អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន

ដោយៈ សៀមរាប ថ្ងៃទី 11 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 07:03 នាទី ចំនួនអានៈ 1822

ប្រ​ជា​ពលរដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​ពី​តាម​បណ្តារ​ខេត្ត​ក្រុង​នានា ​បាន​និយាយ​រិះ​គន់​ អំពី​ការ​តំ​ឡើង​ថ្លៃ​សំ​បុត្រ​ធ្វើ​ដំ​ណើរ​របស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​ កាពីតូល នៅ​រដូវ​បុណ្យ​ ឬ​ថ្ងៃ​បុណ្យ​ ថ្ងៃឈប់​សំរាប​ ដែល​ការ​ឡើង​ថ្លៃ​សំ​បុត្រ​នេះ ហាក់​ប្រ​ឆាំង​ប្រ​សាសន៍​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​ធ្លាប់​ព្រ​មាន​ កុំ​អោយ​ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​ឡើង​ថ្លៃ​ពេល​រដូវ​បុណ្យទាន។

តាម​ប្រ​ភព​ពី​ប្រ​ជា​ពលរដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​តាម​រថ​យន្ត​ក្រុង​ឈ្មោះ​ កាពីតូល បាន​សំ​ដែង​ការ​ខក​ចិត្ត​ថា គ្រាន់​តែ​ចូល​ឆ្នាំ​ចិន​វៀត​ណាម​សោះ​ ក្រុង​ហ៊ុន​នេះ​បាន​តំ​ឡើង​តំ​លៃ​សំ​បុត្រ​១ម៉ឺន​រៀល​ក្នុង​សំ​បុត្រមួយ។ ពួក​គាត់​បន្ត​ថា អ្នក​ធ្វើ​ដំ​ណើរ​តាម​រថ​យន្ត​ក្រុង​មិន​មែន​ជា​អ្នក​ធូ​ធាអីទេ បើ​គេ​មាន​លុយ​គេ​ជិះ​រថ​យន្ត​ខ្លួន​ឯង​ហើយ មិន​បាច់​មក​ជិះ​រថ​យន្ត​ក្រុង​នាំ​ខាត​ពេល​វេលានោះ​ទេ តែ​ក្រុម​ហ៊ុន​រថ​ក្រុង​តែង​តែ​កេង​ចំ​ណេញ​ពី​លើ​អតិ​ថិជន​របស់​ខ្លូន​តែ​រហូត។ ពលរដ្ឋ​បន្ថែម​ថា ”ខ្ញុំ​សូម​អោយ​ក្រ​សួង​ មន្ទីរ​ដែល​ពាក់​ព័ន្ធ​ ជា​មួយ​ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​ មេត្តា​នែ​នាំ​កុំ​អោយ​ពួក​គេ​ឆ្លៀត​ឱកាស​ តំ​ឡើង​ថ្លៃ​សំ​បុត្រ​រថ​យន្ត​ពេល​មាន​បុណ្យ​ទាន​“ ។

នៅ​ព្រឹក​ថ្ងៃទី​១១​ ខែគុម្ភៈ ឆ្នា២០១៣ នេះ​ បើ​យោង​តាម​អ្នក​លក់​សំ​បុត្រក្រុម​ហ៊ុន​ទេស​ចរណ៍ កាពី​តូល​ សា​ខា​ខេត្ត​សៀម​រាប​បាន​ប្រាប់ពី​តំលៃ​សំ​បុត្រ​​​មុន​ចូល​ឆ្នាំ​ចិន​វៀត​ណាម​ និង​ក្រោយ​ចូល​ឆ្នាំ​ចិន​វៀត​ណាមនេះ (សូមមើល​តារាងតំ​លៃ​ខាង​ក្រោម)​

