ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម

ដោយៈ សៀ វិចិត្រ ខេត្តស្វាយរៀង ថ្ងៃទី 15 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 08:40 នាទី ចំនួនអានៈ 1789

ព្រះតេជគុណព្រះនាម ទូចយ៉ាង​ ជា​ព្រះ​ចៅ​អ​ធិ​ការ​វត្ត​តា​ស្អាង​ស្ថិត​នៅ​ ភូមិ​តាស្អាង​ ឃុំ​កំ​ពង់​ចំ​លង ស្រុក​ស្វាយ​ជ្រុំ ​ខេត្ត​ស្វាយ​រៀង​ ព្រម​ទំាង​ព្រះ​គ្រូ​អា​ចារ្យ​គណៈ​កម្ម​ការ​ និង​ពុទ្ធ​ប​រិ​ស័ទ​ចំណុះ​ជើង​វត្ត​ សូម​អំពាវ​នាវ​រក​សប្បុរស​ជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​មេត្តា​ជួយ​កសាន​សាលា​ឆាន់មួយ​ខ្នង​ដែល​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ ជិត​រលំ​ទៅហើយ។

ដោយ​មាន​ការ​​យក​​ចិត្ត​​ទុក​​ដាក់​​ខិត​​ខំ​​ក​​សាង​​សមិទ្ធ​​ផល​​នា​​នាអំ​ពី​ព្រះ​ចៅ​អធិការ​ ​ព្រះ​គ្រូ​អា​ចារ្យ​គណៈ​កម្ម​ការ​ និង​ពុទ្ធ​ប​រិ​ស័ទ​ចំណុះ​ជើង​វត្ត​នៅ​​​ក្នុង​​​​​វត្ត ​​តា​​ស្អាងនេះ ព្រះ​ចៅ​អ​ធិការ​បាន​​​សំ​​ដែង​​នូវ​ទឹកចិត្ត​​​ជ្រះ​ថ្លា​​សូម​អំ​ពាវ​នាវ​រក​សប្បុ​រស​ជន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ ក្នុង​និង​​ក្រៅ​ប្រ​ទេស​អោយ​ ជួយ​ចាប់​ម​ផល​កុស​ល្យ​​ផល​បុណ្យ​ទៅ​តាម​សទ្ធា​រៀង​ៗ​ខ្លួន​ ដើម្បី​ប្រ​មែ​ប្រ​មូល​បច្ច័យ​យក​មក​ក​សាង​នូវ​ឧបដ្ឋាន​សា​លា​ឆាន់​ មួយ​ខ្នង​ដែល​សព្វ​ថ្ងៃ​នេះ​កំ​ពុង​មាន​ស​ភាព​ចាស់​ទ្រុឌ​ទ្រោម​ពុក​ផុយ​ឈើ​ អស់​ទៅ​ហើយ​។​

ព្រះ​តេ​ជគុណ​ ទូចយ៉ាង​ បាន​មាន​សង្ឃ​ដី​ការ​ថា​ សា​លា​ឆាន់​មួយ​ខ្នង​ធ្វើ​អំ​ពី​ឈើ​នោះ​មាន​រយៈ កាល​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ឥ​ទ្បូវ​បាន​ពុក​ផុយ​ទ្រុឌ​ទ្រោម​មាន​លក្ខណៈ​តូច​ចង្អៀត​ដែល​ជា​ការ​ពិ​បាក​ដល់​ពុទ្ធ​បរិស័ទ​មក​ចូល​រួម​គោ​រព​បូ​ជា​ ធ្វើ​បុណ្យ​ទាន​ទើប​ព្រះ​តេ​ជគុណ​ និង​គណៈ​កម្ម​ការ​វត្ត​ព្រម​ទាំង​ពុទ្ធ​ប​រិ​ស័ទ្ធ​ ចំ​ណុះ​ជើង​វត្ត​បាន​ឯក​ភាព​គ្នា​សំ​រេច​រុះ​រើ​ចេញ​រួច​ក​សាង​នូវ​ឧបដ្ឋាន​សា​លា​​ឆាន់​ថ្មី​មួយ​ខ្នង​វិញ​ដែល​មាន​ការ​ខ្វះ​ខាត​ថ​វិ​កា​ជា​ច្រើន​ទៀត​ក្នុង​ការ​ សាង​សង់​ដោយ​សូម​ធ្វើ​សេច​ក្តី​អំ​ពាវ​នាវ​នេះ​ដល់​សប្បុ​រស​ជន​នានា​ គ្រប់​មជ្ឈ​ដ្ឋាន​ប្រ​កប​ដោយ​ទឹក​ចិត្ត​ជ្រះ​ថ្លា​ចូល​រួម​ចំ​ណែក​គាំ​ទ្រ​ជួយ​ឧបត្ថម្ភ​ ដល់​ការ​ក​សាង​នូវ​សមិទ្ធ​ផល​ឧបដ្ឋាន​សាលានេះ​ឡើង។​

