លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់

ដោយៈ សៀមរាប ថ្ងៃទី 17 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 09:29 នាទី ចំនួនអានៈ 1593

សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅ​ពេល​យប់​របស់​មេឈ្មួញដុះស្លែ​ម្នាក់​ឈ្មោះ​លោក ស៊ីម មាន​វ័យ​ប្រ​ហែល​ជាង​៣០​ឆ្នាំត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ថៅកែ ស៊ូ ដែលជា​អ្នក​មាន​មួយ​រូប​ដោយ​សា​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ និង​ឈើ​លេខ​២អស់​រយៈពេល​ជា​យូឆ្នាំណាស់​មក​ហើយ ដោយ​ត្រូវ​រូវ​គ្នា​ជា​មួយ​​​មន្ត្រី​ជំ​នាញ​​តាម​ដង​ផ្លូវ នឹង​មាន​ខ្នង​បង្អែក​ពី​មន្រ្តីរាជ​ការ​ធំៗតាម​បណ្តារ​ខេត្ត​នានាទៀត​ផង។

ប្រ​ភព​បាន​រាយ​ការ​ណ៍ថា ជារៀង​រាល់​យប់​លោក​ស៊ីម​បាន​ប្រើ​រថ​យន្ត​យីឌុប​គ្រប​កៅ​ស៊ូ​ប៉ាតង់​ជិត​ដឹក​ឈើ​ពី​ខេត្ត​កំ​ពង់​ធំ ​យក​មក​លក់​នៅ​ខេត្ត​សៀម​រាប នឹង​មួយ​ចំ​នួន​ទៀត​យក​ទៅ​លក់​នៅ​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ប្រ​ភព​បន្ត​ថា លោក​ស៊ី​ម​ពុំ​ដែល​រក​ស៊ី​ត្រឹម​ត្រូវ​ ឬ​ស្រប​ច្បាប់​មួយ​រយ​ភាគ​រយ​នោះទេ ឈើ​ដែល​នៅ​ក្នុង​រថ​យន្ត​ទាំង​នោះគឺ​តែង​តែ​ផ្ទុក​លើស​ទម្ងន់​ដែល​ច្បាប់​បាន​កំ​ណត់។ ប្រភព​បន្តទៀតថា ដោយ​អំ​ណាច​និងទឹក​ប្រាក់​របស់​លោក​ស៊ូជា​ឪពុក​បាន​ធ្វើ​អោយ​លោក​ស៊ី​ម​រក​ស៊ី​ទាំង​ស្រប​ច្បាប់ ​និង​មិន​ស្រប​ច្បាប់​បាន​ដោយ​រលួន មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​អំណាច​ក្នុង​ការ​បញ្ជា​អោយ​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ចេញ​មុខ​កាង​រាល់​ពេល​រថ​យន្ត​ដឹកឈើ​​ត្រូវបាន​អ្នក​កាសែត​តាម​ប្រម៉ាញ់រូប​ភាព​ម្តងៗ។

ប្រភព​ពី​អ្នក​សារ​ព័ត៌មាន​ជិត​៣០​នាក់​នៅ​ក្នុង​ខេត្ត​សៀម​រាប​បានអោយ​ដឹង​ថា នៅ​ពេល​ពួក​គាត់​សុំ​ថត​រូប​ឡាន​ដឹក​ឈើ​របស់​លោក​ស៊ីម និង​សុំ​មើល​ច្បាប់​ដែល​រដ្ឋ​បាល​ព្រៃ​ឈើ​ចេញ​អោយ​ក្នុង​ការ​ដឹក​ឈើ​ទាំង​នោះ​លោក ស៊ីម​ បាន​និ​យាយ​ក្អេង​ក្អាង​ថា អ្នក​កាសែត​ក្មាន​សិទ្ធ​មើល​ច្បាប់​ដឹក​ឈើ​របស់​គាត់ទេ។ ប្រភព​បន្តថា លោក​ស៊ីម​តែង​តែ​ទូរ​ស័ព្ទ​ប្តឹង​ទៅ​ស្នង​ការ​ខេត្ត និង​ស្ថា​ប័នតុលាការ​ ក្នុង​ការ​គំរាម​កំ​ហែង​អ្នក​កា​សែត ដោយ​មូល​បង្កាច់ថា ​អ្នក​កា​សែត​ដេញ​តាម​ជំ​រិត​ទា​ប្រាក់​ពី​ឡាន​ដឹក​ឈើ​របស់​គាត់ នៅ​ពេល​មាន​អ្នក​កាសែត​ណា​ហ៊ាន​តាម​ថត​រូប ឬ​តាម​សុំ​មើល​ច្បាប់​រថ​យន្ត​ដឹក​ឈើ​របស់​គាត់នៅ​ពេល​យប់​ម្តងៗ​។

