ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប

ដោយៈ ចរិយា ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:15 នាទី ចំនួនអានៈ 1478

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា សម្រេច​ឲ្យ​គណបក្ស សម រង្ស៉ី ចាញ់​ក្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្នុង​ករណី​បណ្ដឹង​សុំ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ខេត្ត​កណ្ដាល ដែល​គណបក្ស សម រង្ស៉ី អះអាង​ថា​ជា​ជន​ជាតិ​វៀតណាម។

គ.ជ.ប យល់​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជា​ការ​ផ្តល់​យុត្តិធម៌​ជូន គ.ជ.ប ក៏ប៉ុន្តែ គណបក្ស សម រង្ស៉ី បាន​ហៅ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ​ថា​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ។ បន្ទាប់​ពី​បើក​សវនាការ​ជា​សាធារណៈ​អស់​រយៈពេល​ជិត ៤​ម៉ោង​នៅ​ថ្ងៃ​ទី១៧ វិច្ឆកា ក្រុម​ជំនុំ​ជម្រះ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​សម្រេច​ច្រាន​ចោល​បណ្ដឹង​គណបក្ស សម រង្ស៉ី ដែល​ប្ដឹង​សុំ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចំនួន ៩១​នាក់ នៅ​ឃុំ​ចំនួន​៣ គឺ​លើកដែក ព្រែកថ្មី និង​ពោធិបាន ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល។

ការ​សម្រេច​នេះ​ត្រូវ​បាន​តំណាង​គណបក្ស សម រង្ស៉ី សម្ដែង​ការ​មិន​ពេញ​ចិត្ត។ នៅ​ក្នុង​សវនាការ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ តំណាង​គណបក្ស សម រង្ស៉ី ខេត្ត​កណ្ដាល លោក តុល ប្រាសាទ ទាម​ទារ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទាំង ៩១​នាក់ រស់​នៅ​ខេត្ត​កណ្ដាល ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ព្រោះ​ពួក​គេ​ជា​ជន​ជាតិ​វៀតណាម ព្រោះ​តែ​ពលរដ្ឋ​ទាំង​នោះ​និយាយ​ភាសា​វៀតណាម មើល​ទូរទស្សន៍​វៀតណាម និង​ស្លៀកពាក់​តាម​បែប​វៀតណាម។

លោក តុល ប្រាសាទ បញ្ជាក់​នៅ​ក្រៅ​សវនាការ​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​ប្រការ​មួយ​គួរ​ឲ្យ​សោក​ស្ដាយ និង​រន្ធត់​ចិត្ត​បំផុត។ លោក​បន្ត​ថា គណបក្ស សម រង្ស៉ី អាច​នឹង​ប្ដឹង​ទៅ​កាន់​តុលាការ​វិញ​ម្តង ចំពោះ​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ជន​ជាតិ​វៀតណាម ទាំង ៩១​នាក់៖ «ជន​ជាតិ​យួន ទាំង​អស់​នេះ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ទេ ព្រោះ​បើ​យើង​ធ្វើ​ការ​ត្រួត​ពិនិត្យ​កន្លង​ទៅ មិន​មាន​ព្រះរាជក្រឹត្យ​ដែល​ចេញ​ដោយ​ព្រះករុណា​ទេ ហើយ​ក៏​មិន​មាន​ការ​ដាក់​ពាក្យ​សុំ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ដែរ»។

លោក តុល ប្រាសាទ បញ្ជាក់​ថា គណបក្ស សម រង្ស៉ី គិត​ថា​អ្នក​ទាំង ៩១​នាក់ មិន​អាច​ផ្លាស់​ប្ដូរ​លទ្ធផល​បោះ​ឆ្នោត​បាន​ទេ ប៉ុន្តែ​ជា​ទិដ្ឋភាព​នយោបាយ​មួយ​ដែល​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​មិន​សុខ​ចិត្ត​ឲ្យ​ជន​បរទេស​សម្រេច​ជោគ​វាសនា​មេ​ដឹកនាំ​របស់​ខ្លួន​ឡើយ។ ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ម៉ៅ សុធារិទ្ធិ ពន្យល់​ថា ការ​និយាយ ការ​ស្លៀក​សំលៀកបំពាក់ ការ​មើល​ទូរទស្សន៍ ជា​របៀប​វៀតណាម មិន​មែន​បាន​ន័យ​ថា​ពលរដ្ឋ​ទាំង​នោះ​ជា​ជន​ជាតិ​វៀតណាម នោះ​ទេ។ លោក​បន្ត​ថា គ.ជ.ប សម្រេច​ឲ្យ​រក្សា​ទុក​ឈ្មោះ​ពលរដ្ឋ​ទាំង ៩១​នាក់ នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត មក​ពី​ពលរដ្ឋ​ទាំង​នោះ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​អន្តោប្រវេសន៍ ពួក​គេ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​គ្រប់គ្រាន់ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជា​យូរ​មក​ហើយ។ លោក​បន្ត​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​រក្សា​ការ​សម្រេច​របស់ គ.ជ.ប បាន​ន័យ​ថា គ.ជ.ប ធ្វើ​ការងារ​ដោយ​ត្រឹម​ត្រូវ និង​ឯករាជ្យ៖ «ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​តម្កល់​សេចក្តី​សម្រេច​របស់ គ.ជ.ប បាន​ន័យ​ថា គ.ជ.ប ធ្វើ​ការ​តាម​គតិយុត្តិ​ត្រឹម​ត្រូវ​តាម​ច្បាប់»។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​តាម​ដាន​សវនាការ​ក្នុង​ករណី​បណ្ដឹង​របស់​គណបក្ស សម រង្ស៉ី នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ យល់​ឃើញ​ថា គណបក្ស​ប្រឆាំង​បរាជ័យ​ក្នុង​ការ​ព្យាយាម​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ខេត្ត​កណ្ដាល មក​ពី​ពួក​គេ​មិន​មាន​ភស្តុតាង​រឹងមាំ​ក្នុង​ទិដ្ឋភាព​ច្បាប់ ដើម្បី​បង្ហាញ​អង្គ​ជំនុំ​ជម្រះ។ ប៉ុន្តែ​សាក្សី​ទាំង ៤​នាក់ ក្រៅ​សវនាការ​បញ្ជាក់​ថា ជន​ជាតិ​វៀតណាម ទាំង ៩១​នាក់ មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​នៅ​ថ្នាក់​មូលដ្ឋាន ដោយ​សារ​តែ​ពួក​គេ​សូកប៉ាន់​មន្ត្រី​មូលដ្ឋាន និង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មិន​បាន​ពេញ​លេញ។ ប៉ុន្តែ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ អះអាង​ថា អង្គ​ជំនុំ​ជម្រះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​គ.ជ.ប មិន​មាន​តួនាទី​ពិនិត្យ​មើល​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នោះ​ឡើយ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នឹង​បើក​សវនាការ​លើ​បណ្ដឹង​របស់​មេធាវី លោក សម រង្ស៉ី ជា​បន្ត​ទៀត ក្នុង​សំណុំ​រឿង​ដែល គ.ជ.ប លុប​ឈ្មោះ​លោក សម រង្ស៉ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​នៅ​ថ្ងៃ​ទី២០ វិច្ឆកា ខាង​មុខ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1773ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1786ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1548ដង ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន1743ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1672ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន2131ដង សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន2477ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន2345ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1707ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1649ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9058នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75136នាក់
ខែនេះ    822927នាក់
ឆ្នាំនេះ   3567231នាក់
សរុប   57166127នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:05