យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្បាប់បានយ៉ាងសកម្ម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 11 ឆ្នាំ 2019 វេលាម៉ោង 05:45 នាទី ចំនួនអានៈ 1532

លោក ឆាន ឆាយ​ ហៅម៉ៅ ជាមន្ត្រីប៉ូលីស​នៅ​អធិការដ្ឋាននគរបាល​ស្រុក​អន្លង់​វែង ​យក​តួនាទី​របស់​ខ្លួន​ ប្រើ​ប្រាស​រថ​យន្ត​ពាក់ស្លាកលេខ​ ខេមរភូមិន្ទ និង ពាក់​ស្លាក​លេខ​ នគរបាល រក​ស៊ី​ដឹក​បទ​ល្មើស​ព្រៃ​ឈើ​ យ៉ាង​សកម្ម​ ដែល​បណ្តាល​អោយ​ប៉ះ​ពាល់​កិ​ត្តិ​យស​ដល់​ស្ថាន​ប័ន​រដ្ឋ​ ថែមទាំង​​ប្រ​ឆាំង​ទៅ​នឹង​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាលកម្ពុជាទៀតផង។

ព័ត៌មាន​បែក​ធ្លាយ​ពី​ស្រុក​អន្លង់​វែង​មក​ថា កាលពី​ថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៩  វេលាម៉ោង​៨យប់​ខាង​កង​រាជ​អាវុធ​ហត្ថ​បាន​ឃាត់​រថ​យន្ត​ដឹក​ឈើ​មួយ​គ្រឿង​ពណ៍ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ០៦(២៦៦២៧) ក្នុង​ចំណោមរថ​យន្ត​​បី​គ្រឿង បន្ទាប់​ពី​អ្នក​កាសែត​បាន​រាយការណ៍ទៅ​ ក្រោម​បញ្ជា​របស់​លោក ប៉េង ម៉េងគ័ង ព្រះរាជ​អាជ្ញារងអម​​សាលាដំបូងខេត្ត​ឧត្តរមានជ័យ ហើយ​បន្ទាប់មក​​វត្ថុតាង​ និង​មធ្យោបាយ​ដឹក​ជញ្ជូន​ ត្រូវ​បាន​បញ្ជូន​យក​ទៅ​ទុក​នៅ​​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ ស្រុក​អន្លង​វែង បាន​មួយ​ចំអិន​កំពឹស ក៏ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ​ ដោយ​សំ​អាងថា លោក​ព្រះ​រាជអាជ្ញារង​សុំ​បិណ្ឌបាត បើ​ទោះ​ជា​រថ​យន្ត​ដឹក​ឈើ​កែថ្នៃ​នោះ​គ្មាន​ច្បាប់​អនុញ្ញាតក៏ដោយ។

ម្ចាស់​រថយន្ត​ដឹក​ឈើ​ខាងលើ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ឆាន ឆាយ ហៅ​ម៉ៅ ជាមន្ត្រី​ប៉ូលីស​នៅ​អធិការ​នគរបាល​ស្រុក​អន្លង់វែង ហើយ​ថ្ងៃ​ដែល​សមត្ថកិច្ច​ឃាត់រថយន្ត​ខាងលើ គឺ​លោក​ ឆាន ឆាយ បាន​ដឹក​នាំ​ក្បួន​រថយន្ត​ដឹក​ឈើចំនួន​​បីគ្រឿង មាន​ពាក់​ស្លាក​លេខ​ ន.ប ផង ខ.ម ផង ចេញ​ពី​ស្រុក​ត្រពាំង​ប្រាសាទ ឆ្ពោះ​មក​ស្រុក​អន្លង់វែង តាម​ផ្លូវ​ក្រវាត់​ព្រំដែន បន្ទាប់​មក​កម្លាំង​កង​រាជ​អាវុធហត្ថ​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​មួយគ្រឿង​ខាងលើ នៅ​ចំណុចមុខ​សាលា​រៀន​១០៥ ស្ថិត​ក្នុង​ភូមិ​១០៥ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសា ខេត្ត​ឧត្តរមាន​ជ័យ ឯចំណែក​រថយន្ត​ដឹក​ឈើ​ពីរ​គ្រឿង​ទៀត​ត្រូវ​បាន​បើកបរទៅ​ដោយ​រលួន ព្រោះ​មិន​មាន​សមត្ថកិច្ច​ណា​ចុះ​ចាប់​នោះ​ទេ។

នៅរសៀល​ថ្ងៃទី២៥ ខែវិច្ឆការ ឆ្នាំ២០១៩នេះ លោក គង់ សារ៉េត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​អន្លង់​វែងបាន​បដិសេធតាម​ទូរ​ស័ព្ទថា ថ្ងៃនោះលោក​មិន​មាន​វត្ត​មាន​នៅ​ស្នាក់ការ​ទេ លោក​មិន​បាន​ដឹង​រឿង​ហេតុអីទេ បើ​ទោះប្រភព​បាន​អះអាងថា ​លោក​នាយ​សង្កាត់​រូប​នេះបាន​បញ្ជា​អោយ​កូន​ចៅ​របស់​ខ្លួន​យក​រថយន្ត​ដឹក​ឈើ​ចូល​ដល់​ក្នុង​ស្នាក់​ការ​របស់​ខ្លួន​ រួច​ដោះ​លែង​ទៅ​វិញ​ក៏​ដោយ។

