រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប

ដោយៈ សៀមរាប ថ្ងៃទី 24 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 04:11 នាទី ចំនួនអានៈ 1759

សកម្ម​ភាព​ដឹក​ជញ្ជួន​ឈើ​ប្រ​ភេទ​ក្តារអា ប្រ​ភេទ​បេង ធ្នង់ មុខ​ធំៗ​ បង្កប់​តាម​រថ​យន្ត​ម៉ាក​ សាន់​យ៉ុង និង​នីក​សាន់​ ពី​ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ មក​ចែក​ចាយ​តាម​ដេ​ប៉ូ​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​​សៀម​រាប ទាំង​យប់​ទាំង​ថ្ងៃ​ស្ទើ​បាក់​ថ្នល់​ តែ​មន្រ្តី​ជំ​នាញ​ឃុប​ឃិត អង្គុយ​ទទួល​ទូរស័ព្ទ​រាប់​ក្បាល​ឡាន​​យក​លុយ​​មិន​មាន​ការ​បង្ក្រាប។

ប្រ​ភព​ព័ត៌​មាន​ច្បាស់​ការ​បាន​រាយ​ការណ៍ថា ជា​រៀង​រាល់​ថ្ងៃ​មាន​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ ដឹក​ពី​ស្រុក​ស្រ​យ៉ង់កោះ​កេរ្តិ៍ ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុកស្វាយ​លើ​ខេត្ត​សៀម​រាប​ ទាំង​យប់​ទាំង​ថ្ងៃបាន​ដោយ​រលួន​ គ្មាន​ការ​រំ​ខាន​ពី​មន្រ្តី​ជំ​នាញ​ ឬ​ស្ថា​ប័ន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ណាទេ ព្រោះ​ពួក​ក្រុម​​ឈ្មួញ​ទាំង​នោះ​ បាន​ទូរ​ស័ព្ទ​បង់​លុយ​អោយ​ស្ថា​ប័ន​ទាំង​ខាង​លើ​​បាន​គ្រប់​គ្រាន់​ នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​វិល​កង់​ចេញ​ដំ​ណើរ។ ប្រភព​បន្ត​ថា មាន​រថ​យន្ត​ប្រ​ហែល​ជា​២០គ្រឿង​ដែល​កំ​ពុង​សប្បាយ​ដឹក​ឈើ​ខុស​ច្បាប់​ទាំង​នេះជា​រៀង​រាល់​ថ្ងៃ តែ​គាត់​ស្គាល់​មិន​អស់​ទេ គឺ​ស្គាល់​ខ្លះៗ​ដូច​មាន​ក្នុង​តារាង​ ឬ​បញ្ជី​ឈ្មោះ​ខាង​ក្រោម។​

ប្រភព​ពី​អតី​ត​អ្នក​រក​ស៊ី​ឡុង​ចុង​ខាត​​អស់​​សល់​​តែ​​​ខោ​ខ្លី​ម្នាក់​បាន​អោយ​ដឹង​ថា ក្រុង​អ្នក​ដឹក​ឈើ​ខាង​លើ​ គឺ​គេ​បាន​មេ​រៀន​មក​ពី​សមត្ថ​កិច្ច​ ជា​អ្នក​បង្គាប់​អំ​ពី​របៀប​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ ដូច​ជា​ដាក់​ឈើ​ប្រ​ណិត​ពី​ក្រោម​ ហើយ​ដាក់​សិប្ប​កម្ម​ពី​លើ​តិច​តួច ដើម្បី​បំ​ភាន់​ភ្នែក​សមត្ថ​កិច្ច​មក​ពី​ចម្ងាយ។ ប្រ​ភព​បន្ត​ថា នៅ​ពេល​មាន​អ្នក​កាសែត​ថត​រូប រាយ​ការ​ណ៍​ទៅ​មេ​ព្រៃ​ មេព្រៃ​ឆ្លើយ​ថា ” ឡាន​ ឬ​រថ​យន្ត​គេ​ដឹក​សិប្ប​កម្ម​តិច​តួច មិន​​ដឹង​ទៅ​ចាប់​គេ​យ៉ាង​មេច “ តែ​តាម​ការ​ពិត​គឺ​ទាំង​អ្នក​ដឹក​ឈើ​ និង​មេ​ព្រៃ​បាន​ដាក់​ម៉ូ​គ្នា​រួច​ហើយ ក្នុង​ការ​ចូល​រួម​បំ​ផ្លាញ​ជាតិ​ ដើម្បី​ប្រ​យោជ​ផ្ទាល់​ខ្លួន។

ជាក់​ស្តែង​គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​ខេត្ត​សៀម​រាប​ហាក់​មាន​ការ​ដឹក​ជញ្ជួន​ឈើ​បែប​អាណា​ធិបតេយ្យ​ជាង​គេ ក្រោម​ការ​ដឹក​នាំដ៏​ទន់​ខ្សោយ​​របស់​ លោក​ ស៊ូ ភិរិន្ទ អភិ​បាល​ខេត្ត​សៀម​រាប និង​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ ខេត្ត​សៀម​រាប។

សូម​បញ្ជាក់ថា រាល់​ពេល​មាន​ការ​រាយ​ការណ៍​ពី​សកម្ម​ភាព​រថ​យន្ត​ដឹក​ឈើ​ ជូន​អស់​លោក​មេ​ព្រៃ​ខេត្ត​សៀម​រាប គឺ​អស់​លោក​តាំង​ពី​លើ​ដល់​ក្រោម​តែង​តែ​និ​យាយថា ”ជាប់​រវល់​នៅ​ឆ្ងាយ ជាប់​ប្រ​ជុំ​ សុំ​ទូរ​ស័ព្ទ​ទៅ​លោក​នេះ លោកនោះ“ តែ​បើ​ថា​ព្រម​ទៅ​បង្ក្រាប​វិញ​ ពន្យា​ពេល​ទាល់​តែ​ក្រុម​ឈ្មួញ​ទំ​លាក់​ឈើ​ពី​រថ​យន្ត​អស់​ ឬ​បើក​គេ​ច​បាត់​អស់ ​ទើប​ឃើញ​លោក​មេព្រៃ​ទៅ​ដល់​កន្លែង​កើត​ហេតុ៕ ដោយ៖ ផ្លុង​រ៉េត (សូម​ជួយ​ចែក​រំ​លែក​ទៅ​មិត្ត​របស់​អ្នក​ តាម​រយបណ្តាញ​សង្គម បើ​អ្នក​ស្រ​លាញ់​ព្រៃ​ឈើ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1557ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2532ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1710ដង ឧបាសិការ ម៉ោយ ស៊ីលុយ អនិកជនអូស្ត្រាលីធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ៥០០ អង្គ   អាន1361ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1551ដង ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន1799ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1601ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2566ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2514ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1746ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9107នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75185នាក់
ខែនេះ    822976នាក់
ឆ្នាំនេះ   3567280នាក់
សរុប   57166176នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:10