ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប

ដោយៈ ​វិ​ចិត្រ សៀមរាប ថ្ងៃទី 03 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 05:13 នាទី ចំនួនអានៈ 1534

លោក ហុក-ប៊ុន​ធឿន ហៅ​ស្មីមាន​វ័យ​ប្រ​ហែល​ជា​ង​៣០​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ក្រុង​-ខេត្ត​សៀម​រាប កំ​ពុង​តែ​តាំ​ង​ខ្លួន​ជា​អ្នក​ជើង​ខ្លាំ​ង​ខាង​ រត​ការ​ឡាន​ដឹក​ឈើអោយ​ក្រុម​ហ៊ុន​មួយ​ចំ​នួន​​ ដែល​ដឹក​ឆ្លង​កាត់​ខេត្ត​សៀមរាប​ទាំង​ថ្ងៃ​ទាំង​យប់។

បើ​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ក្រុម​អ្នក​កាសែត​ខេត្ត​សៀម​រាប​បាន​អោយ​ដឹង​ថា កាល​ពី​ប្រ​ហែល​២​ឆ្នាំ​មុន​ លោក​ហុក-ប៊ុន​ធឿន ( ហៅស្មី ) ជា​ជើង​ខ្លាំង​ខាង​ប្រ​ដេញ​រថ​យន្ត​ដឹក​ឈើ ដែល​ថ្ងៃ​មួយ​បានបើក​គៀរ​គ្នា ធ្លាក់​ទាំង​រថ​យន្ត​ដឹក​ឈើ​ ធ្លាក់​ទាំង​រថ​យន្ត​ខ្លួន​ឯង ថែម​ទាំង​បុក​បាក់​ដើម​ឈើ​ ដែល​ដាំ​លំ​អរ​តាម​ដង​ផ្លូវ​៦០​ម៉ែត្រ​​អស់​ជា​ច្រើន​ដើមទៀត​ផង​។ ប្រ​ភព​បន្ត​ថា​ បន្ទាប់​ពី​ហេតុ​ការណ៍​ខាង​លើ​ លោក​ហុក-ប៊ុន​ធឿន បាន​បិត​សា​ប៊ូ​គូទ​ដាក់​មេ​ផាយ​ពី​ខេត្ត​សៀម​រាប​ អស់​រយៈពេល​ជាង​១ឆ្នាំ​​ ក្នុង​ការ​គេច​ខ្លួន​ពី​ការ​កោះ​ហៅរបស់​សមត្ថកិច្ច។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វី​ ​រយៈពេល​ប៉ុន្មាន​ខែ​នេះ ស្រាប់​តែឃើញ​ លោក​ស្មី​លេច​មុខ​មក​ខេត្ត​សៀម​រាប​វិញ ថែម​ទាំង​ចេញ​មុខ​ជា​អ្នក​រត​ការ​ឡាន​ដឹង​ឈើ​របស់​ក្រុម​ហ៊ុន​ទៀត​ផង។ ប្រ​ភព​បន្ថែមថា ពី​មុន​ហុក​ប៊ុន​ធៀន​ មាន​មុខ​ងាជា​អ្នក​កាសែត​​ក្នុង​ស្រុក​មួយ​រូប​ដែរ តែ​សព្វ​ថ្ងៃមិន​ដឹង​ធ្វើ​អ្វី​ពិត​ប្រាកដ​នោះ​ទេ ឃើញ​អង្គុយ​ចាយ​លុយ​ទាំង​បាច់​ៗនៅ​តាម​ហាង​កាហ្វេ​វៀត​ណាមក្នុង​ក្រុង​សៀម​រាបជា​រៀង​រាល់​ថ្ងៃ​។

