ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ

ដោយៈ តារា សៀមរាប ថ្ងៃទី 04 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 1575

អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ជួយ​សង្គ្រោះ​កម្មករ​ខ្មែរ​ចំណាក​ស្រុក បាន​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុង​តែ​មាន​ទីផ្សារ​ការងារ​តិច​តួច​នៅ​ឡើយ។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើងៗ។

ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​ទាំង​នោះ គឺ​មាន​តិចតួច ដែល​ចាក​ចេញ​ទៅ​ស្រប​ច្បាប់ ចំណែក​ឯ​មួយ​ចំនួន​ធំ គឺ​នាំ​គ្នា​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិត​ខាង។

នៅ​តាម​បណ្ដា​ស្រុក​ភាគ​ខាង​លិច​មួយ​ចំនួន​របស់​ខេត្ត​សៀមរាប គឺ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​នាំ​គ្នា​ចាក​ចោល​ផ្ទះ​សម្បែង ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ។

យុវជន​ឈ្មោះ ថាប់ ថៃ អាយុ ២៥ឆ្នាំ ជា​អ្នក​ភូមិ​គោកចាស់ នៃ​ឃុំ​ស្រែខ្វាវ ស្រុក​អង្គរជុំ ខេត្ត​សៀមរាប គាត់​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​អ្នក​ភូមិ​របស់​គាត់​ជាច្រើន​បាន​ចាក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ។ បុរស​ដដែល​បាន​មាន​ប្រសាសន៍​ថា ឪពុក​ក្មេក​របស់​គាត់​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជាច្រើន​ខែ​មក​ហើយ។ ចំណែក​ឯ​រូប​គាត់ ក៏​ទើប​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែរ។ គាត់​មាន​គម្រោង​វិល​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ វិញ នៅ​ពេល​ឆាប់ៗ ពីព្រោះ​តែ​នៅ​ភូមិ​របស់​គាត់​មិន​មាន​ការងារ​ធ្វើ​ដើម្បី​បាន​កម្រៃ​ជួយ​គ្រួសារ​ទេ ចំណែក​ឯ​ដី​ធ្វើ​ស្រែ​ក៏​មាន​តិច​តួច៖ «នៅ​ទីនេះ ក៏​គ្មាន​ធ្វើ​ការ​អី​ដែរ។ ភាគ​ច្រើន ស្រុក​នេះ​ទូទៅ​ហើយ​ទៅ​ធ្វើ​ការ​នៅ​ថៃ។ ម្នាក់ ៣​ពាន់​បាត ទៅ​ដល់​កន្លែង​ធ្វើ​ការ ទៅ​ដល់​កន្លែង​ក៏​មាន​ថៅកែ​គេ​ធានា​រ៉ាប់រង អត់​ពិបាក​ភ័យ​ខ្លាច​រឿង​តម្រួត​ចាប់​ទេ។ ប្រសិន​បើ​យើង​ធ្វើ​ម៉ៅ​កម្លាំង​យើង​ថ្ងៃ​ណា​បាន ៣០០-៤០០​បាត ផុត​ពី​នោះ ប្រសិន​បើ​យើង​ធ្វើ​ការ​ថ្ងៃ ក៏​បាន ១៥០-២០០​បាត ដែរ»

ចំណែក​យុវជន​ឈ្មោះ យី យន អាយុ ២៣ឆ្នាំ ជា​អ្នក​ភូមិ​ព្រៃអារ នៃ​ឃុំ​ស្រែខ្វាវ ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ដែរ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​បាន​បង្ខំ​ចិត្ត​ឈប់​រៀន​តាំង​ពី​ថ្នាក់​ទី៤​ម្ល៉េះ ដោយ​សារ​តែ​ម្តាយ​របស់​គាត់​មេម៉ាយ ហើយ​មាន​ជីវភាព​ក្រីក្រ​ពុំ​មាន​លុយ​កាក់​រៀន​សូត្រ និង​ស្បៀង​អាហារ​គ្រប់គ្រាន់។ យី យន បាន​បញ្ជាក់​ថា គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ឯ​ខេត្ត​រ៉ាក់យ៉ង រយៈពេល ៥ឆ្នាំ​មក​ហើយ ទើប​តែ​ត្រឡប់​មក​ភូមិ​វិញ កាល​ពី​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ នៅ​ឯ​ប្រទេស​ថៃ គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ស៊ីឈ្នួល​ជម្រះ​ស្មៅ ឬ​ជួន​កាល​ស៊ី​ឈ្នួល​កាច់​ម្នាស់ ជា​ដើម។ ការ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នេះ បាន​ធ្វើ​ឱ្យ​គាត់​មាន​ការ​ប្រឈម​មុខ​ជាច្រើន ក៏ប៉ុន្តែ​គាត់​ត្រូវ​តែ​តស៊ូ​ដោយ​សារ​តែ​ភាព​ក្រ​ខ្សត់។

លោក យី យន៖ «ឆ្លង​តាម​មាត់​ទ្វារ​អត់​ប្រាក់ រួច​ទៅ​លួច​ឆ្លង​ព្រំដែន​តាម​ព្រៃ។ សន្សំ​លុយ​ជួន​កាល​បាន ៥ពាន់​បាត ៣-៤ពាន់​បាត មក​ផ្ទះ​ម្ដង។ បើ​ជិះ​ឡាន​ឈ្នួល គេ​ឆែក​យក​លុយ​អស់ នៅ​សល់ ១ពាន់ ឬ​ក៏ ៧០០​បាត​ប៉ុណ្ណោះ​ពេល​មក​ដល់​ផ្ទះ។ វេទនា​ណាស់ ពេល​ដែល​តម្រួត​មក​ម្ដងៗ ថៅកែ​ប្រាប់ ក៏​រត់​ពួន​ក្នុង​ព្រៃ។ ជួន​កាល​ពេល​យប់​ថៅកែ​ដឹក​យក​ទៅ​ពួន​ក្នុង​ព្រៃ ហាល​ភ្លៀង​ក៏​មាន។ ផ្សង​ទៅ​ធ្វើ​យ៉ាង​ម៉េច​បើ​យើង​អត់ ជួន​កាល​គេ​ដេញ​បាញ់ ជួន​កាល​តម្រួត​ចាប់​ដាក់​គុក លំបាក​ជាង​ស្រុក​យើង តែ​ស្រុក​យើង​អត់​មាន​ការងារ​ធ្វើ»

ក្រុម​អ្នក​ភូមិ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា ពួក​គេ​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្នុង​ពេល​ដែល​ចូល​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ ដូច​ជា​អាជ្ញាធរ​ថៃ តាម​ចាប់​ខ្លួន ការ​ធ្វើ​ការងារ​ប៉ុន្តែ​ដល់​ពេល​បើក​លុយ គឺ​ថៅកែ​ខ្លះ​មិន​បើក​ឱ្យ​ជាដើម៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន1648ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1547ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន2890ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន2230ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1666ដង សាលាខេត្ត​សៀមរាប​និង​ប្តូរទីតាំងនៅថ្ងៃសុក្រនេះ   អាន1902ដង សហព័ន្ធសហជីបទៅសាលា​ក្រុង​ទាមទារឲ្យសកម្មជនសហជីបចូលធ្វើការវិញ    អាន1556ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1741ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2629ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន1937ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7523នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73601នាក់
ខែនេះ    821392នាក់
ឆ្នាំនេះ   3565696នាក់
សរុប   57164592នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:41