ប្រភព​ពី​មេព្រៃ​ម្នាក់​​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ខ្សឹម​ប្រាប់​ថា អ្នក​ដឹក​ឈើ​ពេល​យប់​ ហើយ​គ្រប់​ជិត​មិន​អោយ​គេ​ឃើញ​គឺ​ជា​អ្នក​រក​ស៊ី​មិន​ស្រប​ច្បាប់​ទេ។ គាត់​បាន​បន្ថែមថា អ្នក​ដែល​រក​ស៊ី​ត្រឹម​ត្រូវ​ស្រប​ច្បាប់​គឺ​រកស៊ី​ពេល​ថ្ងៃ បើ​ដឹក​ឈើ​គឺ​ដាក់​ឈើ​ដឹក​ដោយ​បើ​ក​ចំហរអោយ​គេ​មើល​ឃើញ​ ម្យ៉ាង​ទៀត​ច្បាប់​ដែល​រដ្ឋ​បាល​ព្រៃឈើ​ចេញ​អោយ​ត្រូវ​ថត​ចំ​លង​ជូន​គ្រប់​ស្ថា​ប័ន​ពាក់​ព័ន្ធ សូម្បី​តែ​អ្នក​កាសែត​ក៏អាច​ដឹក​លឺ​បាន​ដែរ ព្រោះ​អ្នក​កាសែត​ជា​អ្នក​នាំសារ​ទាំង​នេះ​ជូន​ប្រ​ជា​ពលរដ្ឋ​ និង​ថ្នាក់​ដឹក​នាំ ជៀស​វាង​អ្នក​រក​ស៊ី​មាន​ការ​ឃុប​ឃិត​ពុក​រលួយ​ជា​មួយ​មន្រ្តី​ជំ​នាញ​ និងសមត្ថ​កិច្ច​ដោយ​លាក់​បាំង​ព័ត៌​មាន​ពិត​ប្រាកដ។

មជ្ឈ​ដ្ឋាន​ទូ​ទៅ​រិះ​គន់​ថា បើ​លោក​ស៊ីម​ពិត​ជា​រក​ស៊ី​ត្រឹម​ត្រូវ​តាម​ច្បាប់​មែន ចាំ​បាច់​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ធ្វើ​អី ហើយ​ចាំបាច់​ប្តឹង​អ្នក​នេះ​ ប្តឹង​អ្នក​នោះ​ធ្វើ​អី ដឹក​ឈើ​ដោយ​បើ​ក​ចំ​ហរ​អោយ​គេ​មើល​ឃើញ ហើយ​ថត​ចំ​លង​ច្បាប់​ដឹក​ឈើ​អោយ​អ្នក​កាសែត​ជួយ​ចុះ​អោយ​ថា ឈើដែល​ដឹក​​នេះ​មាន​ច្បាប់​ត្រឹមត្រូវ​​ សូម​អោយ​ប្រ​ជា​ពលរដ្ឋ​ជួយ​ទិញ ដើម្បី​លុប​បំ​បាត់​ពួក​ដឹក​ឈើ​ខុស​ច្បាប់ នេះ​ក៏​វា​ជា​ការ​ជួយ​ផ្សាយ​ពាណិជ្ជ​កម្ម​មួយ​ដ៏ល្អ​ផង​ដែរ កុំ​ធ្វើ​លឹប​លលាក់​មុខ​លាក់​ក្រោយ​ដូច​សត្វ​ពង្រួលបែប​នេះ។

យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺពី​លោក ដង្ខៅ​ស៊ីម បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ព្រោះ​ទូរស័ព្ទ​ចូល​២​ដង​មិន​មាន​អ្នក​លើក​ទទួល។

លោក យឹម-ស៊ីវន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រាសាទ​បាគង​ និង​ក្រុង​សៀម​រាប​ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាច​ដដែល​នេះ​ថា ឈើ​ខាង​លើ​នេះ​មាន​ច្បាប់។ លោក​បន្ថែម​ថា រវល់​ជាប់​ការ​ខ្មួយ​ស្តាប់​មិន​សូវ​លឺ​សុំ​សួរ​ទៅ​លោក​ ម៉ុង-ប៊ុន​លីម នាយ​ផ្នែកវិញ។

​លោក​ ម៉ុង-ប៊ុនលីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ដំ​បូង​បាន​អោយ​ដឹង​តាម​ទូរ​ស័ព្ទទាំង​ចំ​អក​ឡក​លើយ​ថា ” បើចង់​ដឹក​គេ​មាន​ច្បាប់​ប៉ុន្មាន​មេ្តច​មិន​ឆែក​មើល​ខ្លួន​ឯង​ទៅ “។ បន្ទាប់​មក​ទើប​លោក​ឆ្លើយ​ថា តាម​លោក​ដឹង​ឈើ​ដែល​តែង​ដឹក​ដោយ​លោក​ ស៊ីម​ នេះជា​ឈើ​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ឈ្មោះថា សុខ​ទំរីង ដឹក​ចេញ​ពី​ខេត្ត​កំពង់​ធំ មាន​ច្បាប់​ប្រហែល​ពី២៨ទៅ៣០​ម៉ែត្រ​គូប​ក្នុង​មូយ​រថ​យន្ត។

សូម​បញ្ជាក់ថា រាល់​ពេល​មាន​រថយន្ត​ដឹក​ឈើ​ឆ្លង​កាត់​ខេត្ត​សៀម​រាប​ម្តងៗ​ អ្នក​សារ​ព័ត៌​មាន​មិន​អាច​សុំ​ខាង​មន្ត្រី​ជំនាញ​អោយ​មក​ត្រួត​ពិនិត្យ​ច្បាប់​បាន​ទេ ដោយ​មន្រ្តី​ជំនាញ​ទាំង​តូច​ទាំង​ធំ​អស់​នោះ​គ្រាន់​តែ​ឆ្លើយ​ថា ឈើ​គេ​មាន​ច្បាប់​ តែ​ច្បាប់​ពិត​ប្រាកដ​គេ​សរសេរ​យ៉ាង​ណា​ក៏​ពុំដែល​បាន​ឃើញ​បាន​ទទួល​ដោយ​ផ្ទាល់​ដៃ​យក​មក​ចុះ​ផ្សាយ​ដែរ ទង្វើ​បែប​នេះ​ហើយ​ដែល​ធ្វើ​អោយ​គេ​សង្ស័យ​ថា លោក​ស៊ីម​កំ​ពុង​យក​ដៃ​បាំង​មេឃ​ឆ្លង​សមុទ្រ ដោយ​ឃុប​ឃិត​ជា​មួយ​មន្ត្រី​ជំ​នាញ៕ ដោយ​៖ ផ្លុង-រ៉េត​ (បើអ្នក​ស្រលាញ់​ព្រៃឈើ ហើយ​ស្អប់ខ្ពើម​អំពើ​ពុក​រលួច​សូម​ជួយ​ចែក​រំ​លែក​អត្ថ​បទ​នេះ​តាម​បណ្តាញ​សង្គម​របស់​អ្នក)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2589ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1612ដង ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ   អាន2074ដង រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប   អាន2403ដង បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន1634ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1701ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1773ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1855ដង ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល   អាន1744ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1518ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9926នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76004នាក់
ខែនេះ    823795នាក់
ឆ្នាំនេះ   3568099នាក់
សរុប   57166995នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:06