អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ

ដោយៈ សុខ សេរី ភ្នំពេញ ថ្ងៃទី 05 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 11:48 នាទី ចំនួនអានៈ 1743

អង្គការ​អន្តរជាតិ​មួយ​ដែល​បាន​តាម​ដាន​ស្ថានការណ៍​អំពើ​ពុក​រលួយ​នៅ​លើ​ពិភពលោក បាន​ដាក់​ឈ្មោះ​ប្រទេស​កម្ពុជា ក្នុង​លំដាប់​នៃ​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​នៅ​ឡើយ។

តំណាង​អង្គការ​នេះ បាន​ទាម​ទារ​ឲ្យ​កម្ពុជា ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ថែម​ទៀត ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ដោយ​មិន​រើស​មុខ និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ចំណាយ​ថវិកា​រដ្ឋ និង​វិស័យ​ផ្សេងៗ​ទៀត។

អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ ដាក់​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស​សរុប​១៧៦។ នេះ គឺ​ជា​ចំណាត់​ថ្នាក់​មួយ​កំណត់​ថា កម្ពុជា មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ​២០១២ នេះ។

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ​១៥៧ នោះ គឺ​ប្រសើរ​ជាង​ប្រទេស​ឡាវ ជាប់​ចំណាត់​ថ្នាក់​លេខ​១៦០ និង​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) ជាប់​ចំណាត់​ថ្នាក់​១៧២។ ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​នោះ គឺ​ប្រទេស​សូម៉ាលី (Somali) និង​ប្រទេស​កូរ៉េខាងជើង (North Korea)។

របាយការណ៍​បាន​បន្ត​ថា ប្រទេស​ដែល​ស្អាតស្អំ ឬ​គ្មាន​អំពើ​ពុក​រលួយ​នោះ មាន​ដូច​ជា​ប្រទេស​ដាណឺម៉ាក (Denmark) ប្រទេស​នូវែលហ្សេឡង់ (New Zealand) ប្រទេស​ស្វីស (Swiss) ប្រទេស​សិង្ហបុរី (Singapore) និង​ប្រទេស​អូស្ត្រាលី (Australia) ជាដើម។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក ព្រាប កុល បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ (Le Royal Hotel) នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ថា អង្គការ​របស់​លោក​បាន​ចាត់​ចំណាត់​ថ្នាក់​នេះ​ពី​លេខ​០ ដែល​ប្រទេស​គ្មាន​អំពើ​ពុក​រលួយ ដល់​លេខ​១០០ ដែល​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ ចំណែក​ឯ​លេខ​៤៣ គឺ​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​មធ្យម៖ «អ្នក​ធ្វើ​អាជីវកម្ម សហគ្រិន ដែល​គេ​មក​ពី​បណ្ដា​ប្រទេស​ជឿន​លឿន ប្រទេស​ដែល​មាន​ភាព​ស្អាតស្អំ ដូច​ជា​នៅ​ប្រទេស​បច្ចឹម ដូច​ជា​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប មួយ​ចំនួន គេ​ពិបាក​មក​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ ទី២ បើ​យើង​និយាយ​អំពី​លក្ខណៈ​ជីវភាព គឺ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ អ្នក​ក្រីក្រ​ហ្នឹង​ធ្ងន់ធ្ងរ​ជាង​គេ ដែល​គាត់​មិន​ស្គាល់​អំពើ​ពុក​រលួយ​ស្អី​ផង។ ហើយ​យើង​ទាំង​អស់​គ្នា​ជា​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​ទាំង​អស់»

ចំណែក​ឯ​នាយក​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក រ័ត្ន សោភ័ណ បាន​មាន​ប្រសាសន៍​ដែរ​ថា លោក​ទាម​ទារ​ឲ្យ​មាន​ច្បាប់​មួយ​ដើម្បី​ឲ្យ​អ្នក​កាសែត និង​ប្រជាពលរដ្ឋ​ខ្មែរ បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ការ​ចំណាយ​ថវិកា​រដ្ឋ កិច្ច​សន្យា​នានា​ជាមួយ​ក្រុមហ៊ុន​ឯកជន ការ​សម្រេច​ចិត្ត​នានា​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ឲ្យ​មាន​ការ​បើក​ចំហ ឬ​តម្លាភាព​ក្នុង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​លើ​បញ្ហា​សំខាន់ៗ៖ «រដ្ឋាភិបាល​ត្រូវ​តែ​ដាក់​បញ្ចូល​សកម្មភាព​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​សម្រេច​ចិត្ត​សាធារណៈ​ទាំង​អស់ ត្រូវ​ពង្រឹង​យន្តការ​ស្វែង​រក​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ និង​ការ​អនុវត្ត​វិធាន និង​ចាត់​ការ​ផ្លូវ​ការ​តាម​រយៈ​តុលាការ​ឯករាជ»

