អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ

ដោយៈ សភាទន្សាយ ខេត្តកំពុង​ស្ពឺ ថ្ងៃទី 12 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 06:57 នាទី ចំនួនអានៈ 1648

ប្រជាពលរដ្ឋ៣៨គ្រួសារ រស់នៅភូមិអូអញ្ចា ឃុំសង្កែសាទប ស្រុកឪរាល់ កំពុងតែ​បារម្មណ៏​ព្រោះតែគ្មានឈ្មោះអ្នកភូមិណាម្នាក់បានចូលក្នុងពិធី សម្តេចតេជោ​អញ្ជើញ​ចូលរួមចែក​​  បណ្ណ័​កម្មសិទ្ធិ​ដីជូន​ពលរដ្ឋផ្សេងទៀតនៅថ្ងៃ១៤ ខែវិច្ឆិការ ឆ្នាំ២០១២ ខាងមុខនេះ។

ក្រុមប្រជាពលរដ្ឋបានប្រាបអ្នកយកព័ត៌មានយើងថាដោយសារតែមានការរារាំងពីអ្នកស្រីឃ្លាំង យួង អភិបារងស្រុកឪរ៉ាល់ និង លោក រស់​ សេរី ជាមេការក្រុមហ៊ុនសាងសងទំនប់ទឹកតាសាល ពួកគាត់​បាន​ត្រៀមញ្ញាត្តិដើម្បីជូនសម្តេចតេជោហ៊ុនសែននៅថ្ងៃដែលចូលរួមចែកបណ្ណ័កម្មសិទ្ធិដីឲ្យពលរដ្ឋ​ផ្សេង​ទៀត។ប៉ុន្តែក្រោយពីលិចឮព័ត៌មាននោះត្រូវអ្នកស្រីឃ្លាំង យួង បានមកដល់ភូមិរបស់ពួកគាត់​ហើយនិយាយថាមិនបាច់ចេញពីផ្ទះទេថ្ងៃសម្តេចមកនោះ ព្រោះអ្នកភូមិពួកគាត់គ្មានឈ្មោះ​ទៅក្នុងពិធី​នោះទេ​សូម្បីតែរបងក៏មិនបានទៅក្បែផង ដោយអ្នកស្រីនិយាយលួងលោមពលរដ្ឋថាអ្នកស្រីនិងរៀប​ចំឲ្យនិស្សិតចុះវាស់វែងដីទាំងនោះជូនពលរដ្ឋ ក្រោយពីបញ្ចប់បេសកម្មទទួលសម្តេច។

លោកស្រី ឃ្លាំង យួ​ង អភិបាលរង​ស្រុក​ឱ​រ៉ា​ល់​បាន​មាន​ប្រសា​ស​ន៏កាលពីថ្ងៃ១១ខែវិច្ឆិកាឆ្នាំ២០១២​ថា​បញ្ហា​ដែល​កើតឡើង​នោះ​គឺ​ អ្នកស្រី​ទទួលបញ្ជា​ពី​ថ្នាក់លើ អ្នកស្រីគ្មានសិទ្ធិហាមឃាត់​ក្រុមនស្សិតនោះ​ទេ ។ ក្រោយមក អ្នកស្រីទើបតែ​ទទួលបញ្ជា​ថ្នាក់លើ​ថាសម្រេច​ឲ្យ​និស្សិត​ចុះ​វាស់​វៃ​ង​ដី​នៅ​ពេល​ ខាងមុខ​ក្រោយពី​បញ្ចប់​បេសកម្ម​ទទួល​សម្តេច​តេ​ជោ​ហ៊ុនសែន មក​ចែក​ប័ណ្ណកម្មសិទ្ធិ​ដី​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ។ ​លោកស្រី​បញ្ជាក់បន្ថែម​ផងដែរ​ថា ការវាស់វែង​ដី​នោះ​គឺធ្វើឡើង​ ទៅតាម​ច្បាប់​ភូមិបាល​ដោយ​មិន​វាស់​ចែក​ឲ្យ​តាមតែ​ចិត្ត​ចង់បាន​របស់​ពលរដ្ឋ ​នៅ​ចំនួន​ដី​របស់ខ្លួន​នោះទេ។

ដោយឡែកជុំវិញបញ្ហាមានការរារាំងពលរដ្ឋនាំញ្ញាត្តិទៅជួបសម្តេចនោះគ្មានការបំភ្លឺពីអ្នក​ស្រីឃ្លាំង យួង នៅឡើយដោយសារទូរស័ព្ទអ្នកស្រីមិនដំណើការនៅវេលាម៉ោង១១និង៤នាទី​ថ្ងៃ១២​ខែវិច្ឆិកា​ឆ្នាំ២០១២។

ក្រុមពលរដ្ឋ​បានឲ្យដឹងថាដោយសារតែពុំសូវមានទំនុកចិត្តទើបពួកគាត់នៅតែបារម្មណ៏ ព្រោះថាកន្លង​មកអ្នកស្រី​ឃ្លាំង យួង នោះជាអ្នកបដិសេដ្ឋមិនឲ្យមានការវាស់វែង ក្រោយពីដឹងថាពួកគាត់​ត្រៀមញ្ញាត្តិ​ជួបសម្តេច​ទើបអ្នកស្រីឃ្លាំង យួង នោះមកសម្របសម្រួលបែបនេះ។ក្រុមប្រជាពលរដ្ឋបានបន្តថាពួក​គាត់នៅតែត្រៀមខ្លួនជានិច្ចដើម្បីនាំញ្ញាតិ្តទៅជូនសម្តេចប៉ុន្តែមិនដឹងថាមានឪកាសឬអត់បើលោកស្រី​ឃ្លាំង​ យួង បានមករារាំងពួកគាត់មុនទៅហើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1928ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1920ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន3200ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2165ដង លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហ?...    អាន2386ដង ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេ?...    អាន2477ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1592ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1701ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2127ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន3046ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9107នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75185នាក់
ខែនេះ    822976នាក់
ឆ្នាំនេះ   3567280នាក់
សរុប   57166176នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:10