រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 13 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 02:02 នាទី ចំនួនអានៈ 1643

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបាន កើតឡើងកាលពីវេលាម៉ោង៧និង៣០ នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ នៅលើដីវាលស្ងាត់ជ្រងំមួយ ស្ថិតនៅខាង លិចឆៀងខាងត្បូងស្ថានីយវិទ្យុ និងទូរ ទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងភូមិ-សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ខណៈដែលថ្ងៃរះ ចាំងពន្លឺភ្លឺព្រាលៗ អ្នកស្រុកអ្នកភូមិចេញ ដំណើរទៅរកស៊ីព្រោងព្រាតនៅហើយនោះ ។

បុរសអ្នករត់ម៉ូតូឌុបម្នាក់ដែលទៅ ឃើញទិដ្ឋភាពអនាចារបែបនេះមុនគេ បានយកដៃគក់ទ្រូងគ្រវីក្បាលស្ទើរដាច់ ពី.ក និងបានលាន់មាត់ថា “ពុទ្ធោ! ស្រុក យើងឥឡូវដល់ថ្នាក់ហ្នឹង! ផ្ទះសំណាក់ សណ្ឋាគារមានច្រើនគគោកមិនទៅស្គា គ្នា (រួមរ័ក) បែរជាមកស្គាគ្នាដូច សត្វធាតុក្នុងឡានកណ្ដាលវាលអ៊ីាចឹង?” បុរសនេះហេតុតែហួសចិត្ដពេក និងគិត ថា មិនចង់រំខានដំណេកដ៏សុខសាន្ដរបស់ គូស្នេហ៍ទាំង២នេះក៏សម្រេចចិត្ដទូរស័ព្ទប្ដឹងទៅនគរបាលប៉ុស្ដិ៍ទឹកថ្លាឱ្យមកជួយ មើល ហើយមិនបានប៉ុន្មាននាទីផងនគរ បាល មកដល់ឃើញមានរថយន្ដ១គ្រឿង ពណ៌ក្រមៅ កំពុងចតលើដីវាលឆ្ងាយ ពីគេឯង ។ ពេលនោះមន្ដ្រីនគរបាល បានយកភ្នែកមើលតាមកញ្ចក់រថយន្ដ នោះនិងបានយកដៃញីភ្នែកម្ដងហើយ ម្ដងទៀតសម្លឹងទៅក្នុងរថយន្ដ ព្រោះ អ្វីដែលមន្ដ្រីនគរបាលសឹងមិនជឿភ្នែក ខ្លួនឯងនោះគឺឃើញគូស្នេហ៍ហេងស៊យ មួយគូនេះអាក្រាតកាយទាំងក្រោមទាំង លើកំពុងដេកឱបគ្នាខ្វិត ហើយបើគេ សន្និដ្ឋានមិនខុសទេ នោះទំនងជាគេរួម រ័កហើយអស់កម្លាំងខ្លាំងពេកក៏ដេកលក់មួយភាំងតែម្ដងទៅ ។ មិនដឹងថាគូស្នេហ៍វ័យក្មេងមួយគូ នេះភ្លើតភ្លើននឹងកាមគុណ ដល់កម្រិត ណាទេ បានជាក្រោយពេលផឹកស៊ីស្រវឹង មិននាំគ្នាចូលផ្ទះសំណាក់ ឬសណ្ឋាគារបែរ ជាជិះ រថយន្ដទៅចតក្នុងដីវាលស្ងាត់មួយកន្លែង ហើយនាំគ្នាប្រព្រឹត្ដអំពើអនាចារ រួមភេទនៅក្នុងរថយន្ដ រួចហើយដេកលក់ យ៉ាងស្កប់ស្កល់ទាំងកាយអាក្រាត ។ ប៉ុន្ដែអ្វីដែលគួរឱ្យ ហួសចិត្ដនោះគឺមានអ្នកភូមិ២-៣នាក់ ដោយហេតុតែមានការសង្ស័យទៅ លើរថយន្ដទំនើបមួយនេះ ហេតុអ្វីមកចត លើដីវាលដ៏ស្ងាត់ជ្រងំបែបនេះ? តើមានអំពើឧក្រឹដ្ឋឬបទល្មើសអ្វីមួយក៏នាំ គ្នាទៅអើតមើលស្រាប់តែភ្ញាក់ខ្លួន ក្រញាង និងស្ទើរមិនជឿខ្លួនឯង ព្រោះឃើញនៅក្នុងរថយន្ដនោះមានគូស្នេហ៍ ហេងស៊យមួយគូមានកាយអាក្រាត ននលគកកំពុងដេកស្រមុកឱបគ្នាយ៉ាង ស្អិតហាក់ដូចជាមិនដឹងរឿងអ្វីសោះ ។

ទោះជាយ៉ាងណាមន្ដ្រីនគរបាលត្រូវ តែសម្រេចចិត្ដគោះទ្វាររថយន្ដដាស់ពួកគេឱ្យភ្ញាក់ឡើងកុំសម្ដែងឫកអាក្រក់ កណ្ដាលវាលបែបនេះហើយបានយកទៅអប់រំនៅប៉ុស្ដិ៍ទឹកថ្លាកភ្លាមៗដែរ ។ នៅចំពោះមុខសមត្ថកិច្ចភាគីបុរស បានប្រាប់ថា គាត់ឈ្មោះ ញ.ស.ផ អាយុ ២៩ឆ្នាំជាបុគ្គលិកធ្វើការនៅស្ថាប័នរដ្ឋមួយសព្វថ្ងៃមានទីលំនៅសង្កាត់ផ្សារ ដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រីឯភាគីខាងស្រីបានអះអាងប្រាប់សមត្ថកិច្ចថា នាងឈ្មោះ ណ.ស.ក អាយុ២០ឆ្នាំ ជាមេការនាំភ្ញៀវនៅហាងសាច់អាំងយី ហោ៧៩ និងស្នាក់នៅផ្ទះជួលក្នុងភូមិ ស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

គូស្នេហ៍មួយគូនេះបានសារភាពថា ពួកគេបានផឹកស៊ីរហូតដល់យប់ជ្រៅ ហើយក្រោយមកស្រវឹងខ្លាំងពេកក៏នាំគ្នា ជិះរថយន្ដបម្រុងទៅដេកនៅផ្ទះសំណាក់ ឬសណ្ឋាគារ តែដោយងងុយដេកពេក  ព្រោះស្រវឹងខ្លាំងខ្លាចបើករថយន្ដទៅមុខទៀតលែងរួចក៏សម្រេចបើកចូលដីវាលនេះទៅ ។

គូស្នេហ៍ទាំង២នាក់នេះបានសារភាព មិនលាក់លៀមទៀតថា បានជាពួកគេ ដេកលង់លក់ស្រួលមិនដឹងថ្ងៃរះចាំង ក្បាលនិងមានកាយអាក្រាតបែបនេះគឺ មកពីស្រវឹងខ្លាំង និងរួមរ័កជាមួយគ្នា អស់កម្លាំងខ្លាំងពេកក៏ដេកលក់ទៅ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1815ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន1243ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1823ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1610ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2555ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1598ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1483ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1713ដង ព្រះយសមុនីវង្សី រិត សុីធីម បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្?...    អាន2510ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2371ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      554នាក់
ម្សិលមិញ    30959នាក់
សប្ដាហ៍នេះ    104407នាក់
ខែនេះ    262610នាក់
ឆ្នាំនេះ   2115889នាក់
សរុប   55714785នាក់
ថ្ងៃទី 11 ខែ 04 ឆ្នាំ 2025 ម៉ោង 01:23