លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង

ដោយៈ ភេមឃាន សៀមរាប ថ្ងៃទី 14 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:51 នាទី ចំនួនអានៈ 1633

មានមន្រ្តីប៉េអឹមម្នាក់ឈ្មោះ កែវកុសល់ ហៅប៉ូ ដែលនរណាៗក៏គេធ្លាប់ស្គាល់ធ្លាប់លឺល្បីឈ្មោះថា ពូ​កែ​ខាង​កាង​ និង​រត​ការ​ឡាន​ដឹក​ឈើ​ក្រ​ញូង​ជិត​១០​ឆ្នាំ​ហើយ នៅ​ក្នុង​ខេត្ត​សៀម​រាប​ តែ​គ្មាន​ថ្នាក់​លើ​ណា​ម្នាក់​ធ្វើ​ដឹង​ធ្វើ​លឺ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​គេ​សង្ស័យ​ថា​ លោក​ប៉ូបា​ន​សែន​ព្រេន​បាន​ដិត​ដល់ៗ​​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន។

ប្រភព​ព័ត៌មាន​ពី​​ប្រ​ជា​ពល​រដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប​បាន​រាយ​ការណ៍​ថា​ ស្ទើ​ជា​រៀង​រាល់​យប់​មាន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​រាប់​សិប​គ្រឿង​ដូច​ជា​ ម៉ាក​កាមរី​ បាឡែន​ ធុនត្រា​ ណាវើរ៉ា​ ដឹក​ឈើ​ក្រ​ញូង​ពេញៗ​ បើក​បរ​លឿន​ដូច​ព្យុះ​តែ​គ្មាន​ឃើញ​មាន​មន្រ្តី​ជំ​នាញ​ណា​គេ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះទេ។​ ប្រ​ភព​បន្ត​ថា​ មូល​ហេតុ​ដែល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នេះ​អាច​ដឹក​ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​បាន​ដោយ​រលួន​គ្មាន​ការ​រំ​ខាន​ ព្រោះ​គេ​ដឹង​ថា​មាន​មន្រ្តី​ប៉េអឹម​ម្នាក់​នៅ​ស្រុក​ស្វាយ​លើ ​ឈ្មោះ ប៉ូ ​ជាអ្នក​កាង​ និង​រត​ការ​ឈើ​ក្រ​ញូង​ទាំង​នោះ ហើយ​បាន​ឃុប​ឃិត​ជា​មួយ​សមត្ថកិច្ច​ និង​មន្រ្តីជំ​នាញ​តាម​ដង​ផ្លូវ​ទៀត​ផង។​ ប្រភព​បន្តទៀត​ថា​ មុន​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​គេ​សង្កេត​ឃើញ​លោក​ ប៉ូ​ ជិះ​រថ​យន្ត​ម៉ាក​កា​លី​ហ្វញ្ញ៉ា​ពណ៍​ស​រត​ការ​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ និង​ចាំ​មើល​ផ្លូវ​ក្រែង​មាន​ សមត្ថ​កិច្ច​មិន​ស្គាល់​មុខ​ចុះ​ធ្វើ​ការ។ ប្រភព​បន្ថែម​ថា ​ការ​​​កាង​​រថ​​យន្ត​ដឹក​ឈើ​ក្រ​ញូង​របស់​លោក​ប៉ូ​មិន​មែន​ថ្នាក់​ដឹក​នាំ​ប៉េ​អឹម​ស្រុក​  និង​ប៉េ​អឹម​ខេត្ត​មិន​ដឹង​នោះ​ទេ​ តែ​ថ្នាក់​លើ​ធ្វើ​ជា​មិន​ដឹងតែ​ប៉ុណ្ណោះ។​បើថ្នាក់​ដឹក​នាំ​លោក​ប៉ូ​គ្មានបាន​ទទួល​​ផល​​ប្រ​​យោជន៍​​ទេនោះ តើលោកប៉ូអាចឈរជើងបានដល់សព្វថ្ងៃដែរទេ? ច្បាស់​ជា​ថ្នាក់​លើ​ដក​ចោល​យូរ​ហើយ។​

ពល​រដ្ឋ​រិះ​គន់​ថា មេ​ប៉េ​អឹម​​ស្រុក​ និង​មេ​ប៉េ​អឹម​ខេត្ត​ មិន​គួ​រ​បណ្តោយ​អោយ​មន្រ្តី​ប៉េ​អឹម​ឈ្មោះ​ប៉ូ​នេះ​ប្រ​ព្រឹត្ត​អំ​ពើ​ខុស​ច្បាប់​ដូច​ជា​រត​ការ​ឡាន​ដឹក​ឈើ​ក្រ​ញូង​ ដែល​​នាំ​​អោយ​​ខូច​កិត្តិ​យស​ដល់​អង្គ​ភាព​ និង​ជា​ពិ​សេស​ផ្ទុយ​ពី​ប្រ​សាសន៍​ សម្តេច​ហ៊ុន​សែន ដែល​ធ្លាប់​មាន​ប្រ​សាសន៍ថា​ ” សូម​កុំ​អោយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​និង​ការ​រក​ស៊ី​ខុស​ច្បាប់​អោយ​សោះ “ ។ ពល​រដ្ឋ​សង្ស័យ​ថា ប្រ​ហែល​ជា​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ថ្នាក់​លើ​ទើប​ លោក​ ប៉ូ ហ៊ាន​រត​ការ​ និង​កាង​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​បែប​នេះ។​

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ប៉ូ មន្រ្តី​ប៉េ​អឹម​ស្រុក​ស្វាយ​លើ​បាន​ទេ​ ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះ ព្រោះ​ទូរ​ស័ព្ទ​នៅ​ក្រៅ​តំ​បន់​សេវា​។

លោក​ យ៉ាន់​ ស៊ី​វ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​បាន​បដិសេធតាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែ​ធ្នូ ឆ្នាំ​២០១២​នេះថា គ្មាន​ករណី​ដឹក​ជញ្ជួន​ឈើ​ក្រ​ញូង​ឆ្លង់​កាត់​ស្រុក​ស្វាយ​លើ​អីទេ។ លោក​នាយ​សង្កាត់​បន្ថែមថា ខាង​គេ​ហទំព័រ និង​កាសែត​មួយ​ចំ​នួន​ចុះ​ផ្សាយ​ថា​មាន​ឈើ​ក្រញូង​ដឹក​ឆ្លង​កាត់​ស្រុ​ក​ស្វាយ​លើ​ នោះ​សុទ្ធ​តែ​ចុះ​ខុស​តែ​ទាំង​អស់៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1621ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1644ដង ឡើងពីស្រែរត់មកផ្ទះត្រូវរន្ទះបាញ់ស្លាប់ទាំងវ័យក្មេង    អាន1888ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1683ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2281ដង គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?   អាន885ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន2531ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1676ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1844ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន2099ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      384នាក់
ម្សិលមិញ    30959នាក់
សប្ដាហ៍នេះ    104237នាក់
ខែនេះ    262440នាក់
ឆ្នាំនេះ   2115719នាក់
សរុប   55714615នាក់
ថ្ងៃទី 11 ខែ 04 ឆ្នាំ 2025 ម៉ោង 00:49