ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 01 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 12:42 នាទី ចំនួនអានៈ 1556

ក/ ព្រះរាជពិធីរំកិលព្រះបរមមញ្ជូសា

នៅវេលាម៉ោង៦ និង៣០នាទីជួបជុំព្រះរាជវង្សានុវង្ស នៅមុខព្រះទីនាំង មហាមន្ទីរ​ក្នុងព្រះ​បរម​រាជ​វាំង​។​នៅ​វេ​លា​ម៉ោង៦និង៤០នាទីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក ជំទាវកិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ដល់។​

នៅវេលាម៉ោង៦និង៤៥នាទីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវអញ្ជើញដល់។

នៅវេលាម៉ោង៦ និង៥០នាទី សម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីម ប្រធានព្រឹទ្ធសភាអញ្ជើញដល់។

នៅវេលាម៉ោង៦និង៥៥នាទី ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលស្ដេចយាងដល់។

កម្មវិធីបន្ទាប់ប្រារព្ធព្រះរាជពិធីរំកិល ព្រះបរមសព តាមព្រះរាជប្បវេណីនិងប្រពៃណីសាសនា និងដង្ហែចេញពីក្នុងព្រះបរមរាជវាំង។

ខ/ព្រះរាជពិធីដង្ហែ ព្រះបរមសព

នៅវេលាម៉ោង៨និង៣០នាទី ក្បួនដង្ហែព្រះបរមសពចេញដំណើរ(ក្រុមបារគូថ្វាយស័ង្ខបាញ់កាំភ្លើងធំ១០១ណាត់(បាញ់លើកទី១)។

ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរស្ដេចយាងនិវត្តន៍មកព្រះបរមរាជវាំងវិញ។

នៅម៉ោង១០និង៣០នាទី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត( នាយបេសកកម្មទូត) ស្វាមី ឬភរិយា អញ្ជើញដល់ទីលានព្រះមេរុ ចូលតាមទ្វារខាងកើត និងអញ្ជើញទៅកាន់ព្រះពន្លាខាងត្បូង( កងកិត្តិយស និងត្រែទ័ព ជូនវន្ទនកិច្ច)។

នៅវេលាម៉ោង១១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងគង់ត្រៀមចាំនៅមុខទ្វារជ័យ ព្រះបរមរាជវាំង និងយាងដង្ហែតាមក្រោយព្រះទីនាំងបុស្បុក។

ប្រារព្ធព្រះរាជពិធីរំកិល ព្រះបរមសព ចុះពីព្រះទីនាំងបុស្បុកយាងទៅតម្កល់លើព្រះទីនាំងរំកិល ព្រះបរមសព ក្នុងព្រះមេរុ។ កងកិត្តិយសនិងត្រែទ័ព ថ្វាយព្រះរាជវន្ទនកិច្ច កាំភ្លើងធំបាញ់១០១ណាត់(បាញ់លើកទី២)។

គ/ ព្រះរាជពិធីរំកិលព្រះបរមសព ដើម្បីដង្ហែប្រទក្សិណនិងតម្កល់លើព្រះមហាបញ្ជាក្នុងព្រះមេរុ

អង្គទូត«នាយបេសកកម្មទូត» ភ្ញៀវកិត្តិយស ឥស្សរជនជាន់ខ្ពស់ទាំងអស់ អញ្ជើញចុះមករង់ចាំនៅមុខព្រះពន្លា និងវេទិការៀងៗខ្លួនលើកដៃប្រណមគោរពព្រះបរមសព។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ អមដោយសម្ដេចអគ្គមហាធម្មពោធិសាល សម្ដេចអគ្គមហាពញាចក្រី សម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចចៅហ្វាវាំង ព្រះរាជវង្សានុវង្ស(ដែលមានព្រះបរមរាជានុញ្ញាត) ឧបនាយករដ្ឋមន្ត្រី អនុប្រធានព្រឹទ្ធសភា អនុប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានតុលាការកំពូល ស្ដេចយាងនិងអញ្ជើញហែប្រទក្សិណ ៣ជុំព្រះមេរុ ជាឧត្តរាព័ត៌(លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតនិងលោកជំទាវឯទៀត ពុំអញ្ជើញដង្ហែប្រទក្សិណទេ)។ (ក្រុមបារគូថ្វាយស័ង្ខ-ក្រុមភ្លេងពិណពាទ្យ- ក្រុមភ្លើងក្លងធ្នះប្រគំថ្វាយ)។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងទៅកាន់ព្រះពន្លា។ និមន្តព្រះសង្ឃ៩០អង្គ ស្វាធ្យាយព្រះសត្តប្បករណ៍។

