ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប

ដោយៈ សៀមរាប ថ្ងៃទី 21 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 04:02 នាទី ចំនួនអានៈ 1598

ក្រុម​កម្ម​ករ​​ប្រ​មូល​​សំរាម​របស់​ក្រុម​ហ៊ុន ហ្គាអ៊ីយ៉ា ភី​អិលស៊ី (GA. E.A.Plc) បាន​លើក​ថង់​ ឬកញ្ឆេសំរាម​បោះឡើង​លើ​ឡាន​​ដឹក​សំ​រាម​ បណ្តាល​អោយ​សំ​រាម​ធ្លាក់​ពេញ​ថ្នល់​ ហើយ​ពួក​គេ​បាន​បោះ​វត្ថុ​ដាក់​សំ​រាម​ទាំង​នោះ​អោយ​​ម្ចាស់​វិញ​ រាយ​ប៉ាយពេញផ្លូវ​ យ៉ា​ង​អាណា​ធិបតេយ្យពេញ​ក្រុង​សៀម​រាប ដែល​បណ្តាល​អោយ​ក្រុម​ភ្ញៀវ​ទេស​ចរណ៍​រិះ​គន់​ថា ជា​ទី​ក្រុង​សំរាម។

គេ​សង្កេត​ឃើញ​រាល់​ពេល​រថ​យន្ត​របស់​ក្រុម​ហ៊ុន​ខាង​លើ​ដើរ​ប្រ​មូល​សំ​រាម​ម្តងៗ តៃ​កុង​រថ​យន្ត​នេះ​បាន​បើក​បរ​ក្នុង​ល្បឿន​មធ្យម ហើយ​អោយ​ក្រុម​កម្ម​ករ​ដែល​រត​លើក​ថង់​ ឬ​កញ្ឆេ​សំរាម​ បោះ​ឡើង​លើ​ឡាន​ ដែល​ជា​ហេតុ​ធ្វើ​អោយ​សំរាម​ធ្លាក់​រាយ​ប៉ាយ​ពេញ​ដី ព្រោះ​ជូន​បោះ​ទៅ​ចូល​ក្នុង​ឡាន​ តែ​ជូន​បោះ​ទៅចូល​ខ្លាះ​ចេញ​ក្រៅ​ខ្លះធ្លាក់​ពេញដី។ ចំ​ណែក​ឯកម្ម​ករ​ដែល​ឈរ​លើ​ឡាន​សំរាម​លើក​កញ្ឆេ​សំ​រាម​ចាក់​រួច​ បោះ​កញ្ឆេ ឬវត្ថុដាក់​សំ​រាម មក​អោយ​ម្ចាស់​វិញ​ រមៀល​រាយ​ប៉ាយ​ពេញ​មុខ​ផ្ទះ ដែល​ធ្វើ​អោយ​ភ្ញៀវ​ទេស​ចរណ៍​អស់​សំណើច ហើយ​លាន់​មាត់​ថា សៀមរាប​គឺ​ជា​ទី​ក្រុង​សំរាម មិ​ន​មែន​ទី​ក្រុង​អច្ឆរិយ្យ​ទេ។

សកម្ម​ភាព​ និង​ទង្វើ​ មិន​យក​ចិត្ត​ទុក​ដាក់របស់​ថៅ​កែ​ក្រុម​ហ៊ុន​ខាង​លើ​ ដែល​មិន​គួរ​កើត​មាន​នៅ​ក្នុង​ទី​ក្រុង​​តំបន់​ទេស​ចរណ៍​មួយ​​នេះ​ បាន​ក្លាយ​ជា​ទំលាប់​អាក្រក់​ជា​យូ​រ​ឆ្នាំ​មក​ហើយ​ តែ​ពុំ​មាន​ចៅ​ហ្វាយ​ក្រុង​ ឬ​ចៅ​ហ្វាយ​ខេត្ត​ និង​មន្ត្រី​ពាក់​ព័ន្ធ​ណា​មួ​យ​ធ្វើ​ដឹង​ ធ្វើ​លឺ​នោះ​ទេ។

ប្រ​ជា​ពលរដ្ឋ​នៅ​ក្រុង​សៀម​រាប​បាន​រិះ​គន់​ថា ថ្លៃ​សំរាម​ឡើង​ថ្លៃ​តែ​រហូត តែ​សំ​រាម​ ​ក្រុម​ហ៊ុន​ខាង​លើ​ មិន​ប្រ​មូល​អោយ​អស់​ ថែម​ទាំង​បោះ​ធ្លាក់​រាយ​ប៉ាយ​ ស្អុយ​ពេញ​ផ្លូវទៀត​ផង។ ពួក​គាត់​សុំ​អោយ​អាជ្ញា​ធរ​ ខេត្ត​ក្រុង ប្តូរ​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ចេញ​ទៅ។

លោក​ អឿន-ពៅ អភិបាល​រង​ក្រុង​សៀម​រាប​ ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់​បាន​មាន​ប្រ​សាសន៍តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី២១ ខែ​ធ្នូ នេះ​ថា ខាង​សាលា​ក្រុង​ធ្លាប់​បាន​ធ្វើ​ការ​នែនាំ​ច្រើន​ដង​ហើយ​ ចំពោះ​​ក្រុម​ហ៊ុន​ដឹក​សំ​រាម​ខាង​លើនេះ ពាក់​ព័ន្ធ​រឿង​សំ​រាម​ធ្លាក់​តាម​ថ្នល់​។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ថៅ​កែ ឬ​អ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​ ហ្គា អ៊ី យ៉ា ភីអិលស៊ី​ បាន​ទេ​នៅ​ព្រឹក​ដដែល​នេះ ព្រោះ​ទូរ​ស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​ទទួល៕ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1738ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1773ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន2240ដង អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន1902ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន1693ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន1573ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1876ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2115ដង អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខ?...    អាន1843ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន2892ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9926នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76004នាក់
ខែនេះ    823795នាក់
ឆ្នាំនេះ   3568099នាក់
សរុប   57166995នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:04