អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 1553

ក្រុម​គ្រួសារ​របស់​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ នៅ​មាន​សង្ឃឹម​ចំពោះ​ឱកាស​ប្ដឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល។

លោក ម៉ម សូណង់ដូ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ពី​បទ​ធ្វើ​អបគមន៍ និង​ញុះញង់ ហើយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល។ អង្គការ​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​លោក ម៉ម សូណង់ដូ បាន​ជំរុញ​ឲ្យ​ប្រធាន​សាលា​ឧទ្ធរណ៍ ពន្លឿន​សំណុំ​រឿង​របស់​លោក ម៉ម សូណង់ដូ ដើម្បី​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ថា​ការ​ពន្យារ​ពេល​បើក​សវនាការ​នេះ គឺ​ជា​រឿង​នយោបាយ។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) កាល​ពី​ថ្ងៃ​ទី១៦ វិច្ឆិកា បាន​ដាក់​លិខិត​ចំហ​មួយ​ទៅ​ប្រធាន​សាលា​ឧទ្ធរណ៍ លោក យ៊ូ ប៊ុនឡេង ដោយ​ស្នើសុំ​ឲ្យ​ពន្លឿន​សំណុំ​រឿង​ឧទ្ធរណ៍​របស់​លោក ម៉ម សូណង់ដូ។ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៧ វិច្ឆិកា ថា ការ​ពន្យារ​ពេល​មិន​យក​សំណុំ​រឿង​លោក ម៉ម សូណង់ដូ មក​កាត់​សេចក្ដី​នោះ ហាក់​ជា​ចេតនា​មួយ៖ «យើង​យល់​ថា ការ​ពន្យារ​ពេល​នេះ គឺ​ជា​រឿង​នយោបាយ​ដែរ ដោយ​សារ​ខ្ញុំ​មើល​ទៅ​ហាក់​ដូច​ជា​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​តុលាការ​ដែល​មិន​ឲ្យ​សំណុំ​រឿង​នេះ​ទៅ​ដល់​សាលា​ឧទ្ធរណ៍ មិន​ឲ្យ​សំណុំ​រឿង​នេះ​ទៅ​ដល់​មេធាវី។

ខ្ញុំ​មើល​ទៅ​ទាក់​ទង​រឿង​នយោបាយ បើ​សិន​ជា​មាន​ឆន្ទៈ​ពន្យារ​ដោយ​ឆន្ទៈ​នយោបាយ​រដ្ឋាភិបាល​ហ្នឹង គឺ​ជា​ការ​លូក​ដៃ​មួយ​ដែល​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ»។ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ពី​បទ​ធ្វើ​អបគមន៍ និង​ញុះញង់។

ភរិយា​របស់​លោក ម៉ម សូណង់ដូ គឺ​អ្នកស្រី ឌិន ផាណារ៉ា បាន​ថ្លែង​ថា អ្នកស្រី​មាន​សង្ឃឹម​ចំពោះ​សាលា​ឧទ្ធរណ៍​ថា​នឹង​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ចំពោះ​រឿង​ក្ដី​របស់​ស្វាមី​គាត់​ដែល​ពុំ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «ចង់​ឲ្យ​ដំណើរ​ការ​ឲ្យ​ឆាប់​ណាស់ ពីព្រោះ​ឥឡូវ​ហ្នឹង​រយៈពេល ១​ខែ​ជាង​ហើយ មិន​ទាន់​បាន​ទៅ​ដល់​ឧទ្ធរណ៍ អត់​ទាន់​បាន​អី»។

ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើសុំ​នេះ ប្រធាន​សាលា​ឧទ្ធរណ៍ លោក យ៊ូ ប៊ុនឡេង បាន​បដិសេធ​ថា លោក​នៅ​មិន​ទាន់​បាន​ទទួល​សំណុំ​រឿង​របស់​លោក ម៉ម សូណង់ដូ ពី​សាលា​ដំបូង​នៅ​ឡើយ​ទេ៖ «រឿង​ឲ្យ​តែ​មក​ដល់​ខ្ញុំ​ហើយ ខ្ញុំ​មិន​ដែល​ទុក ពីព្រោះ​គោលការណ៍​របស់​ខ្ញុំ គោលការណ៍​ឆាប់​រហ័ស ហើយ​មាន​រឿង​ច្រើន​យ៉ាង​ដូច្នេះ វា​ត្រូវ​តាម​យើង​ខំ​ប្រឹង​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​លឿន ព្រោះ​គោលការណ៍​ឆាប់​រហ័ស ខ្ញុំ​មិន​ដែល​យក​ទុក​រឿង​ទេ តែ​យើង​ត្រូវ​គិត​ថា រឿង​មិន​មែន​មាន​តែ​មួយ​ទេ​វា​មាន​ច្រើន»។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ម៉ម សូណង់ដូ គឺ​មេធាវី លោក ស សូវាន បាន​បន្ទោស​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​យឺត​យ៉ាវ​មិន​ទាន់​ផ្ញើ​សំណុំ​រឿង​ទៅ​សាលា​ឧទ្ធរណ៍៖ «ហើយ​ទៅ​កាត់​ម៉េច​កាត់​លើក​ខ្យល់ បើ​សាលា​ឧទ្ធរណ៍​មិន​ទាន់​បាន​ទទួល​សំណុំ​រឿង​ផង។ ខ្ញុំ​មេធាវី​គាត់ ខ្ញុំ​សុំ​ថត​ចម្លង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ រហូត​មក​ដល់​ថ្ងៃ​នេះ​អត់​ទាន់​បាន​សំណុំ​រឿង​អី​ទេ។ សាលា​ឧទ្ធរណ៍​កាត់​យ៉ាង​ម៉េច បើ​គាត់​ជាប់​គុក ២០​ឆ្នាំ​ហើយ វា​ទាល់​តែ​សាលា​ឧទ្ធរណ៍​កាត់ បាន​គាត់​រួច​ខ្លួន។ បើ​មិន​ទាន់​បាន​កាត់​ផង តាម​ខ្ញុំ​មើល​ទៅ ២​ខែ​ទៀត​នោះ ទាល់​តែ​សាលា​ឧទ្ធរណ៍​គេ​ទទួល​បាន​ជា​គេ​ចាប់​ចៅក្រម​ឲ្យ​ពិនិត្យ វា​អត់​បាន​សំណុំ​រឿង​គេ​ម៉េច​ខុស​សាលា​ឧទ្ធរណ៍​មាន​ខុស​អី​ទេ បើ​សាលា​ដំបូង​អត់​ផ្ញើ​ឲ្យ​គេ»។

កាល​ពី​ថ្ងៃ​ទី១ តុលា ឆ្នាំ​២០១២ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ឲ្យ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ប្រាក់ ១០​លាន​រៀល ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​៤ គឺ បទ​ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ បទ​ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ បទ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ និង​ទី៤ បទ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។ ការ​សម្រេច​ក្ដី​លើ​លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​មួយ​ចំនួន​នេះ ត្រូវ​បាន​អង្គការ​ជាតិ អន្តរជាតិ រិះគន់ និង​ចេញ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​ភ្លាមៗ ដោយ​សារ​តែ​ពួក​គេ​យល់​ថា ការ​ផ្ដន្ទាទោស​នេះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1707ដង ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1733ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន1987ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1607ដង សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម   អាន2363ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន2189ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន3733ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន1585ដង រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងជាប់សំណាញ់សមត្ថកិច្ចទាំងព្រឹក   អាន1565ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1299ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9097នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75175នាក់
ខែនេះ    822966នាក់
ឆ្នាំនេះ   3567270នាក់
សរុប   57166166នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:09