យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​

ដោយៈ ភ្នំពេញ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 11:19 នាទី ចំនួនអានៈ 1831

​ពិធី​ការិនី យុគ ចិន្តា នៃ​ស្ថានីយ៍​ទូរទស្សន៍ CTN ដ៏​ល្បី​ឈ្មោះ បាន​ចេញមុខ​មក​ធ្វើ​ការ​បកស្រាយ​ហើយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ដែល​ថា នាង​បាន​កាន់កាប់​លុយ​របស់​សមាគម​សិល្ប​ករ​ខ្មែរ​ជាង​១​ម៉ឺន​ដុល្លារ ដោយ​មិន​ឱ្យ​សមាគម​ប្រើប្រាស់​ក្នុង​កម្មវិធី​មនុស្សធម៌​ផ្សេងៗ​នោះ។

ក្នុង​បទ​សម្ភាស​មួយ​ដែល​ធ្វើឡើង​នៅ​ក្នុង​បរិវេណ​សមាគម​សិល្បករ​ខ្មែរ​នា​ពេល​ថ្មីៗ​នេះ​ ពិធី​ការិនី​យុគ ចិន្តា បាន​អះអាង​ថា ប្រាក់​ដែល​សមាគម​មាន​នា​ពេល​សព្វ​ថ្ងៃ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​នាង និង​លោក​ យុត្ថារ៉ា ឆានី ចាប់​តាំង​ពី​អាណត្តិ​របស់​លោក​ អៀង ស៊ីធុល រហូត​មក​ដល់​អាណត្តិ​នេះ។ ហើយ​កាលពី​អាណត្តិ​មុន​ដើម្បី​ប្រើប្រាស់​ថវិកា​របស់​សមាគម​បាន ​គឺ​លុះត្រា​តែ​មាន​ការ​ចុះហត្ថលេខា​ពី​លោក​ មិញ សុធីវណ្ណ លោក យុ​ត្ថា​រ៉ា ឆា​នី នាង​សឿ សុធា​រ៉ា និង​រូប​នាង​ផ្ទាល់​សិន។​

នាង យុគ ចិន្តា បាន​បញ្ជាក់​ថា កាល​ក្នុង​អាណត្តិ​ដែល​គ្រប់គ្រង​ដោយ​លោក​ មិញ សុធី​វណ្ណ សមាគម​មាន​លុយ​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ នៅ​ក្នុង​ធនាគារ ហើយ​ក្រោយ​មក​គ្មាន​លុយ​អ្វី​ទាំងអស់ ។ ដោយ​សារ​បែប​នេះ​ហើយ សមាគម​បាន​មូលមតិ​គ្នា​រៀបចំ​កម្មវិធី​រាត្រី​សមោសរ​មួយ ដើម្បី​ស្វែងរក​ប្រាក់​ដាក់​នៅ​ក្នុង​សមាគម​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​សកម្មភាព​ផ្សេងៗ។ ប្រាក់​ដែល​រក​បាន​នា​ពេល​នោះ​គឺ​មាន​ចំនួន​ជាង​៤​ម៉ឺន​ដុល្លារ។​

នាង យុគ ចិន្តា បាន​បន្ត​ថា ក្នុង​កាលៈទេសៈ​នោះ​ដោយសារ​ត្រូវ​មាន​ភារកិច្ច​ជួយ​ដល់​កងទ័ព​នៅ​សមរភូមិ​មុខ ក៏​ផ្ទេរ​ប្រាក់​ប្រមាណ​៧០​ភាគរយ យក​ទៅ​ទិញ​សម្ភារ​ជួយ​ដល់​កងទ័ព។ ចំណែក​លុយ​ដែល​នៅសល់​ជាង​មួយ​ម៉ឺន​ដុល្លារ​គឺ​ទុក​នៅ​ក្នុង​ធនាគារ​ក្រោម​ការគ្រប់គ្រង​របស់​នា​ង និង​លោក ​យុ​ត្ថា​រ៉ា ឆា​នី។

​លុះ​មកដល់​អាណត្តិ​ដែល​គ្រប់គ្រង​ដោយ​លោក​ សុះ ម៉ាច លុយ​ទាំងនោះ​គឺ​ត្រូវ​ផ្ទេរ​ទៅ​លោក​ ឆា​នី តែ​ដោយ​សារ​មាន​ការ​ពិគ្រោះ​គ្នា​ពី​ថ្នាក់​លើ​ឱ្យ​មាន​ការ​រក្សា​លុយ​ដែល​មាន​នោះ​នៅ​ក្នុង​សមាគម​កុំ​ឱ្យ​បាត់បង់​ ហេតុ​ដូច្នេះ​ហើយ​លុយ​ទាំង​នេះ​ត្រូវ​យក​មក​ប្រើប្រាស់​សម្រាប់​បង់ថ្លៃ​ទឹក ភ្លើង​នៅ​ក្នុង​សមាគម និង​មួយ​ចំណែក​តូច​ទៀត​គឺ​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​សិល្បករ​ដែល​មាន​ជំងឺ និង​បាត់​បង់ជីវិត។​

