លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ

ដោយៈ សសឃក កម្ពុជា ថ្ងៃទី 19 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 1950

លោក​សម​ រ​ង្ស៊ី​ ស្នើ​សុំ​អន្តរា​គម​ពី​សមេ្តច ហ៊ុន​ សែន​ និង​ពី​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​១៨​តុលា​នេះ​ដើម្បី​អាច​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​។​ ក៏​ប៉ុន្តែ​មន្ដ្រី​រដ្ឋាភិបាល​បាន​រំលឹក​ឡើង​វិញ​ថា​ លោក​នៅ​តែ​ប្រឈម​នឹង​បញ្ហា​តុលាការ​ដដែល​។​

 

នៅ​ក្នុង​លិខិត​ចំនួន​ពីរ​ច្បាប់​ដាច់​ដោយឡែក​ពី​គ្នា​នៅ​ថ្វាយ​ព្រះមហាក្សត្រ​នរោត្តម​ សីហ​មុនី​និង​ជូន​សមេ្តចនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​សរសេរ​ក្នុង​ន័យ​ដូច​គ្នា​ថា​ លោក​ចង់​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​គោរព​វិញ្ញាណ​ខន្ធ​អតីត​ព្រះមហាក្សត្រ​សម្តេច​ឱ​នរោត្តម​ សីហ​នុ​។​

​អតីត​ព្រះមហាក្សត្រ​ដែល​បាន​យាង​ចូល​ទីវ​ង្គ​ត​កាលពី​ថ្ងៃ​ច​ន្ទ័​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​ហើយ​ព្រះ​សព​ត្រូវ​បាន​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​លោក​សម​ រ​ង្ស៊ី​ ដែល​ចុះហត្ថលេខា​ពី​ទីក្រុង​ប៉ា​រី​ប្រទេស​បារាំង​បាន​សរសេរ​ទៅ​កាន់​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ ថា​«​ខ្ញុំ​សូម​សម្តេច​មេត្តា​ជួយ​ធ្វើ​អន្តរា​គម​ដោយ​ទឹកចិត្ត​យោគយល់​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​ឲ្យ​រូប​ខ្ញុំ​បាន​ទៅ​គោរព​ព្រះ​វិញ្ញាណ​ខន្ធ​ព្រះ​សព​និង​បានឃើញ​ព្រះ​ភក្ត្រ​ព្រះ​អង្គជា​ចុង​ក្រោយ​នៅ​រាជធានី​ភ្នំពេញ​»​។​

​លោក​សម​ រ​ង្ស៊ី​ បាន​បន្ថែម​ថា​ក្នុង​លិខិត​នោះ​ថា​ ក្នុង​ឱកាស​នៃ​អវត្តមាន​«​ជា​រៀង​រហូត​»​នៃ​អតីត​ព្រះមហាក្សត្រ​លោក​យល់​ឃើញ​ថា​វា​ជា​ការ​ចាំបាច់​ដែល​លោក​ត្រូវ​ជួយ​ពង្រឹង​ការ​ផ្សះផ្សារ​ជាតិ​ រួបរួម​និង​ឯកភាព​ជាតិ​«​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ​ដោយ​ខ្មែរ​គ្នា​ឯង​»​តាម​ព្រះ​តំរិះ​របស់​អតីត​ព្រះមហាក្សត្រ​។​

​ប្រមុខ​ដឹកនាំ​គណបក្សជំទាស់​សរសេរ​ក្នុង​ន័យ​នេះ​ដែរ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​។​

​លោក​សម​ រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​ ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទាទោស​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ហើយ​បាន​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​

​លោក​យឹ​ម​ សុវណ្ណ​ តំណាងរាស្ត្រ​មណ្ឌល​ក្រុងភ្នំពេញ​និង​ជា​អ្នកនាំពាក្យ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​លិខិត​ដែល​លោក​សម​ រ​ង្ស៊ី​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​និង​ជូន​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ត្រូវ​បាន​ទទួល​ដោយ​ខុទ្ទកាល័យ​របស់​ព្រ​អង្គ​និង​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​រួច​ហើយ​។​

​លោក​យឹ​ម​ សុវណ្ណ​ បញ្ជាក់​ថា​ លោក​សម​ រ​ង្ស៊ី​ មាន​បំណង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជា​យូរណាស់​មក​ហើយ​ គឺ​ក្នុង​«​បំណង​ចូល​មក​បម្រើ​ប្រទេស​ជាតិ​»​។​

​លោក​ខៀវ​ កញា​រិ​ទ្ធ​ រដ្ឋមន្ដ្រី​ក្រសួងពត៌មាន​និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់​អ្នកកាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា​ ករណី​លោក​សម​ រ​ង្ស៊ី​នៅ​តែ​ស្ថិត​លើ​ការ​សម្រេច​របស់​តុលាការ​ដដែល​។​
​លោក​បញ្ជាក់​ថា​រដ្ឋាភិបាល​«​មិន​អាច​បញ្ជា​តុលាការ​នោះ​ទេ​»​។​

​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​គណបក្ស​កូន​កាន់​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សម​ រ​ង្ស៊ី​។​ថ្វីបើ​លោក​សម​ រ​ង្ស៊ី​ ត្រូវ​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​ឲ្យ​ធ្វើ​ប្រធាន​គណបក្ស​នេះ​ក៏​ដោយ​ក៏​ប៉ុន្តែ​លោក​ទេព​ នី​ថា​ អគ្គលេខាធិការ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា​ លោក​សម​ រ​ង្ស៊ី​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​បាន​ទេ​ដោយ​យោង​តាម​ច្បាប់បោះឆ្នោត​នៃ​ប្រទេស​កម្ពុជា​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន1517ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1664ដង បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1626ដង រឿងទុំទាវ (មានវីដេអូ)   អាន4194ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1823ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1742ដង បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ   អាន12123ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1505ដង ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ?...    អាន9907ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1880ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10207នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76285នាក់
ខែនេះ    824076នាក់
ឆ្នាំនេះ   3568380នាក់
សរុប   57167276នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:36