ​តែ​បន្ត​តែ​រហូត គ្មាន​ទី​បញ្ចប់​នោះ​ទេ ហើយសាលា​ក្រុង​បាន​តែ​ហៃ​អើ​ហៃ​អើដូច​អាជ័យ​ធ្លាក់​ទឹក​តែ​ប៉ុណ្ណោះ។

ពល​រដ្ឋ​អ្នកធ្វើ​ដំ​ណើរ​តាម​រថ​យន្ត​ក្រុង​ រថ​យន្ត​តាក់​ស៊ី​ពួកគាត់​គ្រាន់​តែ​សង្ឃឹមថា ថ្នាក់​ដឹក​នាំ​និង​ធ្វើ​ការ​ទប់​ស្កាត់​ រាល់​ការ​ឡើង​ថ្លៃ​របស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ធ្វើ​ដំ​ណើរ​ពេល​​រដូវ​បុណ្យ​ទាន​អោយ​មាន​ប្រ​សិទ្ធិភាព៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1742ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1786ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន1783ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1741ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1658ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន1174ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន2154ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1743ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1706ដង ពិធី ឡើងអ្នកតា   អាន3730ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7302នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73380នាក់
ខែនេះ    821171នាក់
ឆ្នាំនេះ   3565475នាក់
សរុប   57164371នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:12