ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ

ដោយៈ ភ្នំពេញ ថ្ងៃទី 23 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 09:34 នាទី ចំនួនអានៈ 1709

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ​ខៀវ​ កញារិទ្ធឹ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ ​កាល​ពី​រសៀល​ថ្ងៃទី​២២​ ខែ​តុលា​នេះ​ បាន​ថ្លែង​នៅ​ក្នុង​សនិ្នសិទ្ធ​សារព័ត៌​មាន​មួយ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​បង្ហាញ​ពី​ភក្តី​ភាព​ក្នុង​ការ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណ​ខ័ណ្ឌ នៃ​ព្រះ​មហាក្សត្រ​ខ្មែរ​ ដែល​បាន​យាង​ចូល​ទិវង្គត​អស់​រយៈ​ពេល​៧​ថ្ងៃ​កន្លង​មក​នេះ​ ក្រសួង​ព័ត៌​មាន​សូម​ជម្រុញ​ដល់​គ្រប់​បណ្តាញ​អង្គភាព​ផ្សព្វ​ផ្សាយ​ទាំង​អស់​ ត្រូវ​ចូល​រួម​អនុវត្ត​នូវ​សកម្មភាព​សំខាន់​៣​ចំណុច​ គិត​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​បូជា​ព្រះ​បរម​សព​ព្រះ​មហាវីរក្ស​ត្រនរោត្តម​សីហនុ​។

Tuesday, 23 October 2012
ឃួន​ លក្ខិណា​
ភ្នំពេញ ប៉ុស្តិ៍

លោក ​ខៀវ​ កញារិទ្ធឹ​ បាន​មាន​ប្រសាសន៍​ថា​ នៅ​អំឡុង​ពេល​កាន់​ទុក្ខ​ព្រះ​បរមសព​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ​ គ្រប់​អង្គ​ភាព​ផ្សព្វ​ផ្សាយ​ទាំង​អស់​ ដែល​មាន​ស្ថានីយ៍​ទូរ​ទស្សន៍​ និង​វិទ្យុ​ក្តី​ រឺ​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត​ក្តី​ ត្រូវ​តែ​ចូល​រួម​ប្រតិបត្តិ​នូវ​កត្តា​សំខាន់​៣​ចំណុច​ ដែល​ក្នុង​នោះ​រួម​មាន​៖​ ត្រូវ​រក្សា​ស្លាក​សញ្ញា​កាន់​ទុក្ខ​នៅ​តាម​អង្គ​ភាព​របស់​ខ្លួន​ ទី​២​ សម្រាប់​កម្មវិធី​ប្រគុំ​តន្ត្រី​ គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​ហួស​ហេតុ​ពេក​ទេ​ រឺ​ឯ​ការ​ស្លៀក​ពាក់​របស់​ក្រុម​អ្នក​សិល្បៈ​ករ​គឺ​មិន​ត្រូវ​ឆើត​ឆាយ​ស៊ិច​ស៊ី​ លិច​លើ​ក្រោម​ដែរ​ ទី​៣​ គ្រប់​ស្ថានីយ៍​ផ្សព្វផ្សាយ​ទាំង​អស់​ បើ​អាច​ធ្វើ​ទៅ​បាន​ ក្នុង​រយៈ​ពេល​១​សប្តាហ៍​ គួរ​តែ​ចាក់​ខ្សែវីដេអូ​ រឺ​បញ្ជាំង​រូប​ព្រះ​ឆាយ​លក្ខ័​ព្រះ​មហាវីរក្សត្រ​ ដើម្បី​ឲ្យ​ព្រះ​អង្គ​បាន​គង់​នៅ​ក្នុង​ដួង​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​។​

