មជ្ឍមណ្ឌលព៍ត៌មានវិទ្យាសាស្ត្រខ្មែរដែលមានរឿងចំរូងចំរាស់ជាមួយនិងបុគ្គលិករបស់ខ្លួនរឿងប្រាក់បៀវត្តរ៍និងប្រាក់ឧបត្ថម្ភនោះឥឡូវនូវតែមិនប្រក្រតីចំពោះតម្លៃអត្ថបទធ្លាក់ចុះមិនសមនិងកម្លាំងពលកម្មមិនរួចថ្លៃសាំងនិងថ្លៃផ្ញើអ៊ីម៉ែល។
ក្រោយពីមានការតវ៉ាយ៉ាងក្តៅគគុក និងមានបណ្តាញព័ត៌មានជាច្រើនបានចុះផ្សាយអំពីសកម្មភាពមិនប្រក្រតីក្រោយមកទើបមានការបើកប្រាក់បៀវត្តរ៍និងប្រាក់អត្ថបទតែទន្ទឹមនិងតម្លៃអត្ថបទដែលធ្លាប់ទទួលបាន៣ដុល្លាររហូតដល់៥ដុល្លារបែជាចុះមក២ដុល្លារដែលទូទាត់ទៅមិនស្មើនិងការចំណាយក្នុងការផលិតព័ត៌មានអោយមជ្ឍមណ្ឌលមួយនេះ។
ប្រភពអតីតក្រុមអ្នកយកព័ត៌មានការសែតវិទ្យាសាស្ត្រខ្មែរបានអោយដឹងថា កាលពីមុនតម្លៃអត្ថបទគឺបាន៥ដុល្លារក្រោយមកទៀតចុះសល់បីដុល្លា ឬ២ដុល្លារសម្រាប់រឿងគ្រោះថ្នាក់ចរាចរតូចតាចប៉ុន្តែដល់ពេលបើកប្រាក់ក្រោយពេលតវ៉ានោះមិនសមរម្យទៅហ្នឹងការចំណាយពេលនិងថវិការផ្ទាល់ខ្លួនសម្រាបផលិតព័ត៌មានព្រោះអត្ថបទធ្លាប់បានខ្លះ៥ឬ៣ដុល្លារនោះបែជាចុះមកនូវ២ដុល្លាប៉ុន្តែទោះជាយ៉ាងណាក៍ពួកគាត់សុខចិត្តបើកយកជាជាងអត់ នូវតែអ្នកមួយចំនួនប៉ុណ្ណោះ។
លោកសុភាអតីតអ្នកយកព័ត៌អោយកាសែតវិទ្យាសាស្ត្របានអោយដឹងថា គាត់មិនទាន់ព្រមបើកនៅឡើយព្រោះតែអត្ថបទរបស់លោកមានតម្លៃមិនសមរម្យ។លោកបានបន្តថា អត្ថបទលោកទាំងអស់៨១អត្ថបទបើគិត៣ដុល្លារគឺបាន២៤៣ដុល្លារតែផ្ទុយទៅវិញពេលទៅបើកខាងគណនីយថា បានតែ១០០ជាងដុល្លាតែប៉ុណ្ណោះ ទើបលោកសម្រេចមិនព្រមទទួល។
ជុំវិញបញ្ហាអ្នកកំណត់តម្លៃអត្ថបទនោះមិនអាចសុំការបំភ្លឺពីលោកឃែរីមន្ត្រីជាន់ខ្ពស់នៃមជ្ឍមណ្ឌលព័ត៌មានវិទ្យាសាស្ត្រខ្មែរបានទេ ដោយលោកថាលោកជាប់រវល់ហើយក៍បិទទូរសព្ទ៕ដោយ៖តាយ៉ង
ថ្ងៃនេះ | 393 | នាក់ |
ម្សិលមិញ | 12560 | នាក់ |
សប្ដាហ៍នេះ | 36237 | នាក់ |
ខែនេះ | 46891 | នាក់ |
ឆ្នាំនេះ | 3945123 | នាក់ |
សរុប | 53305049 | នាក់ |
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:40 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net