នៅ​ថ្ងៃទី២៥ដដែលនេះ ​ឯកឧត្តម ម៉ែន លី ស្នងការ​នគរបាល​ខេត្តឧត្តរមាន​ជ័យ​បាន​មាន​ប្រ​សាសន៍​​តាម​ទូរស័ព្ទយ៉ាង​ខ្លីថា ឯកឧត្តម​ពិត​ជា​មិន​បាន​ដឹង​រឿង​ហេតុ​ខាងលើ​នេះទេ ប៉ុន្តែ​ស្នើរ​សុំ​អោយ​អ្នក​កាសែត​​ជួយ​ធ្វើ​តាម​ច្បាប់​ផង។

ចំណែកឯលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអម​សាលាដំបូង​​ខេត្តឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​​តាម​ទូរស័ព្ទនៅ​រសៀលនេះផងដែរថា លោក​ពិត​ជាបាន​អោយ​គេ​ដោះ​លែង​រថយន្ត​ដឹក​ឈើ​ខាង​លើ​នេះមែន ដោយ​សំ​អាង​ថា ម្ចាស់​រថយន្ត​បាន​ប្រាប់​ថា គាត់​ដឹក​ទ្វារយក​មក​ធ្វើ​ផ្ទះ មិន​មែន​ជាអ្នក​រក​ស៊ីដឹក​ឈើ​​ទេ ហើយ​ទើប​តែ​ដឹក​លើក​ទីមួយ តែលោក​ក៏បាន​អោយ​ម្ចាស់រថ​យន្ត​ដឹក​​ឈើ​សន្យាដែរថា កុំ​អោយ​មានការ​ដឹក​ជញ្ជូន​​អត់​ច្បាប់​ទំលាប់​​ចឹង​ទៀត។ លោក​ព្រះ​រាជ​អាជ្ញា​រង​​បាន​បន្ថែម​ថា លោក​ពុំ​ដែល​បាន​ដឹងពុំ​បានចាប់​រថយន្ត​ ឬចាប់​​ឈ្មោះម្ចាស់រថ​យន្ត​ដឹក​​ឈើ​នេះពីមុន​មក​ទេ ហើយ​បើ​អ្នក​កាសែត​ដឹង​ថា គាត់​ជាអ្នក​រក​ស៊ី​ដឹក​បទល្មើស​ព្រៃឈើ​យ៉ាង​សកម្ម​ដូច្នេះ ចុះ​ម្តេច​មិន​រាយការណ៍ជូន​លោក​កាល​ពី​ដឹក​មុនៗ ហេតុ​អ្វី​ទើប​តែ​រាយការណ៍ពេល​នេះ លោក​រីក​រាយ​ណាស់​បើ​បាន​អ្នកកាសែត​ចូល​រួម​រាយ​ការណ៍អំពី​បទ​ល្មើ​ស​ជូន​លោក ហើយ​លោ​ក​នឹង​សហការជានិច្ចក្នុង​ការ​បង្ក្រាប​បទល្មើស​។

លោក ឆាន ឆាយ ហៅម៉ៅ បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀលថ្ងៃទី២៥​នេះថា ឈើ​ខាងលើ​នេះ​គឺ​លោក​ដឹក​យក​មក​ធ្វើ​ផ្ទះ ជាគ្រឿង​សិប្បកម្ម​ទ្វារបង្អួច មិន​មែន​អ្នក​រក​ស៊ី​ដូច​ការ​ចោទ​ប្រកាន់ទេ បើ​ទោះ​ជាប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា លោក​ ឆាន ឆាយ បាន​ប្រើ​រថតន្ត​បី​គ្រឿង​ដឹក​ឈើ​ជារៀង​រាល់​ថ្ងៃ​ពី​ស្រុក​ត្រពាំង​ប្រាសាទ យក​ទៅ​លក់​នៅ​ឯខេត្តបន្ទាយ​មានជ័យ រយះពេល​ជាង​មួយ​ខែ​កន្លង​​ទៅហើយ​ក៏ដោយ។

ពលរដ្ឋ​អ្នក​តាម​ដានហេតុការណ៍ខាងលើ​នេះ ស្នើរសុំ​ទៅ ឯកឧត្តម ម៉ែន លី ស្នងការនគរបាល​​ខេត្ត​ឧត្តរមាន​ជ័យ និង​ នាយ​ខណ្ឌរដ្ឋបាល​ព្រៃ​ឈើ​ខេត្តឧត្តរមានជ័យ​មេត្តា ចាត់​ចែង​មន្ត្រី​ខិល​ខូច​ក្រោម​ឱវាទខាងលើ​នេះ​ផង ជៀស​វាង​ប៉ះ​ពាល់​ដល់​កិត្តិយស​ដល់​ថ្នាក់​ដឹក​នាំ ដើម្បី​អោយស្រ​បទៅ​តាម​ប្រសាសន៍​របស់​រាជរដ្ឋាភិបាល​ដែល​តែងតែ​ប្រកាសថា សុំ​អោយ​កងកម្លាំង​ប្រដាប់​អាវុធកុំ​អោយ​ពាក់ព័ន្ធ​រឿង​បទល្មើស​ព្រៃ​ឈើ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2326ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1582ដង កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2057ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1533ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1382ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន1646ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1320ដង ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1690ដង ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងត?...    អាន1788ដង តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1503ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1950នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71541នាក់
ខែនេះ    178619នាក់
ឆ្នាំនេះ   2636522នាក់
សរុប   51996448នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 10:22