តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ

ដោយៈ សសឃក ខេត្ត​តាកែវ​ ថ្ងៃទី 20 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 01:44 នាទី ចំនួនអានៈ 1733

ប៉ូលិស​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការដ្ឋាន​ខេត្ត​ សហការ​ជាមួយ​ប៉ូលិស​ស្រុក​ទ្រាំង​ បាន​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤​នាក់​ រួច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​កាត់​ទោស​តាម​ច្បាប់​ ដោយ​ជាប់​ចោទ​ពីបទ​នាំបក្ស​ពួក​មក​វាយ​សម្លាប់​ប្តី​របស់​ខ្លួន​ដល់​ក្នុង​ផ្ទះ​ និង​ចាប់​ចង​កូន​ប្រុស​របស់​ខ្លួន​ចាក់​សោ​ទុកក្នុង​ផ្ទះ​យ៉ាង​ព្រៃផ្សៃ​ ។​

ការ​ចាប់​ខ្លួន​ស្ត្រី​ជាប្រពន្ធ​ដែល​នាំ​ឃាតករ​មក​វាយ​សម្លាប់​ប្តី​នេះ​ បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី​១៧​ មិថុនា​ វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​នៅ​ភូមិ​ព្រៃ​ផ្អាវ​ ឃុំ​រនាម​ ស្រុក​ទ្រាំង​ ។​

លោក​វរ​សេនីយ៍​ទោ​ សែម​ សុជាតិ​ នាយ​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាន​ឱ្យដឹង​ថា​ ស្ត្រី​ជាប្រពន្ធ​ដែល​ប៉ូលិស​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​នេះ​ឈ្មោះ​ ជួន​ សុភាព​ អាយុ​៣៦​ឆ្នាំ​ ចំណែក​ប្តី​ឈ្មោះ​ បូ​ ណូន​ អាយុ​៤៣​ឆ្នាំ ។​ បុរស​ជាប្តី​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​នាំ​ប្អូន​ធម៌​ម្នាក់ និង​បុរស​២​នាក់​ផ្សេង​ទៀត​មក​វាយសម្លាប់​​ដល់​ផ្ទះ​ រួច​ចាប់​កូន​ប្រុស​ម្នាក់​ចង​ស្លាប​សេក​យក​ក្រណាត់​ចុក​មាត់​ និង​ចាក់​សោ​ទ្វារ​ផ្ទះ​ ហើយ​នាំគ្នា​រត់​គេច​ខ្លួន​បាត់។​ គ្រួសារ​មួយ​នេះ​មាន​កូន​​ទាំង​អស់​៣​នាក់​ ប៉ុន្តែ​ស្លាប់​អស់​២​នាក់​ នៅ​តែ​ម្នាក់ ។​

ក្រោយ​ពេល​សម្លាប់​ប្តី​រួច​ ស្រ្តី​ជាប្រពន្ធ​និង​បក្ស​ពួក​បាន​ចាប់​ចង​កូន​ប្រុស​របស់​ខ្លួន​ឈ្មោះ​ ស៊ុន​ វណ្ណៈ​ អាយុ​១៤​ឆ្នាំ​ រួច​យក​ក្រណាត់​ចុក​មាត់​មិន​ឱ្យ​ស្រែក​ទុក​ទៅ​ក្នុង​ផ្ទះ​ ដោយ​ចាក់​សោ​ទ្វារ​ពី​ក្រៅ​ រួច​នាំគ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ។​ បើ​តាម​កុមារា ស៊ុន វណ្ណៈ​ ដែល​ជាសាក្សី​យ៉ាង​សំខាន់​ក្នុង​ហេតុ​ការណ៍​នេះ​និយាយ​ថា​ ឪពុក​ និង​ម្តាយ​របស់​គេ​តែង​តែ​ឈ្លោះ​គ្នា​ជានិច្ច​អត់​ដែល​ចុះ​សម្រុង​គ្នា​ទេ​ ដោយ​ឪ​ពុក​របស់​គេ​ខឹង​នឹង​ម្តាយ​ដែល​តែង​តែ​និយាយ​ទូរ​ស័ព្ទ​ជាមួយ​ប្រុស​ផ្សេង​រាល់​ថ្ងៃ​មិន​ដែល​ខាន​ ហើយ​ពេល​នោះ​ម្តាយ​របស់​គេ​បាន​សុំ​ឪ​ពុក​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​នៅ​ឯ​ភ្នំពេញ​ ។ នៅ​ពេល​បាន​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​ ម្តាយ​អត់​ដែល​មក​លេង​ផ្ទះ​ទេ​ បើ​ទោះ​បី​ជា​ឪ​ពុក​របស់​គេ​ទូរ​ស័ព្ទ​ទៅ​រក​ក៏​ម្តាយ​អត់​ដែល​លើក​ សូម្បី​តែ​លុយ​ក៏​អត់​ដែល​ផ្ញើ​មក​ផ្ទះ​ដែរ ។​