ទាក់​ទង​នឹង​របាយការណ៍​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា លោក​មិន​អាច​ទទួល​យក​របាយការណ៍​នេះ​បាន​ទេ ពីព្រោះ​វា​គ្រាន់​តែ​ជា​ការ​យល់​ឃើញ ឬ​ទស្សនៈ​របស់​អង្គការ​នោះ៖ «ក្នុង​រយៈពេល ១០​ឆ្នាំ​នេះ យើង​បាន​ទទួល​ការ​វាយ​តម្លៃ​ពី​អង្គការ​រូបិយវត្ថុ​អន្តរជាតិ ក៏​ដូច​ជា​អង្គការ​ដទៃ​ទៀត​ដែរ។ អាស្រ័យ​ហេតុ​ដូច្នេះ យើង​មើល​ទៅ​លើ​ទម្រង់​ទឹក​មុខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា យើង​ឃើញ​មាន ៨០​ជាង ៨២% ឬ ៨៣% ដែល​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ហ្នឹង រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ដើរ​ចំ​ទិស​ដៅ​ដែល​ខ្លួន​ពេញ​ចិត្ត»

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ​ថា​ជា​ការ​ត្រឹមត្រូវ៖ «ពង្រឹង​ស្ថាប័ន​ជាតិ ស្ថាប័ន​រដ្ឋសភា ត្រូវ​តែ​មាន​ការ​អនុវត្ត ការ​តាម​ដាន ការ​សួរ​ដេញ​ដោល មាន​សិទ្ធិ​ទម្លាក់​រដ្ឋមន្ត្រី​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​មិន​បំពេញ​ការងារ​ត្រឹមត្រូវ។ ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​តែ​ឯករាជ មិន​ត្រូវ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​នាយក​រដ្ឋមន្ត្រី​ដែល​ជា​អ្នក​សម្រេច​ឲ្យ​ចាប់​អ្នក​ណា ឬ​មិន​ឲ្យ​ចាប់​អ្នក​ណា​នោះ​ទេ»

កន្លង​មក អង្គការ​យូ.អេស.អេ.អាយ.ឌី (USAID ) របស់​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​លំអិត​មួយ ចុះ​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០០៤ បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា បាត់​បង់​ថវិកា​រដ្ឋ​ចំនួន​រវាង ៣០០​លាន​ដុល្លារ​អាមេរិក ទៅ ៥០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ ដោយ​សារ​តែ​អំពើ​ពុក​រលួយ​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​ព្រៃ​ឈើ ការ​សូកប៉ាន់ និង​ការ​រត់​ពន្ធ​ជាដើម។

នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ​២០១២ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក ព្រាប កុល បាន​មាន​ប្រសាសន៍​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ដែល​ទើប​បាន​បង្កើត​ឡើង​រយៈពេល​ជាង ២ឆ្នាំ​មក​ហើយ​នោះ ត្រូវ​តែ​បន្ត​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ស៊ើប​អង្កេត​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ផ្ដន្ទាទោស​ដោយ​មិន​រើស​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង   អាន1715ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន1605ដង វិវាទដីធ្លីនៅស្រុកពួក ទិញខ្លះ រលោភយកថែមខ្លះ   អាន2148ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3550ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1888ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1633ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1759ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1751ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន2442ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1602ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39229នាក់
ម្សិលមិញ    41870នាក់
សប្ដាហ៍នេះ    39229នាក់
ខែនេះ    538890នាក់
ឆ្នាំនេះ   3283194នាក់
សរុប   56882090នាក់
ថ្ងៃទី 12 ខែ 05 ឆ្នាំ 2025 ម៉ោង 19:48