សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី

ដោយៈ ភ្នំពេញ ថ្ងៃទី 15 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 01:21 នាទី ចំនួនអានៈ 1760

អៀង សារី គឺជា​អតីត​សិស្ស​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ក្នុង​ក្រុងភ្នំពេញ។ លោក​បាន ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅឯ​វិទ្យាល័យ​កុង​ដ័​រ​សេ និង​នៅ​វិទ្យាស្ថាន​សិក្សា នយោបាយ​ក្រុងប៉ារីស​ប្រទេស​បារាំង។ លោក​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនីស្ត បារាំង​ក្នុង​ឆ្នាំ១៩៥១ ។

អៀង សារី ត្រូវបាន​គេ​ជឿថា​បាន​ចូលរួម​ជាមួយ ខៀវ សំផន ក្នុងការ​បង្កើត​ចលនា ម៉ាក្ស​ស៊ី​ស ក្នុង​ស្រទាប់​និស្សិត​កម្ពុជា​នៅ​ប្រទេស​បារាំង។ បន្ទាប់ពី​ត្រឡប់មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ១៩៥៧ អៀង សារី បាន​ក្លាយជា​គ្រូបង្រៀន ប្រវត្តិវិទ្យា​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ និង​ជា​សមាជិក​សកម្ម​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា។ អៀង សារី បាន​រត់​ចូល​ព្រៃ​ដើម្បី​ចូលរួម​ជាមួយ​ចលនា​ខ្មែរក្រហម​នៅ​ឆ្នាំ១៩៦៣ ។

ក្នុងអំឡុង​សង្គ្រាមស៊ីវិល​ពី​ឆ្នាំ១៩៧១-១៩៧៥ លោក​បាន​ចូលរួម​ជាមួយ​រាជ រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​កម្ពុជា និង​ជា​បេសកជន​ពិសេស​របស់​រណសិរ្ស​រួបរួម ជាតិខ្មែរ។ ពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច​នៅ​ឆ្នាំ១៩៧៥ អៀង សារី ក៏បាន​ក្លាយទៅជា ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការបរទេស។ អៀង សារី បាន​រត់​ភៀសខ្លួន​ទៅ ប្រទេស​ថៃ​នៅពេលដែល​របប​ខ្មែរក្រហម​ដួលរលំ​ក្នុង​ឆ្នាំ១៩៧៩ ។ គាត់​ត្រូវបាន​កាត់ ទោស​កំបាំងមុខ​ពីបទ​ប្រល័យពូជសាសន៍ និង​ត្រូវ​ផ្តន្ទាទោស​ប្រហារជីវិត​ដោយ តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា​នៅ​ភ្នំពេញ។

អៀង សារី បាន​បន្ត​តួនាទី​របស់ខ្លួន ក្នុង​រដ្ឋាភិបាល​និរទេស ប៉ុន្តែ​បាន​ផ្ទេរ​មុខតំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ទៅ​ឲ្យ ខៀវ សំផន បន្ទាប់ពី​ការបង្កើត​រដ្ឋាភិបាលចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ១៩៨២ ។ អៀង សារី បាន​ចាក​ចេញពី​ចលនា​ខ្មែរក្រហម​ជាមួយនឹង​កងកម្លាំង​យោធា​រាប់ពាន់ នាក់​នៅ​ខែសីហា​ឆ្នាំ១៩៩៦ ជា​ថ្នូរ​នឹង​ព្រះរាជ​ក្រិ​ត្យ​លើកលែងទោស​ចំពោះ​សាលក្រម  ឆ្នាំ១៩៧៩ និង​ការលើកលែងទោស​ពី​សំណាក់​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ ពី​ការកាត់ទោស​ក្រោម​ច្បាប់​ដាក់​ខ្មែរក្រហម​នៅក្រៅ​ច្បាប់​ក្នុង​ឆ្នាំ១៩៩៤ ។

ឈ្មោះ​ក្រៅ

វ៉ាន់

ថ្ងៃខែ​ឆ្នាំ​កំណើត

24 តុលា 1925

ទីកន្លែង​កំណើត

ភូមិ​លឿង​វ៉ា ខេត្ត​ត្រា​វី​ញ (វៀតណាម​ខាងត្បូង)

