ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​

ដោយៈ ជខ កំពង់ចាម ថ្ងៃទី 03 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:30 នាទី ចំនួនអានៈ 1843

ច្រើន​ឆ្នាំ​មកហើយ​ដែល​ប្រធាន​ពេទ្យ​សត្វស្រុក​ចំការលើ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​​ក្នុ​ង​កា​រ​​គា​ប​​ជំរិត​អ្នករកស៊ី​កាប់​គោ ជ្រូក ក្របី តាមតែ​អំពើ​ចិត្ត​គេ​​មិ​ន​ដែ​ល​​ឃើ​ញ​​លោ​ក​ កឹម សា​រឿន ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេ​ត្ត​កំ​ព​ង់​ចា​ម​យកចិត្តទុកដាក់​កែទម្រង់​ឲ្យ​បានល្អ​ប្រសើរឡើង​នោះទេ​ដែ​ល​​គេ​​ស​ង្ស័​យ​ថា​ ផលប្រយោជន៍​នៃ​អំពើពុករលួយ​ទំនងជា​ធ្លាក់​ដល់ដៃ​លោក កឹម សារឿន ខ្លះ​ដែរ​ហើយ​មើលទៅ ។​

​សេចក្តីរាយការណ៍​ពី​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា​ប្រធាន​ផ្នែក​ផលិតកម្ម​និង​បសុពេទ្យ​ស្រុក​ចំការលើ​ខេត្តកំពង់ចាម បាន​ឃុបឃិត​ឲ្យ​មានការ​ពិឃាតសត្វ​គោ ក្របី ជ្រូក មាន​ជំងឺ​គឺ​ឲ្យ​តែ​គេ​បង់លុយ​គឺ​ក្នុង​មួយ​ក្បាល​៥​ម៉ឺន​រៀល ជាការ​ស្រេច​គឺ​មន្ត្រី​ពេទ្យសត្វ​មិន​ឈឺក្បាល​វិលមុខ​ក្នុងការ​ត្រួតពិនិត្យ​អ្វី​នោះឡើយ ។ មាន​បញ្ហា​ជា ច្រើន​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​ករណី​ពិឃាតសត្វ​មាន​ជំងឺ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដោយសារ​មន្ត្រី​ពេទ្យសត្វ​ពុករលួយ ។​

​មានការ​បញ្ជាក់​ផងដែរ​ថា​ប្រធាន​ពេទ្យសត្វ​ស្រុកចំការ​លើ​បាន​ឃុបឃិត​ឲ្យ​មានការ​ពិឃាតសត្វ​នៅក្រៅ​ទីសត្តឃាត​រាប់សិប​កន្លែង​ជា​ថ្នូរ​និង​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំៗ គឺ​ករណីនេះ​ជាការ​ផ្គើន បំផុត​ទៅ​និង​គោលការណ៍​របស់​ក្រសួងកសិកម្ម ។ តាម​ធម្មតា​ការ​ពិឃាតសត្វ​ត្រូវធ្វើឡើង​តាម​ទី  សត្តឃាតដ្ឋាន​ដើម្បី​រក្សា​អនាម័យ​បរិស្ថាន​ជា​ចៀសវាង​ការឆ្លង​ជំងឺ​ពី​សត្វ​ទៅ​មនុស្ស​ប៉ុន្តែ​ប្រធាន​ពេទ្យ សត្វស្រុក​ចំការលើ​មិនដែល​ខ្វល់ខ្វាយ​ពី​បញ្ហា​នេះ​ទេ ធ្វើយ៉ាងណា​ឲ្យ​តែ​គាត់​បាន​លុយ​ច្រក​ហោ​បៅ ផ្ទាល់ខ្លួន​។

​សេចក្តីរាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹងថា ចំពោះ​ប្រាក់​ពន្ធអាករ​ពិឃាត​ដែល​អា​ជី វ​កម្ម​ពិឃាតសត្វ​ក្នុងស្រុក​ចំការលើ​ទាំងមូល​មាន​ជាង​៥០​នាក់​ដែល​ក្នុង​ម្នាក់ៗ ត្រូវ​បង់​ជា​មធ្យម​ចំនួន ៨០​ម៉ឺន​រៀល​បើ​សរុប​ក្នុង​មួយឆ្នាំ​មិនតិចជាង​៤០​លាន​រៀល​នោះឡើយ ប៉ុន្តែ​មានការ​បង់​ចូល​ជាថ​វិ  ការ​ជាតិ​តិចតួច​បំផុត ។ បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ប្រធាន​ពេទ្យ​សត្វស្រុក​ចំការលើ​បាន​ឃុ​ប ឃិត​ជាមួយ​ផ្នែក​គណនេយ្យ​ក៏ដូចជា​មន្ទីរ​កសិកម្ម​ក្នុងការ​បំបាត់​ចំណូល​ពន្ធ ។​

​បើតាម​មន្ត្រី​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា​ពន្ធអាករ​ពិឃាតសត្វ​នៅ​ទូទាំង​ស្រុក​ចំការលើ​ត្រូវបាន​បង់​ចូល​ជាថ​វិការ​ជាតិប្រមាណ​៥​ទៅ​៧​លាន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ បើទោះបីជា​ពន្ធអាករ​ស​រុ​ប​ក្នុង​មួយឆ្នាំ ប្រមូលបាន​ជាក់ស្តែង​ប្រមាណ​៤០​លាន​រៀល​ក៏ដោយ ។ ដោយសារ​ធ្លាប់​ប្រព្រឹត្តិ​អំពើពុករលួយ​រាប់ សិប​ឆ្នាំ​មកហើយ​នោះ បច្ចុប្បន្ននេះ​ប្រធាន​ពេទ្យសត្វ​ស្រុក​ចំការលើ​បាន​ចេញមក​រត់ការ​ឲ្យ​ប្រពន្ធ​របស់គាត់​កាប់​ជ្រូក​ខុសច្បាប់ នៅ​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ដោយ​គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ។

ពាក់ករណីខាង​លើ​នេះយើង​ពុំទាន់អាច​សុំការ​បំភ្លឺ ពី​ប្រធាន​មន្ទីរកសិកម្ម និង​ប្រធានពេទ្យ​សត្វ​បានទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1500ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1558ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1726ដង ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1778ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន1700ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1691ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1678ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1916ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1819ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1588ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8222នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74300នាក់
ខែនេះ    822091នាក់
ឆ្នាំនេះ   3566395នាក់
សរុប   57165291នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:07