លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​

ដោយៈ មករា ខេត្តកណ្តាល ថ្ងៃទី 09 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 1763

ច្រើ​ន​​ខែ​​ម​ក​ហើ​យ​​ដែ​ល​​លោ​ក​ ម៉ឹ​ង យូ​​ឡេ​ង​ ត្រូ​វ​បា​ន​តែ​ង​តាំ​ង​​ជា​​ប្រ​ធា​ន​ម​ន្ទី​រ​​សា​ធា​រ​ណ​កា​រ​​ដឹ​ក​ជ​ញ្ជូ​ន​​ខេ​ត្ត​ក​ណ្តា​ល​​ជំ​នួ​ស​​លោ​ក​ មា​ស សឿ​ន ប៉ុ​ន្តែ​​គេ​​មិ​ន​ដែ​​​ល​​ឃើញ​​លោ​ក ម៉ឹង​ ​យូ​​ឡេ​ង យ​ក​ចិ​ត្ត​ទុ​កដាក់ ពី​ភាពអនាធិបតេយ្យ​នៃ​ក្រុមមន្ត្រី​ដែល​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់ នាំគ្នា​ដាក់​កុងត្រូលជជុះ​ចាំ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​នោះទេ ធ្វើ​ឲ្យ​ផ្លូវ​ស្ពាន​ដែល​ចាស់​ទ្រុឌទ្រោម​នៅក្នុង​ខេត្តកណ្តាល ត្រូវ​បាក់ស្រុត​និង​ខូចខាត​រំខាន​ការធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ​។​

​ជាគោលការណ៍​សាលា​ខេត្តកណ្តាល​បាន​ឯកភាព​ឲ្យ​មន្ទីរ​សាធារណការ​បង្កើត​ក្រុមចម្រុះ ដើម្បី​ត្រួតពិនិត្យ​ការដឹកជញ្ជូន​លើស​ទម្ងន់​នៅតាម​ផ្លូវ​សំខាន់ៗ តាមរបៀប​ចល័ត ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​លោក ម៉ឹង យូ​ឡេង បាន​បន្ត​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ដាក់​ប៉ុស្តិ៍​ជា​អចិន្ត្រៃយ៍​រាប់សិប​ឆ្នាំ​មកហើយ ពោលគឺ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទូទាំង​ខេត្តកណ្តាល​កំពុង​ធ្វើ​សកម្មភាព​ដូច​ក្រុម​កុងត្រូលជជុះ​គឺ​សកម្មភាព​បំផុត​ក្នុង​ការរាប់​ក្បាល​ឡាន​យកលុយ មិនដែល​ខ្វល់​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​ស្ពាន​នោះទេ​។ លោក ម៉ឹង យូ​ឡេង មិនដឹង​ជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ប៉ុន្មាន​នោះទេ ទើប​គាត់​មិន​យកចិត្តទុកដាក់​លុបបំបាត់​ភាព​អសកម្ម ដែល​បង្កឡើង​ដោយ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត ព្រោះ​អ្វីដែល​មន្ត្រី​អស់នោះ​កំពុង​ធ្វើ ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​សាធារណការ និង​ផ្គើន​ចំពោះ​សេចក្តីណែនាំ​របស់​អភិបាលខេត្ត​កណ្តាល​។​

​ជាក់ស្តែង​ស្ពាន​លេខ​៤៩ ស្ថិតនៅ​ស្រុក​កោះធំ តាម​ដងផ្លូវ​ជាតិ​លេខ​២១ បាន​បាក់ស្រុត​ធ្វើ​ឲ្យ​កកស្ទះ​រថយន្ត​និង​អ្នកដំណើរ​ហើយ​ជា​ញឹកញាប់​ស្ពាន​នៅតាម​ផ្លូវ​លេខ​២១​នេះ មាន​បញ្ហា​ដោយសារ​ការផ្ទុក​លើ​សទ​ម្ង​ន់​។ គេ​សង្កេតឃើញ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដាក់​ប៉ុស្តិ៍​ប្រចាំការ​លើផ្លូវ​ជាតិ​នេះ​ផងដែរ ប៉ុន្តែ​ការដឹកជញ្ជូន​លើស​ទម្ងន់​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ស្ពាន ចេះតែ​កើតមាន​ជា​ហូរហែរ​គ្មាន​ការលុបបំបាត់​នោះទេ ក៏​ព្រោះតែ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ទីនោះ សុខ​ស្រួល​ក្នុងការ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​។ ស្ពាន​ចាស់​ទ្រុឌទ្រោម​ជាច្រើន​កន្លែង​នៅតាម​ផ្លូវជាតិ​លេខ​២១ អាច​ទ្រ​ទម្ងន់​ត្រឹមតែ​១៥​តោន ប៉ុន្តែ​ការដឹកជញ្ជូន​ជាក់ស្តែង មាន​ទម្ងន់​មិនតិចជាង​ពី ៥០-៨០ តោន​នោះទេ គឺ​ក្រុមមន្ត្រី​សប្បាយ​រាប់​ក្បាល​ឡាន​យកលុយ មិន​ខ្វល់ខ្វាយ​ទាំងអស់​។​

​និយាយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ ដ៏​មាន​ឥទ្ធិពល​ម្នាក់ គឺ​មិនដែល​ហាមឃាត់​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ឲ្យ​ផ្ទេរ​ទំនិញ​ឬ ធ្វើការ​ផាកពិន័យ​ដើម្បី​ប្រមូល​ថវិកា​ជូន​រដ្ឋ​នោះទេ​។ ដូចជា​ករណី​រថយន្ត​ដឹក​ក្រួស ថ្ម ខ្សាច់ ដែល​ផ្ទុក​លើស​ទម្ងន់​រាប់ពាន់​គ្រឿង បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ លេខ​៣ ដែលមាន​ជញ្ជីង​ថ្លឹង​រថយន្ត​ដល់​ទៅ​២​កន្លែង អាច​បើកបរ​ឆ្លងកាត់​ដោយ​រលូន​ល្អ និង​ពេលដែល​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងនោះ​បង់ប្រាក់​ជាប្រចាំ​ខែ ឲ្យ​ទៅ​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​កំពុង​មៅ​ផ្តាច់​លើ​ការប្រមូល​លុយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​នេះ​។

​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​ផ្លូវជាតិ​លេខ​៥ ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​ផ្សារ​ឧ​ត្តុ​ង្ក ក៏​អាច​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​មិនធម្មតា​នោះទេ ព្រោះ​គ្រប់​រថយន្ត​ដឹកទំនិញ​មកពី​ស្រុក​សៀម ក៏ដូចជា​ការដឹកជញ្ជូន​កសិផល ពី​តាម​ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ខេត្តកណ្តាល​ចូល​រាជធានី​ភ្នំ​ុ​ពេញ និង​បន្តទៅ​ស្រុក​យួន សុទ្ធតែ​ជាប់​កាតព្វកិច្ច​ចូល​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​។ យ៉ាងហោចណាស់​រថយន្ត​ដឹកទំនិញ​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ត្រូវ​បង់ប្រាក់​ចាប់ពី ១០-៤០​ម៉ឺន​រៀល ទៅតាម​ប្រភេទ​រថយន្ត​ឬ​ទំនិញ គឺ​គ្មាន​ករណី​យោគយល់​ទេ ហើយ​ពេលខ្លះ​សម្រាប់​រថយន្ត​ដែល​មិនសូវមាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រូវការ​កោសរូស​បង្ខំ​ឲ្យ​បង់ប្រាក់​ប្រមាណ ១-២​លាន​រៀល ហើយ​ពេលខ្លះ​បង្ខំ​ឲ្យ​ផ្ទេរ​ទំនិញ​ផងដែរ​។​

​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​កៀនស្វាយ​របស់​សាធារណការ​ខេត្តកណ្តាល ក៏​កំពុង​សុខ​ស្រួល​ក្នុងការ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ ទាំង​តូច​ទាំង​ធំ​ផងដែរ គឺ​ឲ្យ​តែ​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​គឺអាច​ដឹកជញ្ជូន​ទំនិញ​តាមតែ​អំពើ​ចិត្ត ដោយ​សូម្បីតែ​ពេលខ្លះ​រថយន្ត​ដែល​មិន​ផ្ទុក​លើស​ទម្ងន់​ក៏​ត្រូវគេ​កោសរូស​ឲ្យ​បង់ប្រាក់​ថ្លៃ​បាយ​ចាប់ពី ១-២​ម៉ឺន​រៀល​ផងដែរ​។

​លោក ម៉ឹង យូ​ឡេង ចាប់តាំងពី​បាន​ឡើង​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្តាល គាត់​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម​បង្កើត​ឲ្យ​មាន​ភាព​អសកម្ម​គ្មាន​ការកែទម្រង់​ទាល់តែសោះ ហើយ​ក្នុងតួនាទី​ជា​ប្រធាន​សាធារណការ​ខេត្តកណ្តាល​នេះ គេ​យល់ថា លោក ម៉ឹង យូ​ឡេង អាច​ប្រមូលប្រាក់​យកទៅ​អភិវឌ្ឍន៍​មុខតំណែង​ឬ​ស្រង់ដើម​បាន​យ៉ាង​ងាយស្រួល​បំផុត​។ គ្រាន់តែ​ប្រាក់ចំណូល​ដែល​បានមកពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ឃុបឃិត​ឲ្យ​មានការ​ដឹកជញ្ជូន​លើស​ទម្ងន់ នាំ​ឲ្យ​បំផ្លាញ​ផ្លូវ​ស្ពាន​នៅ​ទូទាំង​ខេត្តកណ្តាល​ក៏​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត ដែល​លោក ម៉ឹង យូ​ឡេង អាច​រៀបចំ​ជា​កញ្ចប់​ទុក​ជូន​ថ្នាក់លើ​ដើម្បី​ទប់​តំណែង​កុំ​ឲ្យ​រង្គោះរង្គើ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន1760ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន2115ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន1828ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1738ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1463ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន1733ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1742ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2677ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1725ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1701ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11085នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77163នាក់
ខែនេះ    824954នាក់
ឆ្នាំនេះ   3569258នាក់
សរុប   57168154នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:23