លោក​បញ្ជាក់​ថា​៖«​ក្រសួង​បាន​ដាក់​ប្រការ​៣​ចំណុច​នេះ​ ដល់​អង្គភាព​ផ្សព្វផ្សាយ​ទាំង​អស់​ គឺ​ដើម្បី​ជម្រុញ​ឲ្យ​មាន​ការ​អនុវត្ត​ ក្នុង​រយៈ​ពេល​៣​ខែ​ គិត​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ពិធី​បូជា​ព្រះ​រាជ​សព​ព្រះ​មហាវីរក្សត្រនរោត្តមសីហនុ​ត្រូវ​បាន​បញ្ចប់​ ទើប​គ្រប់​អង្គភាព​ទាំង​អស់​អាច​ដំណើរ​ការ​កម្មវីធី​ផ្សាយ​របស់​ខ្លួន​ដូច​ធម្មតា​វិញ​បាន​»​។​

លោក​បន្ថែម​ថា​ ពាក់​ពន្ធ័​និង​បញ្ហា​នេះ​គឺ​ដោយ​សារ​តែ​ ក្រសួង​មាន​ការ​យោគ​យល់​ពី​ការ​ចុះ​កិច្ច​សន្យា​ធ្វើ​អាជីវកម្ម​ រវាង​ស្ថានីយ៍នី​មួយ​ៗ​ជាមួយ​និង​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត​ ទើប​ក្រសួង​អនុញ្ញាត្តិ​ឲ្យ​មាន​ការ​ផ្សាយ​កម្មវិធី​របស់​ពួកគេ​ឡើង​វិញ​ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នេះ​ គឺ​មិន​ត្រូវ​ឲ្យ​មាន​សភាព​ហួស​ហេតុ​ពេក​ទេ​ ព្រោះ​ថា​ ស្ថាន​ភាព​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ កំពុង​ស្ថិត​នៅ​ក្នុង​ក្តី​ទុក្ខ​សោក​មហា​ក្រៀម​ក្រំ​។

បើ​តាម​មន្ត្រី​ដដែល​នេះ​បាន​បន្ថែម​ដែរ​ថា​ លោក​សូម​ធ្វើការ​សរ​សើរ​ចំពោះ​សិល្បៈករ​ សិល្បៈ​ការិនី​ស្ថានីយ៍​ទូរទស្សន៍​និង​វិទ្យុ​ទាំង​អស់​ ដែល​ក្នុង​រយៈ​ពេល​ជាង​៧​ថ្ងៃ​មក​នេះ​ គឺ​អាច​ រក្សា​បាន​នូវ​ការ​ស្លៀក​ពាក់​ ក៏​ដូច​ជា​ការ​ប្រើប្រាប់​ពាក្យ​ពេជច៍​បាន​ល្អ​ប្រសើរ​ផង​ដែរ​ ដែល​នេះ​ គឺជា​ផ្នែក​មួយ​ទៀត​ដែល​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​បាន​មើល​ឃើញ​ច្បាស់​ ពី​អរិយ​ធម៌​ ប្រពៃណី​ដ៍​ល្អ​របស់​ខ្មែរ​។

លោក​ថា​៖«​តាម​រយៈ​ប្រពន្ធ័​ផ្សព្វផ្សាយ​ផង​ដែរ​ ក៏​ជា​ចលនា​មួយ​បំផុស​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​ បាន​មក​ថ្វាយ​បង្ខំ​ព្រះ​ករុណា​យើង​គ្រប់​ពេល​វេលា​ទាំង​អស់​ដែល​នេះ​គឺ​ដោយ​សារ​ប្រពន្ធ័ផ្សព្វ​ផ្សាយ​របស់​យើង​បាន​ដំណើរ​ការ​ល្អ​»​។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1616ដង ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន1620ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121425ដង សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)   អាន1214ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1717ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1978ដង លោក គួក ទាហានភូមិភាគ៥ គ្រប់គ្រងច្រករបៀងព្រំដែនសេះងាប់ បើកដៃឲ្យឈ្មួញថៃនិងឈ្មួញខ្មែរនាំទ?...    អាន1165ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន2339ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1775ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1570ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7608នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73686នាក់
ខែនេះ    821477នាក់
ឆ្នាំនេះ   3565781នាក់
សរុប   57164677នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:51