សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង

ដោយៈ កំពង់ស្ពឺ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 06:34 នាទី ចំនួនអានៈ 1548

សម្ថកិច្ចចំរុះមួយក្រុមដែលមានរថយន្ត៣គ្រឿងដេញ ស្ទាក់ចាប់​បាន​រថយន្តដឹក​បទ​ល្មើស​ឈើក្រញូងមួយគ្រឿងតាមបណ្តោយផ្លូវជាតិលេខ ៥ បានដោះលែងទៅវិញ​ដោយ​ម្ចាស់បទល្មើស​បានបង់​ប្រាក់ចំនួន៨០០០ដុល្លាទើបសម្ថកិច្ចព្រមដោះលែង។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង១៦និង៣០នាទី សម្ថកិច្ចទាំងនោះបានដេញចាប់បានរថយន្ត ដឹកបទល្មើសឈើក្រញូងដែលមានចំនួនប្រមាណ ១៥០ គីឡូក្រាមហើយមន្រ្តីទាំងនោះបានទារលុយពីម្ចាស់ឡានតាមទូសព្ទ័ចំនួន១៥០០០ដុល្លាជាថ្នូរនិងការដោះលែង។ តែកាចរចារមិនបានត្រូវរ៉ូវគ្នាបានពន្យាពេលដល់ថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១២ ទើបត្រូវ​បានដោះលែងស្ងាត់ៗដោយម្ចាស់បង់លុយ៨០០០ដុល្លា

ប្រភពបានបន្តថារថយន្តចំនួន៣គ្រឿងដែលទី១  ម៉ាកលុចស៊ីស RX300 ពណ៏ស្កដែលបើក​បរដោយ​លោកអនុសេនីយ៏ ទោ ទំសារិទ្ធ ជាប៉េអឹមប្រចាំស្រុកឧដុង្គ​ ទី២រថយន្តម៉ាកកាមរី​បាឡែន​ពណ៏​ទឹកប្រាក់បើកបរដោយមន្រ្តីប៉េអឹមខេត្តកណ្តាលមានឈ្មោះ ឡេង ប្រចាំផ្លូវជាតិលេខ៥ ទី៣ រថយន្ត​ម៉ាកកាមរីឆ្លាមពណ៏ខ្មៅបើកបរដោយប៉ូលីស៏សេដ្ឋកិច្ចក្រសួងដែលមានឈ្មោះ សុភក្រ័ ប្រចាំផ្លូវជាតិ​លេខ៥ក្នុងខេត្តកណ្តាល។

តាមសម្លេងថតទុកនូវសកម្មភាពចរចាគ្នាដែលអ្នកយកព័ត៌មានយើងទទួល បានឲ្យដឹងថា ការចរចាគឺ​ចាប់ផ្តើមចេញពីខាងសម្ថកិច្ចបានទារលុយចំនួន ១៥០០០$ (ភាសារសម្ងាត់ថាមួយដុំកន្លះ)​ជាថ្នូរ​ក្នុងការ​ដោះ​លែងរថយន្ត​មកវិញតែ​ម្ចាស់​មិនមានប្រាក់គ្រប់គឺបានសុំត្រឹមតែ ៥០០០$ ហើយការចរចា​មិនបាន​ត្រូវ​គ្នាទេ។​ លុះក្រោយមកខាង​សម្ថកិច្ចបាន​ចុះ៥០០០$គឺយក១០០០០$ (ភាសារសម្ងាត់ថាមួយដុំ)​ហើយ​មិនបាច់តវ៉ាទៀតទេ។

បន្ទាប់មកដោយមានការអង្វរកពីសំណាក់ម្ចាស់រថយន្តដឹកឈើក្រញូងខ្លាំង ទើបនៅថ្ងៃទី២៧ ខែ១១ ឆ្នាំ២០១២ក្រុមសម្ថកិច្ចបានព្រមដោះលែងរថយន្តល្មើសនិងអ្នករួមដំណើរម្នាក់ដែលបានលាក់ទុក មក​វិញដោយតម្រូវឲ្យម្ចាស់បទល្មើសបង់លុយចំនួន៨០០០ដុល្លាហើយបានណាត់ជួបយកលុយនៅមុខស្ថានីប្រេងឬស្សីកែវ។

លោក ឡេង ជាប៉េអឹមដែលរងការចោទប្រកាន់បានប្រាបអ្នកយកព័ត៌មានយើងថារឿង​ចាប់​​ឡាន​បទល្មើសនោះលោកមិនដឹងថាគេមានវិធានការយ៉ាងម៉េចទេ និងឲ្យអ្នកយកព័ត៌មានសួរ​ទៅ​ខាង​ប៉ូលីស​សេដ្ឋកិច្ចក្រសួងទៅ ហើយលោក​ក៏ថារវល់​ក៏បិត​ទូរស័ព្ទ (ក្រោយមកអ្នកយកព័ត៌មានយើងព្យាយាម​ខលចូលជាច្រើនដងតែមន្រ្តីប៉េអឹម​ឈ្មោះ​​ឡេង​មិនព្រមលើក)៕ដោយ៖យាយពេញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទល្មើសប្រេងគេចពន្ធចរាចណ៍ឡើងគំហុកតែសមត្ថកិច្ចធ្វើមិនដឹង   អាន1715ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1759ដង កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន1760ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន2695ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1700ដង រឿងរ៉ាវ ទង់ជាតិខ្មែរនៅលើទ្រនាប់ជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   អាន2471ដង មានសត្វតិរច្ឆានលួចគាស់ផ្នូរសពគ្រីស្ទានយកធាតុបោះចោលក្នុងព្រៃ   អាន1483ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1718ដង ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់   អាន2416ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1575ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10038នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76116នាក់
ខែនេះ    823907នាក់
ឆ្នាំនេះ   3568211នាក់
សរុប   57167107នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:24