ក្រុម​អ្នក​កាសែត​ដែល​ឈរ​ជើង​យក​ព័ត៌មាន​ប្រ​ចំា​ខេត្ត​សៀ​រាម​រាប ប្រ​មាណ​ជិត​១០០​នាន់​​បាន​អោយ​ដឹង​ថា ហុក-ប៊ុន​ធឿន ( ហៅស្មី ) បាន​ប្រើ​កាយ​វិការ​ក្រអើត​ក្រ​ទម​ ច្រងេង​ច្រងាង មើ​ល​ងាយ​អ្នក​កាសែត​ ដែល​ឈរ​ចាំ​ថ​តរូប​រថ​យន្ត​ដឹក​ឈើ​ ដែល​ប៊ុន​ធឿនរត​ការ​តាម​ដង​ផ្លូវ​លេខ​៦៧ (ហៃវ៉េ) ស្ទើ​ជា​រៀង​រាល់​ថ្ងៃនោះ។

ជាក់​ស្តែង កាល​ពី​ល្ងាចថ្ងៃទី៣១ខែតុលានេះ ក្រុម​អ្នក​កាសែត​ជាច្រើន បាន​ឃើញ លោក​ស្មី រត់​ការ​ឈើ​ម្តង​ទៀត នៅ​តាម​ដង​ផ្លូវលេខ​៦៧ (ហៃវ៉េ) ដោយ​ជិះ​រថ​យន្ត​កាមរី​ហើម ពណ៍​ខ្មៅពាក់​ស្លាក​លេខ បាត់​ដំ​បង 2A-4462 ហើយ​ខណៈនោះ​អ្នក​កាសែត​បាន​ចោម​រោម​សុំ​ថត​រូប​ ហុក-ប៊ុន​ធឿន ( ហៅស្មី ) តែ​អ្នក​រត​ការ​ឈើ​រូប​នេះ​បាន​អោន​មុខ​ចុះ​យក​ដៃ​បាំង​មិន​អោយ​ថត​ជាប់​កណ្តាល​មុខទេ។

សូម​បញ្ជាក់​បន្ថែម​ថា តាំង​ពី​លោក​ ស្មី ត្រឡប់​មក​ខេត្ត​សៀម​រាប​វិញ បន្ទាប់​ពី​គេច​ខ្លួន​ប្រ​ហែល​១ឆ្នាំ​នោះ លោក​ស្មី​ហាក់​មាន​អំ​នួត​អួត​អាង​ថា គេ​ស្គាល់​អ្នក​តូច​អ្នក​ធំ​នៅ​ខេត្ត​សៀម​រាប​មិន​សល់​ទេ មាន​រឿង​ក្តី​ក្តាំ​អី​ក៏​មិន​ភ័យ​ដែរ ព្រោះ​គេ​មាន​ខ្សែកាប​ធំ​ហើយ​ក្រាស​ទៀត​ផង។

យើ​ង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ហុក-ប៊ុន​ធឿន ( ហៅស្មី ) បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​វិច្ឆិកា ឆ្នាំ​២០១២​នេះ ព្រោះ​ទូរ​ស័ព្ទ​នៅ​ក្រៅ​សេវា។

អ្នក​តាម​ដាន​ហេតុការ​ណ៍​រឿង​រាវ​លោក​ស្មី​ គេច​ខ្លួន​ព្រោះ​ជាប់​ការ​កោះ​ហៅ​របស់​សមត្ថកិច្ច​ខាង​លើ​ឆ្ងល់​ថា​ មិន​ដឹង​ជា​គេ​ដោះ​ស្រាយ​ដោយ​វិធី​ណា​នោះ​ទេ បាន​ជា​លោក​ស្មី​អាច​ចូល​ខេត្ត​សៀម​រាប​វិញ​ដោយ​រលូន​បែប​នេះ?

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តុលាការ​ខេត្ត​​កោះកុង​ដាក់​គុក​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ៦​ខែ   អាន1748ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1621ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2419ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1949ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1856ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន1611ដង លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល...    អាន2147ដង លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន1540ដង លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយ...    អាន3878ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន2051ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8610នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74688នាក់
ខែនេះ    822479នាក់
ឆ្នាំនេះ   3566783នាក់
សរុប   57165679នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:35