​អ្នកនាង​ យុគ ចិន្តា បញ្ជាក់​ទៀត​ថា រាល់​ការ​ចំណាយ​ទាំងអស់​សម្រាប់​ប្រាក់​នៅ​ក្នុង​សមាគម​គឺ​ត្រូវ​មាន​ការ​ចុះ​ហត្ថលេខា​ពី​លោក​ ឆា​នី និង​រូប​នាង​ផ្ទាល់ ប៉ុន្តែ​នាង​មិនបាន​កាន់កាប់​ក្បាល​បញ្ជី​របស់​សៀវភៅ​ធនាគារ​ឡើយ សូម្បីតែ​លេខ​កូដ​ធនាគារ​ក៏​នាង​មិនបាន​ចាំ​ដែរ គ្រាន់​តែ​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​ពី​សង្កេត​ឃើញ​ថា នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​ចំណាយ​របស់​សមាគម​មាន​ចំនួន​ច្រើន ទើប​នាង​ និង​លោក​ ឆានី​ បាន​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ប្រាក់​នោះ​ចេះ​តែ​ខើច​ទៅៗ។ ក្រោយ​មក​នាង​ក៏​សម្រេច​ចិត្ត​មិន​ចុះហត្ថលេខា​ដើម្បី​ដក​ប្រាក់​របស់​សមាគម​ប្រើប្រាស់​បន្ត​ទៀត​ឡើយ ដោយ​ត្រូវ​រង់ចាំ​ពិគ្រោះ​យោបល់​ពី​លោក​សុះ ម៉ាច ដែល​ជា​ប្រធាន​សមាគម។​

​ពិធី​ការិនី​រូប​នេះ​អះអាងថា លុយ​ដែល​សល់​មិន​បាត់បង់​ទៅ​ណា​ទេ គឺ​នៅ​ក្នុង​ធនាគារ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ឆានី និង​រូប​នាង​ផ្ទាល់។

ចំពោះ​បញ្ហា​នេះ លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករខ្មែរ​បាន​ឱ្យ​ដឹង​ថា កន្លង​មក​ការ​ប្រើប្រាស់​លុយ​នៅ​ក្នុង​សមាគម​ពិត​ជា​មាន​ការ​លំបាក​ដោយសារ​តែ​លោក​មិន​បាន​ដឹង​ច្បាស់​ថា លុយ​ដែល​នៅសល់​ក្នុង​សមាគម​នោះ​មាន​ចំនួន​ប៉ុន្មាន ហើយ​លោក​ក៏​គ្មាន​សិទ្ធិ​ក្នុង​ការ​ដក​លុយ​ទាំង​នោះ​ដែរ ។​ ប៉ុន្តែ​ឆ្លង​តាម​ការ​បកស្រាយ​របស់​អ្នកនាង​ យុគ ចិន្តា ដែល​ជា​ហេរញ្ញិក​របស់​សមាគម​ទើប​លោក​យល់​ច្បាស់​អំពី​បញ្ហា​នេះ​បន្ទាប់ពី​មាន​មន្ទិល​កន្លងមក៕ ប្រភពពី The Free Press Magazine

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1854ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1681ដង ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន1029ដង សាលាខេត្ត​សៀមរាប​និង​ប្តូរទីតាំងនៅថ្ងៃសុក្រនេះ   អាន1902ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1695ដង សមត្ថកិច្ចបប្រាប់ពីមួលហេតុឃាតករយក ក្មេងប្រុសអាយុ៤ឆ្នាំទៅបោកសម្លាប់ឯវាលស្រែ   អាន1626ដង តើអ្នកធ្លាប់មានបញ្ជាសុដន់ដែរឬទេ? ខាងក្រោមជាមូលហេតុខ្លះនៃការឈឺសុដន់ និងការការពារ   អាន2771ដង ជំងឺល្មោភស្រា   អាន3175ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4020ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2125ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7508នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73586នាក់
ខែនេះ    821377នាក់
ឆ្នាំនេះ   3565681នាក់
សរុប   57164577នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:38