ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី

ដោយៈ អាដាំ ភ្នំពេញ ថ្ងៃទី 25 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 06:08 នាទី ចំនួនអានៈ 1855

ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក​ឧត្តម​សេនីយ៍ត្រី​ម៉ៅ ពៅ ដែល​មាន​ស្នាដៃ​ចូល​រួម​ក្នុង​ការរា​រាំង ប្រឆាំង​កលល្បិច​ក្រុម​ថៃអាវ​លឿង​ដែល​ចង់បាន​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​​ផ្លាស់​ពីស្នងការ​ខេត្ត មក កាន់​ក្រសួង​មហា​ផ្ទៃ​វិញ ដើម្បី​ត្រៀម​នឹង​ទទួល​ភារកិច្ច​ថ្មី។

ក្នុង​ពិធីផ្ទេរ​និងតែង​តាំងមុខ​តំណែង​ស្នងការ នៃស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ចូលរួម​ជាអធិប​តី​ដោយ ​អគ្គ ស្នង​ការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេត សាវឿននៅ​ព្រឹកថ្ងៃ​ទី២៥ តុលា​នេះ លោក​ឧត្តម សេនីយ៍​ត្រី ម៉ៅ ពៅ បានទទួល​ការប្រកាស​ជាផ្លូវការ​អំពីការ​ផ្លាស់​មក​អគ្គស្នងការដ្ឋាន​នគរ​បាលជាតិ​នៃ ក្រសួង​មហា​ផ្ទៃវិញ ចំណែក​តំណែង​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ នឹង​ត្រូវ​ប្រគល់​ទៅអោយ លោក ស៊ី គីរី ដែលផ្លាស់​មកពី​ស្នង​ការរង​ខេត្ត​ពោធិសាត់។

អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧត្តម​សេនីយ នេត សាវឿន បាន​មាន​ប្រសាសន៍​នាព្រឹក ថ្ងៃទី២៥​តុលានេះ​ផងដែរ ដោយ​បាន​រលឹក​សរសើរ​អំពីស្នា​ដៃ​លោក​ឧត្តម​សេនីយ​ត្រីម៉ៅ ពៅ និង​បញ្ជាក់​ថា លោក ម៉ៅ ពៅ នឹង​ត្រូវវិល​ត្រឡប់​មក​នាយក​ដ្ឋាន​បុគ្គលិក​វិញ ដើម្បី​រង់ចាំ​ការតែង​តាំង​ថ្មី ពីថ្នាក់​ដឹក​នាំ​ក្រសួង។ លោក​ឧត្តមសេនីយ៍​ត្រីម៉ៅ ពៅ បានបំពេញ​ភារកិច្ច​នៅ ក្នុង​ខេត្ត​ព្រះវិហារ ចំនួន៥​ឆ្នាំ​២ខែ នៅ​មុន​ការ ផ្លាស់​តំណែង​របស់​លោក​មកកាន់​ក្រសួង​មហាផ្ទៃ ដើម្បី​ត្រៀម​ទទួល មុខ​តំណែង​ថ្មីនេះ។

លោក​ឧត្តម សេនីយ៍​ត្រីម៉ៅ ពៅ គឺជាស្នងការ​នគរបាល ដែល​ធ្លាប់​បាន​រួមចំណែក​រារាំង​និង ទប់​ស្កាត់​កល​ល្បិច របស់ ក្រុម​ថៃ​អាវលឿង ដែល​បាន​បញ្ជូន​មនុស្ស​ចូលមក​បង្កហេតុ​ក្នុងវត្ត​កែវ​សិក្ខា​គីរីស្វារៈ ក្នុង ព្រឹត្តិការណ៍​ខែ កក្កដា ឆ្នាំ​២០០៨។ លោក​ឧត្តមសេនីយ៍​ត្រីម៉ៅ ពៅ គឺជា​មន្ត្រី​នគរបាល​ដែលបាន​សួរ​សម្លើយ​ដោយ​ផ្ទាល់​នូវ ជន​សង្ស័យ​ថៃ ដែល​គេបាន​បញ្ជូន​មកធ្វើ​ជាដូន​ជី​ក្នុង​វត្តកែវសិក្ខា​គីរីស្វារៈ និង​បាន​ចូល​រួម ជាមួយ​នឹង កង​កម្លាំង តាម​ព្រំដែន​ទប់ ស្កាត់ការ​ធ្វើ​សង្គ្រាម​របស់ថៃ ឈ្លានពាន​ទឹកដី​ប្រាសាទ​ព្រះវិហារ នា​ជំនាន់ អតីត​កាល​មក​នេះ៕  ប្រភពះ អគ្គស្នងការដ្ឋាននគរបាលជាតិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន1798ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1761ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1746ដង ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាប   អាន1556ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន2073ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1478ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1788ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន2376ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1787ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1881ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7705នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73783នាក់
ខែនេះ    821574នាក់
ឆ្នាំនេះ   3565878នាក់
សរុប   57164774នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:00