ឃ/ព្រះរាជពិធីថ្វាយបង្គំគោរពព្រះបរមសព (តាមស្នូរគង)

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

សម្ដេចអគ្គមហាធម្មពោធិសាល សម្ដេចអគ្គមហាពញាចក្រី និងលោកជំទាវ សម្ដេចអគ្គមហាសេនាបតីតេជោ និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចចៅហ្វាវាំង និងលោកជំទាវ ព្រះរាជវង្សានុវង្ស និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ(ដែលមានព្រះបរមរាជានុញ្ញាត)។ ស្ដេចយាងនិងអញ្ជើញចូល និង ចេញតាមជណ្ដើរខាងត្បូងនៃព្រះមេរុ។

ឧបនាយករដ្ឋមន្ត្រី អនុប្រធានព្រឹទ្ធសភា -រដ្ឋសភា(លោកជំទាវពុំអញ្ជើញទេ) ប្រធានតុលាការកំពូល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត«នាយតំណាងបេសកកម្មទូត» ស្វាមី ឬភរិយា។ អញ្ជើញចូល និងចេញតាមជណ្ដើរខាងជើង នៃព្រះមេរុ។

ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសឯទៀត អញ្ជើញចុះទៅឈរនៅមុខវេទិកាគោរព ព្រះបរមសព។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងនិវត្តវិញ។ (កងកិត្តិយស និងត្រែទ័ព ថ្វាយព្រះរាជវន្ទនកិច្ច)។

អង្គទូ«នាយបេសកកម្មទូត» អញ្ជើញនិវត្តវិញ។ (កងកិត្តិយស និងត្រែទ័ព ជូនវន្ទនកិច្ច)

គ្រឿងទ្រង់ សម្លៀកបំពាក់

-ក្សត្រីៈ ព្រះពស្ត្រចងក្បិន ស ព្រះភូសា ស ព្រះសុភាក់ ស សញ្ញាកាន់ទុក្ខ

ព្រះពស្ត្រ សព្រះភូសាសស័ក្តិ ប៉ានដៃខ្មៅ គ្រឿងឥស្សរិយយសព្យួរ ព្រះសុពណ៌បាទ ព្រះសុពណ៌កោសបាទុកស

ស្ត្រីៈ សំពត់សំឡុយ.ស អាវដៃខ្លី.ស ក្រមាពានា.ស ស្បែកជើង. សញ្ញាកាន់ទុក្ខ ស្បែកជើង ស្រោមជើងខ្មៅ

នាយទាហាន-នរបាលៈ ឯកសណ្ឋានផ្លូវការ សញ្ញាសក្ដិ ប៉ានដៃខ្មៅ គ្រឿងឥស្សរិយយសព្យួរ

អង្គទូតៈ ឯកសណ្ឋានតាមការកំណត់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ

ម៉ោង១៣-១៦:០០-បើកឱកាសជូនប្រជាពលរដ្ឋចូលថ្វាយបង្គំ ព្រះបរមសព។

ម៉ោង១៨:០០- ព្រះរាជពិធីសាសនា។

ម៉ោង១៨:អនុប្រទីបជ្វាលា នៅក្នុងព្រះមេរុ និងបរិវេណជុំវិញ។

ម៉ោង២០:០០-អុជកាំជ្រួច ភ្ញីទៀន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121425ដង លោក គួក ទាហានភូមិភាគ៥ គ្រប់គ្រងច្រករបៀងព្រំដែនសេះងាប់ បើកដៃឲ្យឈ្មួញថៃនិងឈ្មួញខ្មែរនាំទ?...    អាន1166ដង បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​   អាន3640ដង ព្រះយសមុនីវង្សី រិត សុីធីម បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្?...    អាន2560ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2576ដង ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1755ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1874ដង ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរ?...    អាន1771ដង ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន1799ដង ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក   អាន1651ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8955នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75033នាក់
ខែនេះ    822824នាក់
ឆ្នាំនេះ   3567128នាក់
សរុប   57166024នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:56