លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ

ដោយៈ សៀ វិចិត្រ ភ្នុំពេញ ថ្ងៃទី 12 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 07:49 នាទី ចំនួនអានៈ 1578

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៣ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅឯ​ក្រសួងយុត្តិធម៌​ថា តាម​គម្រោង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេចចៅហ្វា​វាំង គង់ សំអុល បាន​ប្រាប់​មក​ក្រសួងយុត្តិធម៌ ឲ្យ​មានការ​រៀបចំ​លើកលែងទោស​ទណ្ឌិត ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​បាន​រយៈពេល​ពីរភាគបី នៃ​ទោស​ដែល​តុលាការ​បានសម្រេច​រួច​ហើយ និង​មានការ​កែប្រែ​អត្តចរិត​ក្នុង​ពន្ធនាគារ សម្រាប់​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​ក្នុងពេល​ដង្ហែ​ព្រះ​សព (​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៣) ហើយ​ចំពោះ​ទណ្ឌិត​ដែលមាន​វ័យចាស់ៗ មាន​ជំងឺ​ធ្ងន់ និង​ស្ត្រី​ដែល​មានកូន​ត្រូវ​នៅជាប់​ជាមួយ កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​ដែរ នៅក្នុងនាម​មនុស្សធម៌ ពួកគាត់​មួយចំនួន​នោះ គឺជា​អាទិភាព ក៏​ត្រូវបាន​បន្ធូរបន្ថយ​ទោស និង​ដោះលែង​ពី​ពន្ធនាគារ​ផងដែរ ក្នុង​ថ្ងៃ​ដង្ហែ​ព្រះ​សព​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹងថា នៅក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​របស់​ព្រះមហាវីរក្សត្រ ក្រសួង​បានរៀបចំ​ស្នើសុំ​ព្រះរាជក្រឹត្យ ពី​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​បន្ធូរ​បន្ថយទោស ព្រមទាំង​លើកលែងទោស​ដល់​ទណ្ឌិត ដែល​អនុវត្ត​ទោស​បាន​ពីរភាគបី ក្នុង​ពន្ធនាគារ ចំនួន​ពី ៤០០ ទៅ ៥០០ នាក់ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៣​។​
​លោក​រដ្ឋមន្ត្រី អង្គ វង្សវឌ្ឍានា បាន​បន្តថា ចំពោះ​ទណ្ឌិត​ដែល​គ្រោង​នឹង​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ដង្ហែ​ព្រះ​សព​នោះ អាច​នឹងមាន​ចំនួន​ពី ៤០០ ទៅ ៥០០ នាក់​។ បន្ទាប់ពី​បាន​តួលេខ​គ្រប់​ហើយ លោក​រដ្ឋមន្ត្រី​នឹង​លើក​គោលការណ៍ ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រេច​។ 

តាម​ធម្មតា ក្នុង​មួយឆ្នាំ​យើង​ដោះលែង​ពីរដង គឺ​នៅក្នុង​ពិធីបុណ្យ​អុំទូក និង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ប៉ុន្តែ​នេះ​វា​ជា​ករណី​ពិសេស​មួយ ដែល​សម្តេច​លោក​ថា ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ព្រះ​សព​”​។​
​លោក អង្គ វង្សវឌ្ឍានា បញ្ជាក់ទៀតថា ចំពោះ​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ គឺ​ទាំងពីរ​នាក់​នោះ​នៅ​ពុំទាន់​ចប់​នីតិវិធី​នៅឡើយ​ទេ ចំពោះ​លោក ម៉ម សូណង់ដូ គឺ​នៅ​ប្តឹងតវ៉ា​ត​ទៅមុខទៀត​។ ចំណែក​លោក សម រង្ស៊ី អត់​មានការ​លើកលែងទោស ឬ​បន្ធូរ​បន្ថយទោស​នៅ​ថ្ងៃ​ដង្ហែ​ព្រះ​សព​នោះទេ “​ពីព្រោះ​លោក សម រង្ស៊ី ទាល់តែ​គាត់​មក​ចូល​គុក​សិន លើកលែងទោស ឬ​បន្ធូរ​បន្ថយទោស​បាន​ទាល់តែ​អនុវត្ត​ទោស​បាន​ពីរភាគបី​សិន​”៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1849ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1723ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន1834ដង ខ្មែរស្លាប់៣​រត់រួច២នាក់ខណទាហានឈុតខ្មៅថៃបាញ់ពេល​ចូល​កាត់​ក្រញូង   អាន1631ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1913ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2376ដង រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន1646ដង ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន1704ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1298ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1679ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1791នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    67869នាក់
ខែនេះ    815660នាក់
ឆ្នាំនេះ   3559964នាក់
សរុប   57158860នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 01:09