បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​

ដោយៈ ភ្នំពេញ ថ្ងៃទី 03 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 10:25 នាទី ចំនួនអានៈ 1785

នា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១២ នេះ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​ការសាកសួរ​ជនសង្ស័យ​ម្នាក់​ឈ្មោះ បោង ពុទ្ធា​រិ​ទ្ធ ចប់សព្វគ្រប់​ពីបទ​អំពើពុករលួយ​កាង​ឈើ​រួចមក អង្គភាព​ប្រឆាំង​អំពើពុករលួយបាន​បញ្ជូន​ជនសង្ស័យ​ដែល​ត្រូវបាន​គេ​ដឹងថា ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ទៅ​តុលាការខេត្ត ពោធិ៍សាត់ ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

យោងតាម​ព័ត៌មាន​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ ក្រោយពី​បាន​ព័ត៌មាន មាន​រថយន្ត​មួយចំនួន​បើក​ដឹកឈើ​គ្រញូង កាត់​តាម​ផ្លូវជាតិ​លេខ​៥ ពី​លិចទៅ​កើត ព្រះរាជអាជ្ញា​អម​តុលាការខេត្ត​ពោធិ៍សាត់ បាន​សុំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ទប់ស្កាត់​។​

​អនុប្រធាន​ផ្នែក​ព្រៃឈើ ស្រុក​ក្រគរ លោក ប៉ុល ចន្ថា និង​កម្លាំង​សហការ​ពី​ផ្នែក​ពាក់ព័ន្ធ​នានា បានរួម​គ្នា​ធ្វើការ​ទប់ស្កាត់​បទល្មើស​នេះ​។​

​តាម​ព័ត៌មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា នៅ​ម៉ោង ២២ និង​១៥ នាទី យប់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ ក្បួន​រថយន្ត​លុច​ស៊ី​ស ៤​គ្រឿង បានមក​ដល់​ហើយ​ត្រូវបាន​កម្លាំងចម្រុះ​រាំង​ស្ទាក់​ស្រាប់ តែ​លោក បោង ពុទ្ធា​រិ​ទ្ធ ដែល​អាង​អំណាច​ខ្លួន និង​បាន​ផលប្រយោជន៍​ពី​អ្នកដឹកឈើ បានមក​គម្រាម និង​បាន​ជេរប្រមាថ​មកលើ​កម្លាំង​មាន​សមត្ថកិច្ច  មិន​ឲ្យ​ឃាត់​រថយន្ត​លុច​ស៊ី​សទាំង ៤ គ្រឿង​នោះ ហើយ​លោក បោង ពុទ្ធ រិ​ទ្ធ បាន​នាំ​រថយន្ត​ទាំងនោះ​ចេញទៅ​។​ ​លោក បោង ពុទ្ធា​រិ​ទ្ធ បានទទួល​ផលប្រយោជន៍ (​លុយកាក់​) ពី​អំពើ​ខុសច្បាប់​នេះ​។​

​កន្លងមក ផ្លូវជាតិ​លេខ​៥ ជាក់ស្តែង​ក្នុង​ទឹកដី​ខេត្តពោធិសាត់​នេះ ការបង្ក្រាប​បទល្មើស​តែងមាន​ការលំបាក ព្រោះ​ច្រើន​មាន​អ្នក​មករា​រាំង​ការពារ​បង្កើត ឧបសគ្គ​ដល់​សមត្ថកិច្ច​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រកឃើញថា ក្រោយ​ស្តាប់​ចម្លើយ​សាក្សី ៧ រូប និង​ក្រោយ ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ បោង ពុទ្ធា​រិ​ទ្ធ និង​បាន​ផ្ទៀងផ្ទាត់​ភស្តុតាង ចម្លើយ​នានា​មក អង្គភាព​ប្រឆាំង​អំពើពុករលួយ​រកឃើញ​ថា ជនសង្ស័យ បោង ពុទ្ធា​រិ​ទ្ធ ជាប់​ពាក់ព័ន្ធ ៖

​ទី​១. គំរាមកំហែង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​រារាំង​ដល់​ការបំពេញភារកិច្ច ក្នុង​ប្រតិបត្តិការ​របស់​មន្ត្រីរ​ដ្ឋ​បាល​ព្រៃឈើ (​មាត្រា​១០០ នៃ​ច្បាប់​ព្រៃឈើ​)​។​

​ទី​២. ចាត់វិធានការ​រារាំង​ការអនុវត្ត​ច្បាប់ ដើម្បី​ទទួលបាន​ដោយ​ខុសច្បាប់ នូវ​អត្ថប្រយោជន៍ (​មាត្រា​៣៥​បទ​រំលោភ​អំណាច​នៃ​ច្បាប់ ស្តីពី​ការប្រឆាំង​អំពើពុករលួយ​)​។​

ក្រោយពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានធ្វើ​ការសាកសួរ​ទៅលើ​ជនសង្ស័យ​ឈ្មោះ បោង ពុទ្ធា​រិ​ទ្ធ​ព្រមទាំង​មាន​សាក្សី​ដាក់បន្ទុក​គ្រប់គ្រាន់​ផង​នោះបាន​សម្រេច​កសាង​សំណុំ​រឿងនេះ​ទៅ​តុលាការខេត្ត​ពោធិ៍​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖ គង្គារ ប្រភព វរជនខ្មែរ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1824ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1746ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2506ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន2203ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន1620ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន1733ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1780ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1603ដង ដីលក់   អាន1918ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន1799ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9632នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75710នាក់
ខែនេះ    823501នាក់
ឆ្នាំនេះ   3567805នាក់
សរុប   57166701នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:44