ថ្ងៃ​ចាប់ខ្លួន

12 វិច្ឆិកា 2007

មេធាវី​ការពារ​ក្តី

លោ​កក អាង ឧ​ត្ត​ម (មេធាវី​ជាតិ) និង​លោក ម៉ៃ​ឃើ​ល ខា​ណា​វ៉ាស (Micheal G. Karnavas) (មេធាវី​អន្តរជាតិ ជនជាតិ​អាមេរិក)

មុខតំណែង​ក្នុងសម័យ​កម្ពុជា​ប្រជាធិប្បតេយ្យ

ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​និង​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស កុម្មុយនីស្ត កម្ពុជា

ស្ថានភាព​ករណី

ត្រូវ​ចោទប្រកាន់​និង​បញ្ជូនទៅ​ជំនុំជម្រះ​ពីបទ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក សាសនា ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ឆ្នាំ១៩៥៦ និង​មានចែង​និង​ផ្តន្ទាទោស តាម​មាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និង​មាត្រា៣៩(ថ្មី) នៃ​ច្បាប់​ស្តីពី​ការ បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០។សវនាការ​សាធារណៈ​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​សាលាដំបូង​នឹង ចាប់ផ្តើម​នៅ ឆ្នាំ២០១១ ។

ចំណុច​ចោទប្រកាន់

អៀង សារី ត្រូវបាន​ចោទប្រកាន់ថា មានការ​ទទួលខុសត្រូវ​តាមរយៈ​ការធ្វើ សកម្មភាព ឬ បរាជ័យ​ក្នុងការ​ទប់ស្កាត់ (រួមបញ្ចូល​ទាំង​ការប្រព្រឹត្ត​តាមរយៈ ឧស្សាហកម្ម​ឧក្រិដ្ឋកម្ម រួម) បញ្ជា ញុះញង់ រៀបចំ​ផែនការ ដឹកនាំ ឬ​សមគំនិត ដោយ​ការជួយ​ឬ​ជំរុញ ឬ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ឬ​ទទួល ខុសត្រូវ​ក្នុងនាម​ជា​អ្នកដឹកនាំ ចំពោះ​ឧក្រិដ្ឋកម្ម​ដូចខាងក្រោម  ដែល​ត្រូវបាន​ប្រព្រឹត្ត នៅ​ចន្លោះ​ពីថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ៖

  • ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់​ផ្តាច់​ពូជ ការដាក់​ក្នុង មន្ទីរឃុំឃាំង ការធ្វើ​ទារុណកម្ម និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត។
  • ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ៖ ការសម្លាប់​ក្រុម​ជនជាតិ​វៀតណាម និង ចាម។
  • ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ១៩៤៩ ៖ មនុស្សឃាត​ដោយ​ចេតនា ការធ្វើ​ទារុណកម្ម​ឬ​ការប្រព្រឹត្ត​អមនុស្សធម៌ ការបង្ក ដោយ​ចេតនា​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ​ឬ​ឲ្យ​មានការ​ឈឺចាប់​ដល់​រូបរាងកាយ​ឬ​សុខភាព ការដកហូត​ដោយ​ចេតនា​ពី​ឈ្លើយសឹក​ឬ​ជន​ស៊ីវិល​នូវ​សិទ្ធិ​ទទួល​បានការ កាត់ក្តី ដោយ​យុត្តិធម៌ ការ​បង្ខាំង​និង​ការ​និរទេស​ជន​ស៊ីវិល​ដោយ​ខុសច្បាប់។
  • អំពើ​មនុស្សឃាត ៖ ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក​សាសនា ដូច​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ១៩៥។
    អៀង សារី បាន​បដិសេធ​រាល់​បទចោទប្រកាន់​ទាំងអស់​មកលើ​គាត់៕
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1566ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1841ដង លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ?...    អាន2017ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1904ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2470ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1621ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1848ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3929ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1644ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1861ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5832នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71910នាក់
ខែនេះ    819701នាក់
ឆ្នាំនេះ   3564005នាក់
សរុប   57162901នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:53