លរ

ចេញដំណើរ

តំលៃធម្មតា

ថ្ងៃបុណ្យ

ផ្សេងៗ

សៀមរាប-ភ្នំពេញ

២០០០០​ រៀល

៣០០០០ រៀល

អាច ​៣៥០០០ រៀល

សៀមរាប-ប៉ោយប៉ែត

១៥០០០ រៀល

២០០០០ រៀល

អាច ២៥០០០ រៀល

សៀមរាប-បាត់ដំបង

២០០០០ រៀល

២៥០០០ រៀល

អាច ៣០០០០ រៀល

ភ្នំពេញ-សៀមរាប

២០០០០ រៀល

៣០០០០ រៀល

អាច​ ៣៥០០០ រៀល

ប្រ​ភព​ពី​បុរស់​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ថា គាត់​ចង់​កក់​សំ​បុត្រ​អោយ​ភ្លៀវ​របស់​គាត់​នៅ​ថ្ងៃ​ទី​១៥​គុម្ភៈខាង​មុខ​នេះ តែ​អ្នក​លក់​សំ​បត្រ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ កាពីតូល ថាមិន​ទាន់​ហ៊ាន​លក់​អោយ​ទេ​ព្រោះ​មិន​ដឹង​ថា លក់ក្នុង​តំ​លៃ​​ប៉ុន្មាន​ ព្រោះ​ថៅ​កែ​ក្រុម​ហ៊ុន​កំ​ពុង​ឡើង​ថ្លៃ​សំ​បុត្រ​ មិន​ដឹង​ថាថ្ងៃ​ទី១៥​ សំបុត្រ​បន្ត​ឡើង​ ឬ​ចុះ​នោះ​ទេ ចាំ​ដល់​ថ្ងៃចាំ​កម​ទិញ​ទៅ​តំ​លៃ​ប៉ុន្មាន​នោះ​ដឹង​ហើយ។

លោក​ សាក់ស៊ី​ថា អ្នក​រស់​នៅ​ក្រុង​ក្រុង​សៀម​រាប​ បាន​ទូរ​ស័ព្ទ​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​កាល​ពី​ព្រឹក​ថ្ងៃទី​១១​នេះ​ផង​ដែរ​ថា លោក​ចង់​កក់​សំ​បុត្រ​២​អោយ​ពួក​ម៉ាក​គាត់​ទៅ​ភ្នំ​ពេញ​ តែ​អ្នក​លក់​សំ​បុត្រ​ខាង​លើប្រាប់​គាត់​​ថា សំ​បុត្រ​១​តំ​លៃ​បី​ម៉ឺន​រៀល ខាង​ក្រុម​ហ៊ុន​តំ​ឡើង​តាំង​ពី​មុន​ចូល​ឆ្នាំ​ចិន ហើយ​ការ​ឡើង​ថ្លៃ​នេះ​មិន​ចុះ​វិញ​ទេ ឡើង​រហូត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរតែ​ម្តង។

ពលរដ្ឋ​នៅ​ខេត្ត​សៀម​រាប ខេត្ត​បាត់​ដំ​បង ខេត្ត​បន្ទាយ​មាន​ជ័យ និង​លោក​ស៊ី​ថា សុំ​អោយ​ក្រ​សួង​សា​ធារ​ណ​ការ​ និង​ដឹក​ជញ្ជួន​ ជា​ពិសេសរាជ​រដ្ឋា​ភិបាល​កម្ពុជា​មេត្ត​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ទេសចរណ៍ កាពីតូល​ផង​កុំ​អោយ​ឆ្លៀត​ឱកាស​ ដូច​ត្រី​ងៀត​ឆ្លៀត​ពង​ នៅ​រដូវ​បុណ្យ​ទាន​ពេក​ ស្រណោះ​អ្នកធ្វើ​ដំ​ណើរ​ក្រី​​ក្រ​ផង។

យើង​ពុំ​អាច​សុំ​ការ​​បំ​ភ្លឺ​ពី​ថៅ​កែ​ ក្រុម​ហ៊ុន​ទេសចរណ៍​ កាពីតូល​ បាន​ទេព្រោះ​មិន​មាន​លេខ​ទូ​រ​ស័ព្ទ​សំ​រាប់​ទំ​នាក់​ទំ​នង៕ ដោយ​៖ ចរិយា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1653ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1709ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1738ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន1631ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1729ដង បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​   អាន3641ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន1743ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន1808ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន1624ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1573ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9145នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75223នាក់
ខែនេះ    823014នាក់
ឆ្នាំនេះ   3567318នាក់
សរុប   57166214នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:12