លុះ​កាល​ពី​ថ្ងៃ​ទី​១២​ មិថុនា​ កន្លង​ទៅ​ឪពុក​របស់​គេ​រួម​ជាមួយ​យាយ​ម្នាក់​ បាន​នាំ​គ្នា​ជិះ​រថ​យន្ត​ឈ្នួល​ទៅ​រក​ម្តាយ​ដល់​ផ្ទះ​ជួល​នៅ​ភូមិ​ព្រៃ​ទា​ឯ​ភ្នំ​ពេញ​ តែ​នៅ​ពេល​ទៅ​ដល់​ផ្ទះ​ជួល​នោះ​ម្តាយ​គេ​បាន​ចាក​ចេញ​ទៅ​នៅ​កន្លែង​ផ្សេង​បាត់​ទៅ​ហើយ​ ហើយ​ដោយ​ពេល​ល្ងាច​ទៅ​ហើយ​ ក៏​នាំ​គ្នា​ដេក​នៅ​ទី​នោះ​មួយ​យប់​ ។

កុមារា​ ស៊ុន វណ្ណៈ រៀប​រាប់​ថា​ នៅ​យប់​នោះ​ឪពុក​របស់​គេ​​បាន​ផឹក​ស្រា​ស្រវឹង​រួច​ចូល​ទៅ​ក្នុង​បន្ទប់​លេប​ថ្នាំ​កណ្តុរ​អស់​៤​កញ្ចប់​ លុះ​មួយ​សន្ទុះក្រោយ​មក​រូបគេ​ចូល​ទៅ​មើល​ឃើញ​ឪពុក​លែង​ដឹង​ខ្លួន​ទៅ​ហើយ​ ទើប​មាន​ការ​ឆោឡោ​ផ្អើល​អស់​អ្នក​ជិត​ខាង​មក​ចោម​រោម​មើល​ និង​ឱ្យ​លុយ​ រួច​បញ្ជូន​ឪពុក​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ មិថុនា​ ពេល​ឪពុក​របស់​គេ​បាន​ធូរ​ស្បើយ​ហើយ​ ក៏​ចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​យាយ​នៅ​ភូមិ​ត្រពាំង​អណ្តើក​ ​ស្រុក​ត្រាំ​កក់ ដេក​នៅ​ទី​នោះ​១​យប់​ លុះ​នៅ​ថ្ងៃ​ទី​១៤​ មិថុនា​ ក៏​ត្រឡប់​មក​ផ្ទះ​ឯ​ភូមិ​ព្រៃ​ផ្អាវ​វិញ​ ។​ នៅ​ថ្ងៃ​ទី​១៥​ មិថុនា​ វេលា​ម៉ោង​១១​ព្រឹក​ ស្រាប់​តែ​ឃើញ​ម្តាយ​របស់​ខ្លួន​ទៅ​ដល់​ផ្ទះ​ដោយ​នាំ​បុរស​៣​នាក់​មក​ជា​មួយ​ផង​ ។ ក្នុង​ចំណោម​មនុស្ស​៣​នាក់​នោះ​ រូបគេ​ស្គាល់​បុរស​ម្នាក់​ឈ្មោះ​ ភ័ណ​ រស់​នៅ​ក្នុង​ស្រុក​គិរី​វង់​ ធ្វើជា​ទាហាន​​នៅ​បន្ទាយ​ស្វាយ​ទំនប់​​​​ និង​ត្រូវ​​​ជា​ប្អូន​ធម៌​​​​ម្ដាយ​របស់​ខ្លួន​ ។ ​

នៅ​ពេល​​សួរ​សុខ​ទុក្ខ​​​គ្នា​រួច​ ឪពុក​របស​់​គេ​​​ដើរ​ចូល​ក្នុង​​​ផ្ទះ​​ ស្រាប់​តែ​ឃើញ​​​​ឈ្មោះ​​​ភ័ណ​​​ នោះ​យក​​ដំបង​​វាយ​ឪពុក​ពី​ក្រោយ​​​​ចំ​កញ្ចឹង​ក​ បណ្តាល​ឱ្យ​ដួល​លើ​ដី​ រួ​ច​ពួកគេ​​​​បាន​នាំ​គ្នា​​លើក​ឪ​ពុក​ដាក់លើ​គ្រែ​ ហើយ​យក​ខ្សែ​អង្រឹង​​​​ចង​ក​​គាត់​ព្យួរ​​ទៅ​នឹង​មេ​ដំបូល​ផ្ទះ​​​ ។ ចំណែក​ម្ដាយ​​របស់​ខ្លួន​​បាន​ចាប់​ខ្ទប់​មាត់​​​​ខ្លួន​​​ជាប់​​មិន​ឱ្យ​ស្រែក​​រួច​ចង​​ដៃ​ទៅ​ក្រោយ​​ និង​យកក្រ​ណាត់​ចុក​មាត់​​​​ទុក​ក្នុង​​​​ផ្ទះ​ចាក់​សោ​​ទ្វារ​ជិត​​​ បន្ទាប់​មក​​ក៏​គេច​​ខ្លួន​បាត់​អស់​ទៅ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1675ដង លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1664ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន1817ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន1038ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1545ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1605ដង សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1653ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន1808ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1555ដង ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1741ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8294នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74372នាក់
ខែនេះ    822163នាក់
ឆ្នាំនេះ   3566467នាក់
សរុប   57165363នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:16