ដោយ​​មាន​​សេច​ក្តី​សង្ឃឹម​ជឿ​ជាក់​ចំ​ពោះ​សម្តេច​ ឯក​ឧត្តម​ លោក​ជំ​ទាវ​ អ្នក​ឧក​ញ៉ា លោក​ លោក​ស្រី​ជា​សប្បុ​រស​ជន​ជិត​ឆ្ងាយ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ទំាង​អស់​ជួយ​ ទំ​នុក​បំ​រុង​ធ្វើ​អំ​ណោយ​ទាន​ជា​ថវិកា​និង​សំភារៈ​សំ​រាប់​ក​សាង​ឧបដ្ឋាន សា​លា​ឆាន់​នេះ​ទុក​ជា​ទី​កន្លែង​សក្ការៈ​របស់​ប្រជា​ពុទ្ធ​ប​រិ​ស័ទ​ដែល​មាន​ ជំ​នឿ​លើ​ប្រ​ពៃ​ណី​ព្រះ​ពុទ្ធ​សាស​នា​ឲ្យ​កាន់​តែ​មាន​ការ​អភិវឌ្ឍន៏​រីក​ចំ​រើន​ រុង​រឿង​ជា​ពិ​សេស​ការ​ក​កើត​សមិទ្ធ​ផល​បាន​ថ្កុំ​ថ្កើង​ឡើង​ដោយ​សារ​តែ​ វប្ប​ធម៍​នៃ​ការ​ចែក​រំ​លែក​ដែល​ជា​អនុ​សាសន៏​ដ៏​ថៃ្ល​ថ្លា​របស់​សមេ្តច​អគ្គ​មហា​សេ​នាប​តី​តេ​ជោ ហ៊ុន​សែន​ នាយ​ក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា។​

សូម​គោរព​ជូន​ពរ​សព្វ​សា​ធុ​កា​ដល់​សម្តេច​ ឯក​ឧត្តម​ លោក​ជំទាវ​ អ្នក​ឧកញ៉ា ​លោក លោក​ស្រី​សប្បុ​រស​ជន​និង​ពុទ្ធ​ប​រិ​ស័​ទ​ជួប​ប្រ​ទះ​នូវ​ពុទ្ធ​ពរ​ទំាង​បួន​ប្រ​ការ​គឺ ​អាយុ​ វណ្ណៈ ​សុខៈ​ ពលៈ ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។​ សូម​ទំ​នាក់​ទំ​នង​ជា​មួយ​ព្រះ​តេ​ជ​គុណ​ ទូចយ៉ាង​ តាម​រយៈ​ទូរស័ព្ទ​ ០១១ ៨៨ ៨៤ ០៨ ។ សូមអរគុណ!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1711ដង ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម   អាន2386ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1584ដង សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតប្រមូលលុយតាមច្រើនរូបភាព នាយឧត្ដមសេនីយ៍ គៀត ច?...    អាន1979ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1767ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន2348ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន4112ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1775ដង ឡើងពីស្រែរត់មកផ្ទះត្រូវរន្ទះបាញ់ស្លាប់ទាំងវ័យក្មេង    អាន1913ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន1620ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7991នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74069នាក់
ខែនេះ    821860នាក់
ឆ្នាំនេះ   3566164នាក់
សរុប   57165060នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:38